ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ៥ ជួយឱ្យអ្នកមានសុខភាពល្អ រឹងមាំ និងមានអាយុវែង បើអាចធ្វើបាន ធានាថា នឹងមិនមានជំងឺតូចធំណាមួយចូលមកបៀតបៀនអ្នកបានឡើយ។
១. ចៀសវាងភាពតានតឹងយូរ
ភាពតានតឹងអូសបន្លាយយូរ នឹងធ្វើឱ្យខួរក្បាលស្ថិតក្នុងស្ថានភាពស្ត្រេស ជម្រុញការផលិត cortisol ដែលនាំឱ្យខូចប្រព័ន្ធការពារ។
ការគេងប្រកបដោយគុណភាពអាចបន្ថយកម្រិតអរម៉ូនស្ត្រេស cortisol ដូច្នេះត្រូវរក្សាកាលវិភាគទៀងទាត់ ចូលគេងឱ្យលឿន និងក្រោកពីព្រលឹម។ សម្រាកដោយការតាំងសមាធិ យូហ្គា ដកដង្ហើមជ្រៅៗ ឬដើរលឿន។

២. ចៀសវាងការអង្គុយយូរ
ការអង្គុយយូរ នឹងប៉ះពាល់ដល់ចរន្តឈាមនៅក្នុងជើង បង្កើនហានិភ័យនៃជំងឺឫសដូងបាត និងមហារីកពោះវៀនធំ ហើយក៏ប៉ះពាល់ដល់ការផ្គត់ផ្គង់អុកស៊ីសែន និងឈាមទៅកាន់ខួរក្បាលផងដែរ។
លើសពីនេះ ការអង្គុយក្នុងរយៈពេលយូរក៏អាចបណ្តាលឱ្យធាត់ ដែលជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលផងដែរ។
៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ធ្វើលំហាត់ប្រាណតាមបែប aerobic ប្រហែល ៣០ នាទី ពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍ ការលេងកីឡាវាយសី វាយកូនឃ្លីលើតុ ការដើរលឿន ការរត់ ឬរាំ គឺជាជម្រើសដ៏ល្អ។
ការធ្វើលំហាត់ប្រាណទៀងទាត់ អាចបង្កើនល្បឿនចរាចរឈាមរបស់រាងកាយទាំងមូល ផ្តល់អុកស៊ីសែន និងថាមពលគ្រប់គ្រាន់ដល់ខួរក្បាល និងបន្ថយល្បឿននៃភាពចាស់។

៤. ការត្រួតពិនិត្យល្បឿននៃការញុំា
នៅពេលញុំា អ្នកគួរតែទំពារយឺតៗ ដើម្បីឱ្យខួរក្បាលរបស់អ្នកទទួលបានសញ្ញានៃភាពឆ្អែតទាន់ពេលវេលា ដើម្បីចៀសវាងការទទួលទានកាឡូរីច្រើនពេក។ ការទំពារយឺត អាចជួយលើកកម្ពស់ការរំលាយអាហារ និងការស្រូបយកអាហារ កាត់បន្ថយបន្ទុកលើក្រពះ។
វាក៏អាចធ្វើលំហាត់ប្រាណសាច់ដុំទំពារបានពេញលេញ និងធ្វើឱ្យមុខងារនៃរសជាតិប្រសើរឡើង។ ដូច្នេះហើយ ក្នុងជីវិតប្រចាំថ្ងៃ ការទទួលទានយឺតៗ នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងអាយុវែង។
៥. អាហារមានតុល្យភាព
របបអាហារដែលមានតុល្យភាព គឺល្អបំផុតសម្រាប់មនុស្ស ហើយជាគោលដៅនៃការរក្សាសុខភាពល្អ និងអាយុវែង។ ក្នុងអាហារប្រចាំថ្ងៃត្រូវធានាឱ្យបានគ្រប់គ្រាន់នូវសាច់ ត្រី បន្លែ…។
របបអាហារប្រចាំថ្ងៃដែលបានណែនាំ ៖
– អាហារ (អង្ករ នំប៉័ង…) ប្រហែល ៣០០ ក្រាម/ថ្ងៃ
– បន្លែ ៖ 400-600 ក្រាម / ថ្ងៃ / មនុស្ស
– សាច់មាន់សាច់គោជ្រូក ៖ 150 ក្រាមក្នុងមួយថ្ងៃ
– ទឹកដោះគោ ស៊ុត ត្រី អាហារសមុទ្រ សណ្តែក – 150 ក្រាម / ថ្ងៃ
– ក្រុមខ្លាញ់តិចជាង 30 ក្រាម / ថ្ងៃ
– អំបិល (<5 ក្រាម / ថ្ងៃ)
– ស្ករ (< 25 ក្រាម / ថ្ងៃ)
តាមពិតទៅ អ្នកមិនចាំបាច់ចំណាយលុយច្រើន លើផលិតផលថែរក្សាសុខភាពនោះទេ ប៉ុន្តែគ្រាន់តែធ្វើតាមរបបអាហារល្អ និងហាត់ប្រាណជាប្រចាំ គឺគ្រប់គ្រាន់ដើម្បីសុខភាពល្អ៕
ប្រភព ៖ Phunutoday / Knongsrok

