ប្រសិនបើអ្នកតែងតែភ្ញាក់នៅក្នុងម៉ោងទាំង ២ ខាងក្រោមនេះ វាគឺជាសញ្ញាព្រមានថាអ្នកកំពុងតែមានបញ្ហាប្រឈមនឹងជំងឺខ្សោយថ្លើម ដូច្នេះ សូមកុំប្រហែសឱ្យសោះ ត្រូវប្រញាប់រកពេទ្យជំនាញពិគ្រោះជាបន្ទាន់។
១. ម៉ោង ១ ទៀបភ្លឺ
ប្រសិនបើអ្នកឧស្សាហ៍ក្រោកនៅម៉ោង ១ ទៀបភ្លឺ វាបង្ហាញថា ថ្លើមរបស់អ្នកខូចហើយ។ ការពិតដែលថាអ្នកឧស្សាហ៍ក្រោកពីដំណេកក្នុងពេលនេះ អាចបណ្តាលមកពីភាពទន់ខ្សោយនៃរាងកាយ ដែលបណ្តាលឱ្យមុខងារថ្លើមធ្លាក់ចុះ។ ក្រៅពីនេះ ប្រសិនបើអ្នកមានបញ្ហាដេកមិនលក់ ហូរឈាម អ្នកត្រូវពិនិត្យសុខភាព ដើម្បីដឹងថា មូលហេតុនៃជំងឺនេះមកពីថ្លើម ឬអត់។

២. ម៉ោង ៣ ទៀបភ្លឺ
រយៈពេលពីម៉ោង ១១ យប់ដល់ម៉ោង ៣ ទៀបភ្លឺ គឺជាពេលវេលាសម្រាប់ថ្លើមសម្រាក និងស្តារថាមពលឡើងវិញ។ ប្រសិនបើអ្នកក្រោកពីគេងជាទៀងទាត់នៅម៉ោង ៣ ព្រឹក ថ្លើមរបស់អ្នកនឹងបាត់បង់ឱកាសក្នុងការបន្សាបជាតិពុល។ នៅពេលនោះ រាងកាយនឹងប្រមូលផ្តុំកាកសំណល់ ជាតិពុល និងប៉ះពាល់ដល់សុខភាពក្នុងរយៈពេលយូរ។
#សញ្ញាព្រមានខ្លះៗនៃជំងឺថ្លើម
– បាត់បង់ចំណង់អាហារ
បាត់បង់ចំណង់អាហារ អស់កម្លាំង គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅចំពោះអ្នកដែលមានជំងឺថ្លើម។ ថ្លើមជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលបំពេញការងារផ្សេងៗជាច្រើន។ នៅពេលដែលមុខងារថ្លើមធ្លាក់ចុះ សមត្ថភាពរបស់រាងកាយក្នុងការរំលាយអាហារ និងសំយោគសារធាតុចិញ្ចឹមក៏រងផលប៉ះពាល់ផងដែរ។ នៅពេលនោះ ថាមពលដែលត្រូវបានដោះស្រាយនឹងថយចុះ រាងកាយនឹងធ្លាក់ចូលទៅក្នុងសភាពអស់កម្លាំង ខ្សោះជាតិទឹក បាត់បង់ចំណង់អាហារ។

– ហើមពោះ ឈឺពោះ
ការហើមពោះ គឺជាសញ្ញាជាក់ស្តែងមួយនៃជំងឺថ្លើម។ នៅពេលដែលមុខងារថ្លើមធ្លាក់ចុះ ទឹកនឹងកកកុញ និងធ្វើឱ្យហើមពោះ ធ្វើឱ្យឈឺពោះ។ នៅដំណាក់កាលដំបូងនៃជំងឺថ្លើម រាងកាយនឹងមិនមានរោគសញ្ញាជាក់លាក់ណាមួយឡើយ។ អ្នកជំងឺនៅតែអាចធ្វើការបានធម្មតា ហើយមានការឈឺចាប់ស្រាលខ្លះនៅផ្នែកខាងក្រោមខាងស្តាំ ឈឺពោះស្រាល។ ដំណាក់កាលនេះអាចមានរយៈពេលជាច្រើនឆ្នាំ។
ប្រសិនបើមិនបានរកឃើញ និងព្យាបាលទាន់ពេលទេ ជំងឺនឹងឈានដល់ដំណាក់កាលចុងក្រោយ ដោយមានរោគសញ្ញាដូចជាមិនរំលាយអាហារ ហើមពោះ ចុកពោះ អស់កម្លាំង ។
ជាធម្មតា នៅពេលដែលអ្នកញុំាអាហារសម្បូរប្រូតេអ៊ីន ខ្លាញ់ ជាដើម អ្នកក៏អាចជួបបញ្ហាហើមពោះ និងឈឺពោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបញ្ហានេះកើតឡើងក្នុងរយៈពេលយូរ ទោះបីជាអ្នកផ្លាស់ប្តូររបបអាហាររបស់អ្នកក៏ដោយ ក៏វាមិនបាត់ដែរអ្នកគួរតែប្រុងប្រយ័ត្ន។ ទៅពិនិត្យសុខភាពដើម្បីរកមូលហេតុឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព ៖ Phunutoday / Knongsrok

