ឪពុកម្ដាយដែលមានកូនដំបូងៗ ភាគច្រើនមានចម្ងល់ និងសំណួរអំពី តើកុមារចាប់ផ្តើមចេះនិយាយនៅពេលណា? តើអ្នកជឿដែរឬទេ? ដំណើរការលូតលាស់របស់ទារកមានការវិឌ្ឍន៍យ៉ាងឆាប់រហ័សលើសពីអ្វីដែលអ្នកគិត។
ការអភិវឌ្ឍផ្នែកនិយាយ របស់ទារកអាយុចាប់ពី ១ ដល់ ២៤ ខែ មានដំណាក់កាលខុសៗគ្នា។
ដើម្បីជួយឱ្យកុមារក្លាយជាក្មេងឆ្លាតវាងវៃ ទាំងនេះគឺជាការណែនាំសម្រាប់ឪពុកម្ដាយគ្រប់រូបដែលគួរតែយល់ដឹង និងផ្ដល់នូវការទ្រទ្រង់សមស្របសម្រាប់កូនៗ រួមទាំងចំណីអាហាររបស់ពួកគេផងដែរ។
– ពី ១ ដល់ ៦ ខែ
ក្នុងអំឡុងពេលពី ១ ខែ ទៅ ៦ ខែ កុមារចាប់ផ្តើមអភិវឌ្ឍលើការនិយាយ និងការស្តាប់ដូចខាងក្រោម :
ទាំងនេះ គឺជាអ្វីដែលកុមារចាប់ផ្តើមយល់ដឹង :
• ចាប់ផ្តើមទទួលសម្លេង នៅពេលដែលពួកគេលឺ
• មើលមុខពេលដែលលឺគេនិយាយ
• ចាប់ផ្តើមស្គាល់សម្លេង
• ញញឹម និង សើច នៅពេលដែលអ្នកដទៃធ្វើសម្លេងដាក់ខ្លួនដូចជា គ្រហឹម ឬ គ្រវីក្បាល
• ធ្វើសម្លេងដោយខ្លួនឯង
• បង្កើតសម្លេងយំប្លែកៗតាមការតម្រូវការដែលគេចង់បាន

សារធាតុចិញ្ចឹមសំខាន់របស់ទារក គឺ ទឹកដោះម្តាយ ដែលជាប្រភពអាហាររូបត្ថម្ភដ៏ល្អបំផុតសម្រាប់ទារកក្នុងកំឡុង ៦ ខែដំបូង។ សារធាតុចិញ្ចឹមមួយចំនួនដែលទារកត្រូវការដើម្បីលូតលាស់ និងមានសុខភាពល្អរួមមានៈ កាល់ស្យូម ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ស័ង្កសី វីតាមីន គ្រប់ប្រភេទ។
– ៦ ខែ ដល់ ១២ ខែ
ក្នុងដំណាក់កាលនេះ ជំនាញនិយាយ និងស្តាប់ របស់កុមារនៅចន្លោះអាយុ ៦-១២ ខែរួមមាន៖
• សម្លឹងមើលនរណាម្នាក់នៅពេលពួកគេនិយាយ និងនៅពេលដែលគេហៅឈ្មោះ
• បង្កើតសំឡេងដូចជា ‘go-go’ និង ‘no-no’
• ទទួលបានការចាប់អារម្មណ៍ពីមនុស្សដោយការបន្លឺសំឡេង ចង្អុល និងសម្លឹងមើលពួកគេ។
• ញញឹមដាក់មនុស្សដែលញញឹមដាក់ពួកគេ។
• ស្គាល់ឈ្មោះវត្ថុដែលធ្លាប់ស្គាល់ដូចជា ‘ឡាន’
• រីករាយជាមួយបទចម្រៀងសកម្មភាព និងចង្វាក់
• ចាប់ផ្តើមចេះនិយាយសន្ទនាតិចៗ
បន្ទាប់ពីរយៈពេល ៦ ខែ កុមារត្រូវការសារធាតុចិញ្ចឹមបន្ថែមទៀត ដើម្បីទ្រទ្រង់ការលូតលាស់របស់ពួកគេ ដូចជា ជាតិដែក វីតាមីន C វីតាមីន A , D អាស៊ីតសំប៉ែត អូមេហ្គា ៣ ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិផងដែរ។
– ១២ ខែ ដល់ ២៤ ខែ
នៅអាយុ ១២ ទៅ ២៤ ខែ កុមារជាធម្មតាចាប់ផ្តើមអភិវឌ្ឍជំនាញនិយាយ និងស្តាប់ពិតប្រាកដមួយចំនួន។ ជំនាញទាំងនេះរួមមាន:
• រីករាយស្តាប់ចម្រៀង និង ច្រៀង
• រីករាយក្នុងការមើលសៀវភៅរូបភាព
• យល់បាននូវពាក្យជាច្រើនដែលពួកគេបានលឺ ជាងអ្វីដែលគេអាចនិយាយបាន រួមទាំងឈ្មោះរបស់វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ ផ្នែកនៃរាង្គកាយរបស់ពួកគេជាដើម។
• ការយល់ដឹងអំពីសំណួរ និងការណែនាំដ៏សាមញ្ញ
• និយាយរហូតដល់ ២០ ពាក្យដើម្បីសួររកវត្ថុ និងផ្តល់យោបល់លើអ្វីដែលពួកគេឃើញ។
ដំណាក់កាលនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍខួរក្បាល ការនិយាយ និងការស្តាប់។ ក្មេងត្រូវការ ១០០០ ដល់ ១៤០០ កាឡូរីក្នុងមួយថ្ងៃ។

សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ការអភិវឌ្ឍខួរក្បាលដើម្បីបង្កើនទេពកោសល្យរបស់ពួកគេមានច្រើននៅក្នុង Omega 3,6,9 ដែលមាននៅក្នុងត្រី សាម៉ុន គ្រាប់ពូជ ប្រេងសណ្តែកសៀង ប្រេងពោត អាល់ម៉ុន គ្រាប់ស្វាយចន្ទី ប្រេងបន្លែ ផ្លែបឺរ សារាយ DHA កាល់ស្យូម ទឹកដោះគោ បន្លែ ធញ្ញជាតិ ប្រូតេអ៊ីន។
Foremost Omega ផ្ទុកនូវសារធាតុ DHA ខ្ពស់ និង Omega 3,6,9 ដែលជាសារធាតុដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍខួរក្បាលរបស់កុមារ ឱ្យពួកគេឆ្លាតវាងវៃ និងជួយបង្កើនសមត្ថភាពនិយាយ និងជំនាញស្តាប់នៅដំណាក់កាលនេះ។
Foremost Omega គឺជាផលិតផលដែលទទួលបានការជឿទុកចិត្តដែលនាំចូលដោយ Foremost Milk Thailand ស្ថិតក្រោមក្រុមហ៊ុន FrieslandCampina ជាក្រុមហ៊ុនធំជាងគេបាននាំចូលផលិតផលម៉ាកល្បីៗជាច្រើនប្រកបដោយគុណភាពមកកម្ពុជា។
ដើម្បីទទួលបានគន្លឹះ និងការចែករំលែកសំខាន់ៗ អំពីកុមារ និងផលិតផល Foremost សូមតាមដាននៅលើគេហទំព័រ Super Mom Club by Foremost

