កត់ទុកទៅ! រៀងរាល់ថ្ងៃសីល អ្នកត្រូវសែនផ្លែឈើ ៥ នេះ នោះនឹងនាំសំណាងពេញមួយខែ

Rere
ការផ្សាយពាណិជ្ជកម្ម

តាមក្បួនហុងស៊ុយបានដំណាលមកថា ផ្លែឈើ ៥ ប្រភេទនេះអ្នកគួរមាននៅលើអាសនៈ រៀងរាល់សីលមិនថាខែណាៗក៏ដោយ ព្រោះតាមជំនឿ នោះនឹងនាំឲ្យអ្នកជួបសំណាងដល់ក្រុមគ្រួសារពេញមួយខែ៖

៥) ផ្លែចេក

ការផ្សាយពាណិជ្ជកម្ម
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្និតនៃផ្លែចេក គឺតំណាងឲ្យប្រអប់ព្រះហស្តរបស់ព្រះពុទ្ធ ហេតុនេះហើយមនុស្សជាច្រើនមានទម្លាប់សែនចេកនៅលើអាសនៈ ហើយដុតធូបគោរពបូជាថ្វាយដល់ព្រះ។

៤) ផ្លែក្រូច

ការផ្សាយពាណិជ្ជកម្ម
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្លែក្រូចតាមជំនឿ គឺរមែងនាំភាពជោគជ័យនិងសំណាងចូលដល់ក្រុមគ្រួសារ ហើយពណ៌នៃផ្លែក្រូច គឺសក្ដិសមបំផុតគួរតែមាននៅលើអាសនៈដែលជាកន្លែងគោរពបូជា។

៣) ផ្លែក្រូចថ្លុង

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងក្បួនហុងស៊ុយចិន ផ្លែក្រូចថ្លុង គេតំណាងឲ្យ កូនប្រុស ហេតុនេះហើយជារឿយៗគេសែនក្រូចថ្លុង ដើម្បីសុំពរជ័យដល់កូនៗរបស់ពួកគេ។ ម្យ៉ាងវិញទៀតក្រូចថ្លុងក៏មានរូបរាងមូលស្អាត ហើយផ្តល់នូវក្លិនក្រអូប ដែលគួរតែមាននៅលើទីតាំងអាសនៈ។

២) ផ្លែប៉ោម

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្លែប៉ោមតាមក្បួនហុងស៊ុយតំណាងឲ្យសន្តិភាព និងភាពសុខដុម។ ផ្លែឈើនេះមានគេពេញនិយមយកមកដាក់សែនណាស់ ព្រោះពណ៌ក្រហម ក៏វាតំណាងឲ្យ សំណាងល្អផងដែរ។

១) ផ្លែម្នាស់

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្បូនហុងស៊ុយនៅប្រទេសចិន ការសែនផ្លែម្នាស់ ដូចជាកំពុងហៅសំណាងមកផ្លូវជីវិតរបស់អ្នក។ ជាងនេះវាក៏ជាផ្លែឈើម្យ៉ាង ដែលគេតំណាងឲ្យលាភនិងទ្រព្យ។ អ្នកគួរតែមានវានៅលើអាសនៈ នៅថ្ងៃសីល ឬថ្ងៃព្រះចន្ទពេញវង់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម