ថ្ងៃនេះ យើងសូមណែនាំវិធីសម្រកទម្ងន់ងាយៗ ដល់អ្នកដែលមានបំណងចង់បានរាងស្លីម ស្អាតតាមសេចក្ដីប្រាថ្នា នោះគឺ ការសម្រកទម្ងន់ដោយប្រើក្រូចឆ្មា ជាមមួយនឹងវិធីទាំង ៥ ខាងក្រោមនេះ តោះ! សាកល្បងទាំងអស់គ្នា។
១. ស្រកទម្ងន់ជាមួយទឹកឃ្មុំក្រូចឆ្មា
ទឹកឃ្មុំផ្សំជាមួយក្រូចឆ្មានឹងផ្តល់ឱ្យនាងនូវរូបមន្តភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងជីវជាតិដែលជួយសម្រកទម្ងន់បានយ៉ាងល្អបំផុត។ អ្នកគួររក្សាល្បាយទឹកឃ្មុំ និងក្រូចឆ្មាឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ដើម្បីឱ្យបានរាងដូចប្រាថ្នាបានលឿន។
របៀបរៀបចំភេសជ្ជៈសម្រកទម្ងន់ជាមួយក្រូចឆ្មា និងទឹកឃ្មុំដូចខាងក្រោម ៖
– ដាក់ក្រូចឆ្មាស្រស់ ១ កែវ ជាមួយទឹកឃ្មុំសុទ្ធ ២ ស្លាបព្រាបាយ និងទឹកក្តៅ ៣០០ មីលីលីត្រ រួចកូរឱ្យសព្វ។
– ដើម្បីឱ្យមានប្រសិទ្ធភាពសម្រកទម្ងន់ជាអតិបរមា នាងគួរផឹកល្បាយទឹកឃ្មុំក្រូចឆ្មានេះភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង។

២. ស្រកទម្ងន់ជាមួយក្រូចឆ្មាអំបិល
ក្រូចឆ្មា មានសមត្ថភាពបង្កើតកម្ដៅ និងរក្សាកម្ដៅបានយ៉ាងល្អ ជួយដុតបំផ្លាញខ្លាញ់ក្បាលពោះបានយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែធានាថា ស្បែករបស់នាងតែងតែតឹងណែនបែបធម្មជាតិ។
ការណែនាំសម្រាប់ធ្វើទឹកក្រូចឆ្មាសម្រាប់ការសម្រកទម្ងន់មានដូចខាងក្រោម ៖
– ដំបូង ត្រូវរៀបចំក្រូចឆ្មាស្រស់ ១ គីឡូក្រាម អំបិលស ៣០០ ក្រាម និងក្រឡកែវធំ ១ ។
– រួចលាងក្រូចឆ្មាឱ្យស្អាត រួចកាត់ជាពាក់កណ្តាល។ រៀបចំក្រូចឆ្មាចូលក្នុងក្រឡកែវតាមគោលការណ៍ ក្រូចឆ្មា ១ ស្រទាប់ អំបិល ១ ស្រទាប់។
– ចាក់ទឹកស្ងោរចូលក្នុងកែវទុកឱ្យត្រជាក់ រួចគ្របក្រឡឱ្យជិតប្រហែល ១ ខែ។
– ២០ នាទីមុនពេលអាហារនីមួយៗ យកក្រូចឆ្មា ១ ផ្លែ លាយជាមួយទឹក ½ ពែង ដើម្បីជួយរំលាយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព។

៣. ស្រកទម្ងន់ជាមួយខ្ញីក្រូចឆ្មា
ក្រូចឆ្មា និងខ្ញីក៏អាចជួយកម្ចាត់ជាតិពុលដែលកកកុញក្នុងរាងកាយបានយូរ ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ជួយពង្រឹងភាពស៊ាំ ការពារសុខភាពរយៈពេលវែង។
វិធីសម្រកទម្ងន់ជាមួយក្រូចឆ្មា និងខ្ញី ដូចខាងក្រោម ៖
– ចាក់ទឹកមួយកែវចូលចង្ក្រាន ហើយកម្ដៅរហូតដល់ទឹកពុះរួចបិទចង្ក្រាន។ បន្ទាប់មក នាងបន្ថែមខ្ញីមួយបន្ទះតូចចូលឆ្នាំង ហើយត្រាំវាប្រហែល ៥ នាទី។
– រួចយកទឹកក្រូចឆ្មា១ផ្លែមកដាក់ក្នុងឆ្នាំងកូរឱ្យសព្វ ហើយចាក់ចូលក្នុងពែងទទួលទាន។

៤. ស្រកទម្ងន់ជាមួយស្លឹកគ្រៃ និងខ្ញី
ស្លឹកគ្រៃក៏ជាឱសថបូព៌ាដ៏ល្អផងដែរ ក្នុងការជួយបន្សាបជាតិពុលក្នុងរាងកាយ ជួយដល់ការរំលាយអាហារអតិបរមា និងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ ការផ្សំស្លឹកគ្រៃជាមួយក្រូចឆ្មា និងខ្ញី ប្រសិទ្ធភាពកម្ចាត់ជាតិខ្លាញ់គឺកាន់តែល្អ។
បញ្ចុះទម្ងន់ជាមួយស្លឹកគ្រៃខ្ញីដូចខាងក្រោម ៖
– យកខ្ញីស្រស់ ១៥០ក្រាម លាងទឹក កាត់ជាបន្ទះស្តើងៗ។ ស្លឹកគ្រៃ យករុក្ខជាតិ ៤-៥ ដើម លាងជម្រះ ហាន់ជាចំនិតៗ។ ច្របាច់ទឹកក្រូចឆ្មាស្រស់ ១-២ ផ្លែ។
– ចាក់ទឹក ២លីត្រចូលក្នុងឆ្នាំង រួចដាក់ស្លឹកគ្រៃ ខ្ញី ដាំឱ្យពុះប្រហែល ៥នាទី។ បន្ទាប់មក បន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំ ៣ស្លាបព្រាបាយ កូរឱ្យសព្វ រួចទទួលទានជាការស្រេច។

៥. សម្រកទម្ងន់ជាមួយក្រូចឆ្មាស្រស់
ការប្រើប្រាស់ទឹកក្រូចឆ្មា ជំនួសទឹកចម្រោះ នឹងក្លាយជាដំណោះស្រាយដ៏ល្អ សាមញ្ញ និងមានប្រសិទ្ធភាព ដើម្បីជួយនាងសម្រកទម្ងន់។
វិធីសាស្ត្រគឺសាមញ្ញបំផុត ៖ ច្របាច់ទឹកក្រូចឆ្មាស្រស់ ១ កែវចូលក្នុងកែវទឹកចម្រោះ រួចផឹកជំនួសទឹកចម្រោះជារៀងរាល់ថ្ងៃ (នាងមិនគួរដាក់ស្ករទេ ព្រោះវានឹងបាត់បង់ប្រសិទ្ធភាព)៕
ប្រភព ៖ Phunutoday / Knongsrok

