អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យហាវ៉ាដបាននិយាយថា យើងអាចបង្កើនអាយុកាលរបស់យើងបាន ១០ ឆ្នាំបន្ថែមទៀត ប្រសិនបើយើងអាចបំពេញទម្លាប់ទាំង ៥ យ៉ាងនេះគ្រប់គ្រាន់។
ការរស់នៅប្រកបដោយសុខភាព នឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើវាជារៀងរាល់ថ្ងៃបានទេ។ ជីវិតរវល់យើងមានហេតុផលច្រើនពេក ដែលបេលខ្លះ វាអាចជាការខ្ជិល ឬរវល់ផ្សេងៗ។ ដែលជាហេតុធ្វើឱ្យយើងមានទម្លាប់មិនល្អក្នុងការថែរក្សាសុខភាព និងរបៀបរស់នៅឱ្យបានល្អប្រសើរ។
ទម្លាប់ទាំងអស់អាចពិបាកថែរក្សា ប៉ុន្តែអ្នកអាចផ្លាស់ប្តូរវាបានទាំងស្រុងដោយធ្វើវាបន្តិចម្ដងៗ ដោយខ្ជាប់ខ្ជួន និងជាប់លាប់។ ទម្លាប់ដែលមានសុខភាពល្អ អាចជួយបង្កើនសុខភាព និងផលិតភាពរបស់អ្នកបានយ៉ាងងាយស្រួល ហើយអាចផ្តល់ឱ្យអ្នកនូវមួយទសវត្សរ៍ទៀតដើម្បីរីករាយនឹងជីវិត។
ទាំងនេះគឺជាលទ្ធផលដែលទទួលបានពីការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាលាសុខភាពសាធារណៈ TH Chan នៃសាកលវិទ្យាល័យហាវ៉ាដហើយបានចេញផ្សាយកាលពីឆ្នាំទៅ ក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេសប៊ីជេ។
១. បរិភោគរបបអាហារកូលេស្តេរ៉ុលទាប

រាងកាយមនុស្សត្រូវការកូលេស្តេរ៉ុលដើម្បីដំណើរការ ប៉ុន្តែយើងច្រើនតែញុំាខ្លាញ់ និងកូលេស្តេរ៉ុលច្រើនពេកនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ដែលទាំងពីរនេះបង្កើនកូលេស្តេរ៉ុលអាក្រក់ – LDLc ។
កូលេស្តេរ៉ុលអាក្រក់ បណ្តាលឱ្យមានជំងឺក្រិនសរសៃឈាម ដែលជាហេតុបណ្តាលឱ្យមានជំងឺសរសៃឈាមបេះដូង។ អ្នកជំនាញនៅសាកលវិទ្យាល័យហាវ៉ាដបានផ្តល់អនុសាសន៍ឱ្យជ្រើសរើសធញ្ញជាតិទាំងមូល ជំនួសឱ្យគ្រាប់ធញ្ញជាតិកែច្នៃ ផ្លែឈើស្រស់ ជំនួសឱ្យទឹកផ្លែឈើ។ ក្នុងពេលជាមួយគ្នានេះ ត្រូវកំណត់កម្រិតអាហាររហ័ស អាហារកែច្នៃ និងភេសជ្ជៈដប ហើយគួរតែញុំាអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ជំនួសឱ្យការញុំាអាហារដែលមានមូលដ្ឋានលើសត្វ។
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ប្រធានាធិបតីអាមេរិក ចនអេហ្វកេណ្ណឌី ធ្លាប់បាននិយាយថា “កាយសម្បទារឹងមាំ មិនត្រឹមតែជាកូនសោសំខាន់បំផុតសម្រាប់រាងកាយដែលមានសុខភាពល្អប៉ុណ្ណោះទេ តែវាគឺជាមូលដ្ឋាននៃសកម្មភាពបញ្ញាសកម្ម និងច្នៃប្រឌិត” ។
ការធ្វើលំហាត់ប្រាណនេះមិនចាំបាច់ធ្ងន់ពេកទេ អ្នកអាចធ្វើលំហាត់ប្រាណស្រាលៗ ដោយការដើរ ឬរត់ ៣០ នាទី / ថ្ងៃ។ ការធ្វើលំហាត់ប្រាណទៀងទាត់ មិនត្រឹមតែមានប្រសិទ្ធិភាពក្នុងការថែរក្សារាងកាយឱ្យមានសុខភាពល្អ និងបង្កើនអាយុកាលអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវការចងចាំអារម្មណ៍ និងសមត្ថភាពរៀនផងដែរ។
៣. រក្សាទម្ងន់ដែលមានសុខភាពល្អ

រាងកាយសមសួន បើគ្មានកង្វះអាហារូបត្ថម្ភ ឬធាត់ពិតជានឹងជួយឱ្យអ្នកមានអាយុយឺនយូរ។ ការស្រាវជ្រាវដោយសាកលវិទ្យាល័យហាវ៉ាដបង្ហាញថា អ្នកដែលមានសន្ទស្សន៍ម៉ាស់រាងកាយ (ចន្លោះពីរាងកាយ) ចន្លោះពី ១៨.៥ និង ២៤.៩ ទំនងជាអាចរស់នៅបានយូរ។
៤. កំណត់ការទទួលទានសុរា
ភេសជ្ជៈមានជាតិអាល់កុល មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព។ អ្នកដែលដឹងពីកម្រិតនៃការផឹកមិនលើសពីស្រាបៀរក្នុងមួយថ្ងៃអាចរស់បានយូរ។ ចំពោះបុរសបរិមាណជាតិអាល់កុលដែលទទួលទានក្នុងមួយថ្ងៃគួរតែមានពី ៥ ទៅ ៣០ ក្រាម ស្មើនឹងស្រាបៀរ ៣៥០ មីល្លីកែវ ២ កែវ។
៥. ហាមជក់បារី
ការជក់បារី គឺជាបុព្វហេតុនៃការថយចុះមុខងារផ្លូវដង្ហើម ដែលអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចជាមហារីកសួត … មិនមែនការជក់បារីជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺមហារីក៕
ប្រភព ៖ Phunutoday / Knongsrok

