វិធីល្អបំផុតក្នុងការបន្សាបជាតិពុលពីថ្លើមគឺ បង្កើតរបបអាហារដែលមានតុល្យភាព និងកម្រិតមធ្យម ដោយមិនចាំបាច់ទទួលទានជាតិស្ករ និងខ្លាញ់ច្រើនពេក។ ញុំាបន្លែបៃតងឱ្យបានច្រើន និងផឹកទឹកឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។
ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយរបស់យើង។ អ្នកប្រឹក្សាផ្នែកអាហារូបត្ថម្ភ Rupali Datta បានប្រាប់ NDTV ថា: ថ្លើមបំពេញមុខងារសំខាន់ៗជាង ៥០០ តួនាទីក្នុងការកម្ចាត់ជាតិពុល រំលាយ និងបំបែកប្រូតេអ៊ីន… នេះជាមូលហេតុដែលការថែរក្សាខ្លួនអ្នកឱ្យត្រឹមត្រូវ ថ្លើមមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពន្យារអាយុជីវិត។
ទោះជាយ៉ាងណាក៏ដោយ ថ្លើមងាយនឹងកើតជំងឺដោយសារទម្លាប់អាក្រក់របស់មនុស្សដូចជា ចូលគេងយប់ជ្រៅ ជក់បារី ជាដើម។

១. ភេសជ្ជៈសុខភាព ៣ ប្រភេទ ជួយសម្អាតថ្លើមដោយធម្មជាតិ
– ទឹកក្រូចថ្លុង
ក្រូចថ្លុងមានសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ពីរគឺ naringin និង naringenin ។ សារធាតុទាំងនេះអាចជួយការពារថ្លើមពីការខូចខាត ដោយកាត់បន្ថយការរលាក និងការពារកោសិកាថ្លើម។
ការសិក្សាឆ្នាំ ២០១៩ ដោយអ្នកជំនាញចិនបានរកឃើញថា naringin នៅក្នុងផ្លែក្រូចថ្លុងអាចការពារប្រឆាំងនឹងហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម ដែលមានជាតិអាល់កុល ដូច្នេះ វានឹងល្អ ប្រសិនបើអ្នកទទួលទានទឹកក្រូចថ្លុងជារៀងរាល់ថ្ងៃ។
គួរកត់សម្គាល់ថា ទឹកក្រូចថ្លុងនឹងមានឥទ្ធិពលអាក្រក់ទៅលើថ្នាំមួយចំនួន។ ដូច្នេះ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំនេះ។

– ទឹកឃ្មុំជាមួយនឹង ទឹកក្ដៅឧណ្ហៗ
បន្ទាប់ពីអាហារពេលព្រឹក និងមុនពេលចូលគេង ៤០ នាទី អ្នកអាចផឹកទឹកក្តៅ ១ កែវជាមួយទឹកឃ្មុំ ដើម្បីកម្ចាត់ជាតិពុលដែលប្រមូលផ្តុំក្នុងរាងកាយ រួមទាំងថ្លើមផងដែរ។
លើសពីនេះ អ្នកជំងឺដែលមានជំងឺក្រិនថ្លើមដំណាក់កាលដំបូង អាចប្រើប្រាស់ទឹកឃ្មុំប្រចាំថ្ងៃ ជាអាហារដើម្បីជួយព្យាបាលជំងឺក្រិនថ្លើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺទឹកនោមផ្អែម មិនគួរទទួលទានភេសជ្ជៈនេះទេ ព្រោះវានឹងបង្កើនជាតិស្ករក្នុងឈាម។

– តែបៃតង
ការសិក្សាឆ្នាំ ២០១៦ ដែលធ្វើឡើងដោយនាយកដ្ឋានជំងឺបេះដូង មន្ទីរពេទ្យ First Affiliated Hospital នៃសាកលវិទ្យាល័យ Nanjing Medical University ប្រទេសចិន បានរកឃើញថា តែបៃតងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមចំពោះស្ត្រីអាស៊ី។
តែបៃតងមានផ្ទុកសារជាតិ flavonoids និង catechins ជាច្រើនដែលអាចកាត់បន្ថយការបង្កើតរ៉ាឌីកាល់សេរី បំផ្លាញ និងការពារការបង្កើតកោសិកាមិនប្រក្រតីនៅក្នុងខ្លួន។

២. អាហារដែលអ្នកមិនគួរញុំាដើម្បីការពារថ្លើម
សរុបមក ការស្វែងរកតុល្យភាពក្នុងរបបអាហាររបស់មនុស្សម្នាក់ៗ នឹងធ្វើឱ្យថ្លើមមានសុខភាពល្អ។ យ៉ាងណាមិញ យោងតាមគេហទំព័រ Medicalnewstoday មានអាហារមួយចំនួនដែលបង្កគ្រោះថ្នាក់ដល់ថ្លើម ដែលធ្វើឱ្យយថ្លើមពិបាករំលាយ រួមមាន ៖
– អាហារសម្បូរជាតិខ្លាញ់
អាហារទាំងនេះរួមមាន អាហារចៀន អាហាររហ័ស ដែលអាចមានជាតិខ្លាញ់ខ្ពស់។ ប្រសិនបើទទួលទានអាហារច្រើនពេកក្នុងរយៈពេលយូរ អត្រានៃជំងឺរលាកក្រពះពោះវៀន និងថ្លើម និងទឹកប្រមាត់នឹងកើនឡើងខ្លាំង។
– អាហារដែលមានជាតិម្សៅ
អាហារដូចជា នំបុ័ងស ប៉ាស្តា នំខេក និងនំដុតដែលមានម្សៅខ្ពស់ និងជាតិសរសៃទាប អាចបង្កើនបន្ទុកលើថ្លើម។
– ស្ករ
ការទទួលទានជាតិស្ករច្រើន នឹងជម្រុញថ្លើមឱ្យបញ្ចេញទឹកប្រមាត់ និងបង្កើនបន្ទុកមេតាបូលីសរបស់ថ្លើម។ ជាតិស្ករច្រើនហួសប្រមាណដែលមិនបានទទួលទានទាន់ពេល នឹងប្រែទៅជាខ្លាញ់ និងកកកុញក្នុងថ្លើម ងាយនឹងបង្កជាខ្លាញ់រុំថ្លើម ក្រិនថ្លើម និងមហារីកថ្លើមជាយថាហេតុ។
– គ្រឿងស្រវឹង
នៅក្នុងដំណើរការនៃការបំបែកជាតិអាល់កុល សារធាតុពុល acetaldehyde ដែលផលិតនឹងបំផ្លាញកោសិកាថ្លើមដោយផ្ទាល់៕
ប្រភព ៖ Phunutoday / Knongsrok

