ទម្លាប់រស់នៅប្រចាំថ្ងៃពិតជាសំខាន់ណាស់ ព្រោះវានឹងជួយដល់សុខភាព និងអាយុជីវិតរបស់យើង។ ទម្លាប់ទាំង៥ខាងក្រោមនេះ នៅពេលយប់មុនចូលគេង នឹងជួយពន្យារអាយុជីវិតរបស់អ្នកឱ្យរស់នៅបានយូរ និងមានសុខភាពល្អប្រសើរ។
១. ត្រាំជើងជាមួយនឹងទឹកក្ដៅឧណ្ហៗ
ផ្នែកឱសថបូព៌ា ប្រៀបធៀបជើងទៅនឹងបេះដូងទីពីរនៃរាងកាយ។ មុនពេលចូលគេង អ្នកគួរតែត្រាំជើងរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ហៗ និងឱសថដើម្បីជម្រះមេរីឌីន បង្កើនចរន្តឈាម បង្កើនការរំលាយអាហារ ពង្រឹងភាពស៊ាំ…។

២. ម៉ាស្សាក្បាលពោះថ្នមៗ
ការម៉ាស្សាក្បាលពោះ មានប្រសិទ្ធភាពគ្រប់គ្រងលំពែង ក្រពះ ពោះវៀន ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ រាគ ទល់លាមក រលាកក្រពះរ៉ាំរ៉ៃ…។ លើសពីនេះការម៉ាស្សាពោះមុនពេលចូលគេង ក៏ជួយកាត់បន្ថយបន្ទុកផងដែរ។ ភាពធ្ងន់ និងភាពមិនស្រួលពីការញុំាច្រើនពេក។
៣. ម៉ាស្សាក្បាល
ការម៉ាស្សាក្បាលថ្នមៗមុនពេលចូលគេង ជួយឱ្យឈាមរត់បានស្រួល បង្កើនការចងចាំ បង្កើនសមត្ថភាពគិតរបស់ខួរក្បាល កាត់បន្ថយភាពអស់កម្លាំង និងជួយឱ្យគេងលក់ស្រួល។

៤. ច្របាច់ តប់កំភួនជើងថ្នមៗ
មុនពេលចូលគេង អ្នកគួរគក់ច្របាច់កំភួនជើង ដោយចាប់ពីជង្គង់ដល់កជើងថ្នមៗ ដើម្បីជម្រុញចរាចរឈាម ការពារការរមួលក្រពើ។
៥. ផឹកទឹកមួយកែវតូច
ការផឹកទឹកមួយកែវតូចប្រហែល ៣០ នាទីមុនពេលចូលគេង នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ទឹកនឹងកាត់បន្ថយ viscosity នៃឈាម និងការពារការសង្គ្រោះបន្ទាន់ដូចជា ការឈឺទ្រូង ការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព ៖ phunutoday / knongsrok

