បើចង់សម្រកទម្ងន់ និងរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យមែនទេ? ខាងក្រោមនេះ ជាភេសជ្ជៈ ៥ ប្រភេទ ដែលនឹងអាចជួយដល់អ្នកក្នុងការសម្រកទម្ងន់បានលឿន និងមានភេសជ្ជៈខ្លះ អាចជួយការពារជំងឺផងដែរ។
១. ទឹកក្រូចថ្លុង
ក្រូចថ្លុងមានផ្ទុកនូវវីតាមីន C ជាច្រើន ដែលល្អសម្រាប់សុខភាពរបស់អ្នក។ ជាមួយគ្នានេះដែរ ទឹកក្រូចថ្លុង គឺជាផ្លែឈើដែលជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងឆាប់លឿន។ ដូច្នេះ ប្រសិនបើអ្នកមានគម្រោងសម្រកទម្ងន់ សូមកុំរំលងទឹកអព្ភូតហេតុនេះឡើយ។’
ចំណាំ ៖ កុំពិសាទឹកក្រូចថ្លុងពេលពោះទទេ ព្រោះវីតាមីន C អាចធ្វើឱ្យអ្នកកើតជំងឺក្រពះ និងដំបៅក្រពះបានយ៉ាងងាយ។

២. ទឹកត្រសក់
ទឹកត្រសក់ជាទឹកសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព លើសពីនេះវាក៏មានប្រសិទ្ធភាពព្យាបាលដំបៅក្រពះ ត្រសក់ក៏មានសមត្ថភាពកម្ចាត់ជាតិពុលក្នុងរាងកាយ កាត់បន្ថយខ្លាញ់ក្បាលពោះបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ បើអ្នកចង់សម្រកទម្ងន់ កុំភ្លេចទឹកត្រសក់នេះផង ព្រោះទឹកត្រសក់សាមញ្ញណាស់ ជួយដុតបំផ្លាញថាមពលយ៉ាងមានប្រសិទ្ធភាព។

៣. ទឹកម្រះ
ទឹកម្រះ ល្វីង ជាទឹកសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ដោយសារតែសមាសធាតុអាហារូបត្ថម្ភដ៏សម្បូរបែប។ លើសពីនេះ ទឹកផ្លែក្រូចឆ្មា ក៏សម្បូរទៅដោយជាតិកាល់ស្យូម ផូស្វ័រ និងជាតិសរសៃ ដើម្បីជួយឱ្យត្រជាក់ និងបន្សុទ្ធរាងកាយ ព្យាបាលការឈឺក្បាលយ៉ាងមានប្រសិទ្ធភាព។

៤. ទឹកការ៉ុត
នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃការ៉ុត គឺជាអាហារដែលមានជាតិសរសៃច្រើន ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយខ្លាញ់ក្បាលពោះ និងខ្លាញ់ភ្លៅយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ នៅពេលដែលអ្នកផឹកទឹកសម្រកទម្ងន់ត្រឹមត្រូវពីការ៉ុត វាក៏ជួយដល់ការពង្រឹងចក្ខុវិស័យផងដែរ។

៥. ទឹកផ្លែប៉ោម
ទឹកផ្លែប៉ោម ជាទឹកផ្លែឈើសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ក្រៅពីនេះ ទឹកផ្លែប៉ោមក៏ជួយឱ្យស្បែករបស់អ្នកស្រស់ស្អាតផងដែរ។ អ្នកអាចប្រើទឹកផ្លែប៉ោមជារៀងរាល់ថ្ងៃដើម្បីជួយឱ្យរាងកាយអ្នកសម្រកខ្លាញ់លើសយ៉ាងមានប្រសិទ្ធភាព៕
ប្រភព ៖ Phunutoday / Knongsrok

