ទឹកឃ្មុំមានវីតាមីន និងសារធាតុរ៉ែជាច្រើន… ជួយកាត់បន្ថយការក្អក និងកំហាកបានយ៉ាងល្អ។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមក្រូចឆ្មារជាបន្ទះស្តើងៗចូលទៅទៀតនោះ ប្រសិទ្ធភាពវានឹងកើនឡើងកាន់តែខ្ពស់ជាងមុន។
១. សមាសធាតុអាហារូបត្ថម្ភនៃទឹកទឹកឃ្មុំក្រូចឆ្មា
ទឹកក្រូចឆ្មាជាមួយទឹកឃ្មុំមានវីតាមីន C ខ្ពស់ ដែលអាចបង្កើនភាពស៊ាំ បង្កើនការផលិតកោសិកាឈាមស ដើម្បីប្រឆាំងនឹងការឆ្លងមេរោគ និងអាចកាត់បន្ថយរយៈពេលនៃការក្អករបស់អ្នក។
ជាមួយគ្នានេះដែរ ដោយសារតែទឹកឃ្មុំផ្អែមមានជាតិទឹករំអិលខ្ពស់ វាអាចជួយសម្រួលដល់បំពង់ករបស់អ្នក នៅពេលដែលវាត្រូវបានជម្រុញឱ្យក្អក និងកាត់បន្ថយអារម្មណ៍នៃការក្អក។

២. ពេលវេលាគួរផឹកទឹកឃ្មុំ គឺល្អសម្រាប់សុខភាព
– ផឹកទឹកឃ្មុំនៅពេលព្រឹក ៖ ពេលព្រឹកគឺជាពេលវេលាដ៏ល្អបំផុតក្នុងការញុំាទឹកឃ្មុំ ដើម្បីបង្កើនកម្រិតថាមពល និងរក្សាសកម្មភាពរាងកាយ។ នៅពេលដែលអ្នកផឹកទឹកឃ្មុំនៅម៉ោងនេះ វានឹងជួយសម្អាតក្រពះ និងជួយរាងកាយកម្ចាត់ជាតិពុល។ ទឹកឃ្មុំជាអាហារដែលសម្បូរទៅដោយថាមពល ដូច្នេះវាអាចបំបាត់នូវអារម្មណ៍នឿយហត់ និងស្រេកឃ្លាន ប្រសិនបើប្រើនៅពេលព្រឹកព្រលឹម។
ចំពោះមនុស្សចាស់ ការផឹកទឹកក្តៅមួយកែវលាយជាមួយទឹកឃ្មុំនៅពេលព្រឹក នឹងជម្រុញឱ្យមានការស្ទះពោះវៀន ធ្វើឱ្យកាន់តែងាយស្រួលក្នុងការបន្ទោរបង់។ ក្រៅពីនេះ ការផឹកទឹកឃ្មុំនៅពេលព្រឹកក៏ជួយសម្រកទម្ងន់ ធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង និងល្អជាពិសេសសម្រាប់អ្នកដែលមានជំងឺក្រពះ។

– ទទួលទានទឹកឃ្មុំពេលយប់ ៖ ទឹកឃ្មុំមានសារធាតុរ៉ែធម្មជាតិ និងវីតាមីនជាច្រើន ដើម្បីជួយពង្រឹងភាពធន់របស់អ្នកប្រើប្រាស់។ បន្ទាប់ពីថ្ងៃធ្វើការនឿយហត់ និងធុញថប់ ការផឹកទឹកទឹកឃ្មុំមួយកែវនៅពេលល្ងាចនឹងជម្រុញស្មារតី ដើម្បីជួយឱ្យមានការប្រុងប្រយត្ន័ បំបាត់ភាពនឿយហត់។ ជាមួយគ្នានេះដែរ ប្រសិនបើអ្នកស្ត្រេសដោយសារការសិក្សា ទឹកទឹកឃ្មុំក្តៅមួយពែងនឹងជួយឱ្យអ្នកសម្រាកផ្លូវចិត្ត។
#ចំណាំ ៖ ទឹកឃ្មុំគឺជាប្រភពនៃជាតិស្ករធម្មជាតិ ដូច្នេះទោះបីជាទឹកឃ្មុំមួយស្លាបព្រាកាហ្វេអាចជួយបន្ថយការក្អកក៏ដោយ វាជាការល្អបំផុតដែលមិនត្រូវធ្វើវាឱ្យលើស។ ព្រោះបើប្រើទឹកឃ្មុំច្រើនពេក វានឹងធ្វើឱ្យក្តៅក្នុង ទល់លាមក ធាត់… មិនល្អចំពោះសុខភាពឡើយ ៕
ប្រភព ៖ Phunutoday / Knongsrok

