បន្លែផ្លែឈើ ៤ ប្រភេទ បើទទួលទានពេលព្រឹកនឹងមិនល្អសម្រាប់សុខភាពទេ តែបើទទួលទានពេលយប់នឹងប្រសើរ

5
ការផ្សាយពាណិជ្ជកម្ម

ជាទូទៅ អាហារមួយចំនួនត្រូវបានគេគិតថាមានអត្ថប្រយោជន៍ជួយឱ្យសុខភាពល្អ ប៉ុន្តែមិនត្រូវបានណែនាំឱ្យទទួលទានអាហារពេលព្រឹកនៅលើពោះទទេទេ។ ទោះជាយ៉ាងណាក៏ដោយវាល្អណាស់ក្នុងការញុំា អាហារទាំងនោះមាននឹងប្រែជាល្អវិញ ប្រសិនបើយើងទទួលទានៅពេលយប់។

១. ប៉េងប៉ោះ

ការផ្សាយពាណិជ្ជកម្ម

Hci2018 Inspiration Tomato Cultivation Worldwide

ប៉េងប៉ោះសម្បូរទៅដោយវីតាមីន មានកាឡូរីទាប និងមានជីវជាតិ ប៉ុន្តែមិនគួរបរិភោគនៅពេលយើងមានពោះទទេទេ។ ដោយសារតែជ័រ Pectin និង phenolic មានច្រើននៅក្នុងប៉េងប៉ោះ សារធាតុទាំងនេះអាចមានប្រតិកម្មជាមួយនឹងអាស៊ីតក្រពះ ប៉ះពាល់យ៉ាងខ្លាំងដល់ក្រពះអាចបណ្តាលឱ្យឈឺក្រពះ និងមានអាការៈមិនស្រួល ជួនកាលក៏អាចធ្វើឱ្យក្អួតផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះមិនគួរបរិភោគប៉េងប៉ោះពេលព្រឹក នៅពេលពោះទទេទេ ជាពិសេសសម្រាប់ការសម្រកខ្លាញ់ជាមួយប៉េងប៉ោះ វាចាំបាច់ត្រូវពិចារណាដោយប្រុងប្រយ័ត្ននៅពេលទទួលទាន។

ទោះយ៉ាងណាការទទួលទានប៉េងប៉ោះនៅពេលយប់ នឹងជួយឱ្យអ្នកស្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយមិនប៉ះពាល់ដល់សុខភាព ជួយឱ្យស្បែករបស់អ្នករលោង និងពណ៌ផ្កាឈូកមិនរដិបរដុប មិនមានស្នាមជ្រីវជ្រួញដូចនៅពេលអ្នកញុំាច្រើនពេក។ អ្នកវិទ្យាសាស្ត្របាននិយាយថា រាល់លីលីនថេន ១៥ មីលីក្រាមពីប៉េងប៉ោះ ដែលត្រូវបានទទួលទានរាល់ថ្ងៃនឹងជួយសម្រកទម្ងន់សូម្បីតែពេលអ្នកកំពុងគេងក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

២. ត្រសក់

Jpg

ការផ្សាយពាណិជ្ជកម្ម

ការបរិភោគត្រសក់នៅពេលពោះទទេនៅពេលព្រឹក អាចបណ្តាលឱ្យឈឺក្រពះ ក្រហាយទ្រូង ហើមពោះ និងឆាប់ខឹងថែមទៀតផង។ ជាពិសេសសម្រាប់មនុស្សដែលទទួលរងពីជំងឺក្រពះ មិនគួរបរិភោគត្រសក់ពេលព្រឹកនោះឡើយព្រោះការឈឺចាប់អាចនឹងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកអាចញុំាត្រសក់នៅពេលអាហារពេលល្ងាច ដើម្បីជួយក្នុងការសម្រកទម្ងន់។

ដោយសារតែត្រសក់ក៏សម្បូរទៅដោយ propanol diacid ដែលជាសារធាតុជួយការពារការបំលែងជាតិស្ករទៅជាខ្លាញ់ ជួយទ្រទ្រង់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៀត គ្រឿងផ្សំសំខាន់របស់ត្រសក់គឺទឹក ដូច្នេះវាមិនមានកាឡូរីច្រើនទេ ផ្ទុយទៅវិញវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា ការ៉ាទីន វីតាមីនប៊ី និងស្ករប្រូតេអ៊ីន កាល់ស្យូមផូស្វ័រ និងជាតិដែក។

