ឈប់បានឈប់ទៅ! ទម្លាប់អាក្រក់ទាំង ៥ ក្នុងការញុំាការហ្វេ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង

New Copy
ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង ៥ ដែលភាគច្រើននៃអ្នកចូលចិត្តញុំាកាហ្វេ តែងតែធ្វើជាប្រចាំ អ្វីដែលសំខាន់គឺ សុទ្ធតែពិបាកនឹងកែថែមទៀតផង។ តែទោះជាយ៉ាងណា អ្នកគួរតែព្យាយាមកែលម្អបញ្ហានេះឡើងវិញ ដើម្បីសុខភាពរបស់អ្នកខ្លួនឯងផ្ទាល់។

១. ផឹកកាហ្វេច្រើនពេក

ការផ្សាយពាណិជ្ជកម្ម

ដូចដែលគ្រប់គ្នាបានដឹងហើយថា កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ហើយយើងមិនគួរទទួលទានជាតិកាហ្វេអ៊ីនលើសពី 400mg ក្នុងមួយថ្ងៃនោះទេ។ ប្រសិនបើការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក រាងកាយនឹងជួបប្រទះនូវផលប៉ះពាល់ដូចជា ការកើនឡើងកម្រិតនៃការធ្លាក់ទឹកចិត្ត ការថយចុះការងារ។

អ្នកដែលទទួលទានកាហ្វេច្រើនពេក អាចមានអារម្មណ៍ថប់បារម្ភ ងងុយគេង ថប់បារម្ភ គេងមិនលក់ ជំងឺរំលាយអាហារ ចង្វាក់បេះដូងកើនឡើង ថែមទាំងគំរាមកំហែងដល់អាយុជីវិតទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ការផឹកកាហ្វេច្រើនពេក ក៏បណ្តាលឱ្យឈឺក្បាល ក្រហាយក្រពះ នោមទាស់ បែកញើសពេលយប់ ចំពោះស្ត្រីអស់រដូវ។ លើសពីនេះ ការផឹកកាហ្វេច្រើនក៏អាចបង្កើនការឈឺចាប់ចំពោះអ្នកជំងឺរលាកសន្លាក់ហ្គោដផងដែរ។

ការផឹក​កាហ្វេ​ក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ យូរ​អាចធ្វើឱ្យ​អារម្មណ៍​អ្នក​ប្រើ​មាន​ភាព​តានតឹង ធ្វើឱ្យ​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​កើនឡើង​។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ផឹកលឿនពេក ឬយឺតពេក

ពេលវេលានៃការផឹកកាហ្វេក៏សំខាន់ផងដែរ។ នៅពេលអ្នកក្រោកពីដំណេកដំបូង អរម៉ូន cortisol នៅក្នុងខ្លួន គឺស្ថិតនៅកម្រិតខ្ពស់បំផុតដើម្បីជួយអ្នកឱ្យភ្ញាក់។ ដូច្នេះហើយ អ្នកជំនាញ​ណែនាំ​ថា អ្នក​មិន​ត្រូវ​ពិសា​កាហ្វេ​ទេ​នៅពេលនេះ​។ យក​ល្អ​នៅ​ម៉ោង ១០-១២ ព្រោះ​ពេល​នេះ​កម្រិត cortisol បាន​ថយចុះ។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ អ្នកក៏មិនគួរផឹកកាហ្វេនៅពេលយប់ជ្រៅដែរ ព្រោះជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យអ្នកពិបាកក្នុងការគេង ឬគេងមិនលក់។

៣. ផឹកកាហ្វេនៅពេលអ្នកស្ត្រេស

ការផ្សាយពាណិជ្ជកម្ម

នៅពេលអ្នកស្ថិតក្នុងស្ថានភាពធុញថប់ ស្ត្រេស ការផឹកកាហ្វេនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ជាតិកាហ្វេអ៊ីននឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងផលិតអរម៉ូនស្ត្រេស cortisol ដែលបណ្តាលឱ្យគេងមិនលក់ អស់កម្លាំង មានបញ្ហាក្នុងការយល់ដឹង។

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ផឹកកាហ្វេដាក់ទឹកដោះគោ ឬស្ករច្រើនពេក

ការផ្សាយពាណិជ្ជកម្ម

ការប្រើប្រាស់ស្ករ និងទឹកដោះគោ អាចបង្កើនរសជាតិកាហ្វេ ប៉ុន្តែការប្រើប្រាស់ច្រើនពេក គឺមានគ្រោះថ្នាក់ដល់សុខភាព។ វាអាចធ្វើឱ្យអ្នកឡើងទម្ងន់ ធាត់។ លើសពីនេះ ជាតិស្ករអាចបណ្តាលឱ្យខ្សោះជាតិទឹក បង្កើនជាតិស្ករក្នុងឈាម។ ការប្រើប្រាស់ជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។

៥. ផឹកនៅពេលអ្នកគេងមិនលក់

កាហ្វេអាចធ្វើឱ្យអ្នកភ្ញាក់ ប៉ុន្តែប្រសិនបើអ្នកគេងតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ សូមកុំផឹកវាអី។ ការ​គេង​មិន​លក់​នឹង​ធ្វើ​ឱ្យ​ការ​យល់​ដឹង​ធ្លាក់​ចុះ ហើយ​ជាតិ​កាហ្វេអ៊ីន​មិន​អាច​ជួយ​ដល់​ស្ថានភាព​នេះ​បាន​ទេ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម