ការសម្រកទម្ងន់ជោគជ័យ ឬបរាជ័យ អាស្រ័យលើទម្លាប់នៃការញុំាច្រើន។ បើចង់ស្រកទម្ងន់ អ្នកគួរតែចៀសវាងការញុំាផ្លែឈើ៤មុខនេះ ហើយញុំាអាហារ៤មុខនេះជំនួសបាយ។
១. ផ្លែឈើ ៤ ប្រភេទ ដែលអ្នកមិនគួរញុំា ប្រសិនបើអ្នកចង់សម្រកទម្ងន់
- ផ្លែឈើស្ងួត
ផ្លែឈើស្ងួត ឬដំណាប់ផ្លែឈើ ច្រើនតែមានជាតិស្ករខ្ពស់ និងមានជាតិសរសៃទាប។ ផ្លែឈើស្ងួត មួយកែវមានរហូតដល់ ៥០០ កាឡូរី ខណៈដែល ដំណាប់ផ្លែឈើ មួយកែវមាន ៥០០ កាឡូរី។ ដូច្នេះផ្លែឈើស្ងួតមានសន្ទស្សន៍ glycemic ខ្ពស់ណាស់។ ការទទួលទានផ្លែឈើស្ងួត ច្រើនធ្វើឱ្យរាងកាយផ្ទុកកាឡូរីច្រើន បំផ្លាញរបបអាហារ។
– ឪឡឹក
ផ្លែឈើនេះមានជាតិទឹក និងជាតិសរសៃច្រើន ប៉ុន្តែជាផ្លែឈើត្រូពិចដែលមានសន្ទស្សន៍ glycemic ខ្ពស់។ ប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកមិនគួរញុំាច្រើននោះទេ។

– ចេក
ផ្លែចេកពិតជាល្អសម្រាប់សុខភាព ជាពិសេសអ្នកដែលលេងកីឡា។ ទោះជាយ៉ាងណាក៏ដោយ ចេកមានកាឡូរីខ្ពស់ និងមានជាតិស្ករធម្មជាតិ ដូច្នេះអ្នកដែលស្រកទម្ងន់មិនគួរញុំាច្រើនពេកទេ។
ចេកមួយផ្លែមានប្រហែល ១៥០ កាឡូរី និង ៣៧.៥ ក្រាមនៃកាបូអ៊ីដ្រាត។ គ្រាន់តែទទួលទានចេក ២-៣ផ្លែ/ថ្ងៃ អាចធ្វើឱ្យឡើងទម្ងន់បានយ៉ាងងាយ។ អ្នកដែលចង់សម្រកទម្ងន់ គួរតែញុំាចេកតែ ១ ផ្លែក្នុងមួយថ្ងៃបានហើយ។
– ស្វាយ
ស្វាយក៏ជាផ្លែឈើមួយប្រភេទ ដែលមានជាតិស្ករខ្ពស់ ដូច្នេះវាអាចប៉ះពាល់ដល់គោលដៅសម្រកទម្ងន់របស់អ្នក ប្រសិនបើទទួលទានក្នុងបរិមាណច្រើន។ ការញុំាច្រើនពេក នឹងធ្វើឱ្យរាងកាយផ្ទុកជាតិស្ករច្រើន ងាយនឹងធ្វើឱ្យឡើងទម្ងន់។ ដូច្នេះប្រសិនបើអ្នកចង់មានសុខភាពល្អ អ្នកគួរតែញុំាផ្លែស្វាយក្នុងកម្រិតមធ្យមប៉ុណ្ណោះ។
២. អាហារ៤មុខ អាចញុំាជំនួសបាយស ដើម្បីជួយសម្រកទម្ងន់

- នំប៉័ងស្រូវសាលី
នំប៉័ងប្រភេទនេះ ជាផលិតពីស្រូវសាលីទាំងមូល ដោយគ្មានកន្ទក់។ នៅពេលអ្នកញុំា អ្នកនឹងទទួលបានប្រូតេអ៊ីន សារធាតុរ៉ែ និងជាតិសរសៃច្រើនបំផុត និងបង្កើនការឆ្អែត គាំទ្រដល់របបអាហារដ៏មានប្រសិទ្ធភាព។
– Oat
អាហារនេះអាចញុំាជំនួសបាយជារៀងរាល់ថ្ងៃបាន ជាពិសេសនៅពេលព្រឹក។ អាហារប្រភេទនេះមានជាតិស្ករតិចតួច ប៉ុន្តែមានប្រូតេអ៊ីនខ្ពស់ និងជាតិសរសៃរលាយ និងសារធាតុរ៉ែល្អសម្រាប់រាងកាយ។
– អង្ករសំរូប
អង្ករសំរូបមិនត្រូវបានកែច្នៃដូចអង្ករសទេ ដូច្នេះវានៅតែរក្សាស្រទាប់សូត្រខាងក្រៅ។ អង្ករប្រភេទនេះមានវីតាមីនជាច្រើន ជាពិសេសជាតិសរសៃ។ នៅពេលអ្នកញុំាអង្ករប្រភេទនេះ អ្នកនឹងមានអារម្មណ៍ឆ្អែតលឿន ឆ្អែតបានយូរ ដូច្នេះអ្នកនឹងញុំាតិចជាងធម្មតា។
– ដំឡូង
ដំឡូងផ្អែមនៅតែត្រូវបានគេស្គាល់ថា ជាអាហារដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយមិនប្រើម្សៅច្រើនពេក។ ថ្វីដ្បិតតែមានថាមពលទាបក៏ដោយ ដំឡូងជ្វាសម្បូរទៅដោយជាតិសរសៃ សារធាតុរ៉ែ វីតាមីន ការ៉ូទីន (គាំទ្រវីតាមីនអា) ជាតិដែក និងកាល់ស្យូម ដើម្បីផ្តល់ឱ្យអ្នកនូវអារម្មណ៍ឆ្អែតបានយូរ៕
ប្រភព ៖ Phunutoday / Knongsrok