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះការបរិភោគត្រសក់ក៏ល្អសម្រាប់ស្បែកដែរ ព្រោះអង់ស៊ីមនៅក្នុងវាមានឥទ្ធិពលជម្រុញមេតាប៉ូលីសជួយជាតិខ្លាញ់ឱ្យរីកធំដល់សរសៃរោហិណីនៃស្បែកជម្រុញចរាចរឈាម។ លើសពីនេះផ្លែឈើនេះក៏មានប្រសិទ្ធភាពលើកកម្ពស់ចលនាពោះវៀន ជួយឱ្យរាងកាយលុបបំបាត់ជាតិពុលថែមទៀតផង។

៣. ផ្លែសារី

ការផ្សាយពាណិជ្ជកម្ម

Pears Main 1505305990

ទោះបីជាផ្លែសារីជាទូទៅជាអាហារសម្រន់ដែលមានសុខភាពល្អ ពោរពេញទៅដោយវីតាមីនប៉ូតាស្យូម និងមានកាឡូរីទាបក៏ដោយ តែយ៉ាងណាអ្នកគួរតែចៀសវាងបរិភោគផ្លែសារីសម្រាប់អាហារពេលព្រឹក ព្រោះវាមានផ្ទុកនូវជាតិសរសៃឆៅដែលអាចបំផ្លាញភ្នាសរំអិលរបស់ក្រពះនៅពេលបរិភោគនៅពេលពោះទទេ ជាពិសេសគឺនៅពេលដែលអ្នកបរិភោគទាំងសម្បករឹងខាងក្រៅនេះមិនមានន័យថា អ្នកគួរចៀសវាងផ្លែសារីទាំងអស់គ្នាទេ។

ជាការពិតការសិក្សាខ្លះបង្ហាញថា អ្នកបរិភោគផ្លែសារីគឺមិនសូវធាត់ និងទំនោរមានរបបអាហារដែលមានគុណភាពខ្ពស់។ តើអ្នកធ្លាប់លឺទេថា ការញុំាយឺតៗ ជាពិសេសការញុំាកាបូអ៊ីដ្រាតមានគ្រោះថ្នាក់ដល់ការសម្រកទម្ងន់មែនទេ? ថ្វីត្បិតតែផ្លែសារីក៏មានជាតិកាបូអ៊ីដ្រាតខ្ពស់ប៉ុន្តែសក្តិសមសម្រាប់ការស្រកទម្ងន់បើអ្នកញុំាវានៅពេលយប់។

៤. ស្វាយ

Mango AdobeStock_178731548 1024x702

ផ្លែស្វាយត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើទាំងអស់។ មិនត្រឹមតែផ្អែមឆ្ងាញ់ទេ តែវាក៏សម្បូរទៅដោយជាតិប្រូតេអ៊ីន ជាតិសរសៃវីតាមីន C អេ A អាស៊ីតហ្វូលិក … នាំមកនូវគុណប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។ ការសិក្សាជាច្រើនបានបង្ហាញថា ស្វាយមានសមត្ថភាពកាត់បន្ថយហានិភ័យនៃការធាត់, ជំងឺបេះដូង, បង្កើនថាមពល, ធ្វើឱ្យប្រសើរឡើងនូវការចងចាំ … ទោះជាយ៉ាងណាក៏ដោយ ការញុំាផ្លែស្វាយច្រើនពេកអាចបណ្តាលឱ្យមានផលរំខានមួយចំនួនដែលមិនចង់បាន។ ដូចជាអាឡែរហ្សី រាគរូសទាក់ទងនឹងរោគរលាកស្បែកជាដើម។

ក្រៅពីនេះសារធាតុចិញ្ចឹមមួយចំនួនដូចជា beta-carotene នៅក្នុងផ្លែស្វាយក៏ជួយការពារជំងឺហឺត មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំផងដែរ។ ដោយសារវាមានសន្ទស្សន៍ស្ករខ្ពស់ អ្នកមិនគួរញុំាផ្លែស្វាយច្រើនពេកទេនៅពេលយប់។ ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម