ស្រីៗ នៅពេលឃើញផ្នែកទាំងនេះប្រែជាខ្មៅខុសធម្មតា អ្នកត្រូវយកចិត្តទុកដាក់ចំពោះសុខភាពស្បូនរបស់អ្នកជាបន្ទាន់។
១. រង្វង់ខ្មៅនៅជុំវិញក្រលៀន
ក្រលៀន គឺជាតំបន់ខាងក្រោមពោះ និងមូលដ្ឋានភ្លៅ។ ស្ត្រីជាច្រើនមិនអើពើនឹងសារៈសំខាន់នៃតំបន់នេះ ហើយមិនបានថែរក្សាវាឱ្យបានល្អឡើយ។ ជាធម្មតាតំបន់ក្រលៀនមានពណ៌ងងឹតជាងតំបន់ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានការយកចិត្តទុកដាក់ និងការថែទាំតំបន់នេះ ស្បែកអាចនៅតែភ្លឺ និងរលោងដូចធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបានសម្អាតវាឱ្យបានហ្មត់ចត់ហើយ ប៉ុន្តែតំបន់នេះនៅតែងងឹត និងមានទំនោរទៅរកភាពងងឹត អ្នកត្រូវតែយកចិត្តទុកដាក់។ វាអាចជាសញ្ញាមួយដែលបង្ហាញថាស្បូនកំពុងប្រមូលផ្តុំជាតិពុល និងសំណល់ជាច្រើនដែលមិនត្រូវបានលុបចោល។
២. ចុងសុដន់ខ្មៅ
ចុងសុដន់ស្ត្រី គឺជាតំបន់សម្ងាត់ដែលទាក់ទងនឹងស្បូន។ នេះគឺជាផ្នែកដែលអាចឆ្លុះបញ្ចាំងពីបញ្ហាសុខភាពរបស់ស្ត្រីជាច្រើន។
មានហេតុផលខុសៗគ្នាជាច្រើនដែលធ្វើឱ្យផ្ទៃ “ក្បាលសុដន់” របស់ស្ត្រីមានសភាពខ្មៅ។ វាអាចបណ្តាលមកពីកត្តាភូមិសាស្ត្រ។ ក្រៅពីនេះ ស្បូនខ្សោយធម្មតាក៏អាចបង្កឱ្យមានបាតុភូតនេះដែរ។

នៅពេលដែលស្បូនមិនដំណើរការត្រឹមត្រូវ បរិមាណនៃអរម៉ូនអ៊ឹស្ត្រូសែនក្នុងរាងកាយក៏មិនត្រូវបានគ្រប់គ្រងក្នុងកម្រិតមានតុល្យភាពដែរ ដោយហេតុនេះប៉ះពាល់ដល់ការផលិតសារធាតុពណ៌មេឡានីន។ ការកើនឡើងជាតិមេឡានីនបណ្តាលឱ្យមានជាតិពណ៌លើស្បែក ដែលក្នុងនោះតំបន់ក្បាលសុដន់ក៏រងផលប៉ះពាល់ផងដែរ។
លើសពីនេះ ប្រសិនបើអ្នកឃើញ “ក្បាលសុដន់” ខ្មៅ អមដោយរោគសញ្ញាមួយចំនួនទៀត ដូចជាឈឺចាប់ ហើម និងខ្ទុះពណ៌លឿង អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃជំងឺគ្រោះថ្នាក់ជាច្រើនដូចជា៖ រលាកសុដន់។ អាប់ស ឬមហារីកសុដន់…។
៣. បបូរមាត់ខ្មៅ
ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានបបូរមាត់ដែលមានពណ៌ផ្កាឈូករលោង។ នេះបង្ហាញថាស្ថានភាពផ្លូវចិត្ត និងសុខភាពរបស់ស្ត្រីមានភាពល្អប្រសើរ។ នៅពេលដែលបបូរមាត់ប្រែជាខ្មៅងងឹត ចូរយកចិត្តទុកដាក់។ មានមូលហេតុជាច្រើនដែលធ្វើឱ្យបបូរមាត់ខ្មៅ ហើយមួយក្នុងចំណោមនោះគឺ ស្បូនមិនស្អាត។
ដោយពន្យល់ពីបញ្ហានេះ អ្នកជំនាញបាននិយាយថា ដោយសារតែការថយចុះមុខងាររបស់ស្បូន ជាតិពុលជាច្រើនកកកុញ និងប៉ះពាល់ដល់តុល្យភាពអ័រម៉ូន។ នៅពេលនោះ សារធាតុពណ៌ melanin កកកុញនៅលើស្បែកកាន់តែច្រើន ហើយនឹងធ្វើឱ្យបបូរមាត់ផ្លាស់ប្តូរពណ៌ផងដែរ។

៤. វិធីការពារស្បូនឱ្យមានសុខភាពល្អ
– បង្កើតទម្លាប់ញុំាអាហារដែលមានសុខភាពល្អ
របបអាហារដែលមានសុខភាពល្អជួយការពារសុខភាពស្ត្រីជាទូទៅ និងចិញ្ចឹមស្បូនជាពិសេស។ ការញុំាអាហារដែលមិនល្អចំពោះសុខភាព ច្រើននឹងធ្វើឱ្យឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន និងស្រកជាហេតុធ្វើឱ្យរដូវមិនទៀង។
អាហារមួយចំនួនដែលល្អសម្រាប់សុខភាពស្បូន ដែលស្ត្រីគួរប្រើមានដូចជា ផ្លែឈើស្រស់ បន្លែបៃតង គ្រាប់ធញ្ញជាតិ… គួរកំណត់ការទទួលទានផ្អែម ខ្លាញ់ សារធាតុភ្ញោច…។
– រក្សាអនាម័យ
រចនាសម្ព័ន្ធនៃ “តំបន់ត្រីកោណ” របស់ស្ត្រីមានភាពស្មុគស្មាញណាស់ដូច្នេះហានិភ័យនៃការឆ្លងមេរោគក៏ខ្ពស់ផងដែរ។ អនាម័យត្រឹមត្រូវនៃតំបន់នេះនឹងជួយការពារស្បូនបានកាន់តែល្អ ដោយកំណត់បាក់តេរីមិនឱ្យចូល។
ដើម្បីការពារតំបន់ពិសេសនេះ ស្ត្រីគួរតែចៀសវាងការស្លៀកពាក់តឹង។ គួរតែផ្លាស់ប្តូរ និងបោកខោអាវឱ្យស្អាត សម្ងួតនៅកន្លែងស្ងួត។ លាងសម្អាតកន្លែងស្និទ្ធស្នាលជាមួយទឹកក្តៅឧណ្ហៗ ហើយកុំប្រើទឹកខ្លាំងព្រោះវាអាចធ្វើឱ្យខូចភ្នៀសរំអិល ធ្វើឱ្យបាក់តេរីងាយចូល។
– ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណជួយជម្រុញឈាមរត់ ពង្រឹងភាពស៊ាំ។ រាងកាយដែលមានសុខភាពល្អនឹងជួយស្ត្រីឱ្យចៀសផុតពីជំងឺជាច្រើនរួមទាំងជំងឺដែលទាក់ទងនឹងស្បូន។ លើសពីនេះស្ត្រីគួរចៀសវាងមានទំនាក់ទំនងលើគ្រែនៅថ្ងៃមករដូវ ព្រោះវាអាចបង្កើនការខូចខាតដល់រាងកាយ បង្កើនហានិភ័យនៃការឆ្លង…៕
ប្រភព ៖ Phunutoday / Knongsrok

