អាហារ៩មុខ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល ដែលងាយនឹងរកទិញបំផុត

New Copy
ការផ្សាយពាណិជ្ជកម្ម

អាហារប៉ុន្មានមុខខាងក្រោមនេះ មិនត្រឹមតែងាយរកទិញប៉ុណ្ណោះទេ តែថែមទាំងមានតម្លៃថោកសមរម្យទៀតផង លើសពីនេះ អាហារទាំងនេះ ក៏មានអត្ថប្រយោជន៍ច្រើន ដែលអាចជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល ដោយមិនបារម្ភថាញុំាច្រើនមានបញ្ហានោះឡើយ។

១. ត្រកួន

ការផ្សាយពាណិជ្ជកម្ម

បន្លែនេះមានជាតិកាល់ស្យូមច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រយោជន៍សម្រាប់រក្សាកម្រិតធម្មតានៃសម្ពាធ osmotic សរសៃឈាម និងរក្សាសម្ពាធឈាមឱ្យស្ថិតស្ថេរ។ ដូច្នេះ​ហើយ​មុខ​ម្ហូប​នេះ​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​មាន​ជំងឺ​លើស​ឈាម ការពារ​បេះដូង។

Yams Vs Sweet Potatoes CAT

ការផ្សាយពាណិជ្ជកម្ម

២. ដំឡូង

ដំឡូងជ្វា ក៏ជាអាហារមួយក្នុងចំណោមអាហារសម្បូរជាតិសរសៃផងដែរ។ ក្រៅពីនេះ
ដំឡូងជ្វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារការប្រមូលផ្តុំនៃបន្ទះសរសៃឈាម ដោយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។

ការផ្សាយពាណិជ្ជកម្ម

៣. ឃិនឆាយ

ឃិនឆាយមានជាតិសរសៃខ្ពស់ ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងគ្រប់គ្រងជាតិស្ករក្នុងឈាម។ ស្លឹក ឃិនឆាយ ក៏ល្អសម្រាប់ការពារជំងឺលើសឈាម ធ្វើឱ្យសរសៃឈាមរឹង និងការពារជំងឺដាច់សរសៃឈាមខួរក្បាល។

ការផ្សាយពាណិជ្ជកម្ម

៤. ធញ្ញជាតិ

ធញ្ញជាតិ មានផ្ទុកនូវជាតិសរសៃរលាយ ដែលអាចបន្ថយកូឡេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាមមិនល្អ។ ការទទួលទាន oats ជាទៀងទាត់នឹងជួយគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម ល្អសម្រាប់បេះដូង ការពារហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ទោះជាយ៉ាងណាក៏ដោយ នៅពេលញុំាធញ្ញជាតិ អ្នកមិនគួរបន្ថែមស្ករទេ។

ការផ្សាយពាណិជ្ជកម្ម

Florida Ruby Red Grapefruit For Sale Online 102820

៥. ក្រូចថ្លុង

ការផ្សាយពាណិជ្ជកម្ម

សមាសធាតុ naringenin នៅក្នុងផ្លែក្រូចថ្លុងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយថ្លើមដុតបំផ្លាញជាតិខ្លាញ់។ អាស្រ័យហេតុនេះ ក្រូចថ្លុងមានប្រសិទ្ធភាពក្នុងការជួយសម្រកទម្ងន់ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាម រក្សាជាតិស្ករក្នុងឈាមឱ្យស្ថិតស្ថេរ ដូច្នេះវាពិតជាមានប្រយោជន៍ច្រើនសម្រាប់អ្នកដែលមានជំងឺធាត់ និងជំងឺសរសៃឈាមបេះដូង។

៦. ខាត់ណា

បន្លែនេះសម្បូរទៅដោយម៉ាញេស្យូម ដែលមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូង ជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាបន្លែជួយពង្រីកសរសៃឈាម បំបាត់ការស្ទះសរសៃឈាម និងការពារស្រទាប់ខាងក្នុងបំផុតនៃជញ្ជាំងសរសៃឈាម។

ទន្ទឹមនឹងនោះ ម៉ាញេស្យូមនៅក្នុងបន្លែនេះ ក៏ការពារការហូរចូលជាតិកាល់ស្យូមលើសកម្រិត និងជាតិពុលដែលប៉ះពាល់ដល់សរសៃឈាម និងសរសៃឈាមផងដែរ។

៧. ខ្ទឹមស

ខ្ទឹមស​មាន​សមត្ថភាព​ពង្រឹង​ដល់​ដំណើរ​ឈាម​រត់ និង​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ។ ការទទួលទានខ្ទឹមសក្នុងបរិមាណសមស្របជារៀងរាល់ថ្ងៃ នឹងជួយការពារជំងឺគ្រោះថ្នាក់ដូចជា មហារីក ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

106 1066346_fresh Fish Png Sea Fish For Eating Transparent

៨. ត្រីសមុទ្រ

ត្រីសមុទ្រភាគច្រើនមានអូមេហ្គា៣ខ្ពស់។ ការទទួលទានត្រីពីរដងក្នុងមួយសប្តាហ៍ នឹងជួយជម្រុញឱ្យរាងកាយផលិតកូលេស្តេរ៉ុលល្អ និងការពារសរសៃឈាមដែលមានសុខភាពល្អ។

៩. ក្រូចឆ្មា

វាមិនត្រឹមតែមានផ្ទុកនូវវីតាមីន C ខ្ពស់ប៉ុណ្ណោះទេ ក្រូចឆ្មាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងថ្នាំសម្លាប់មេរោគយ៉ាងមានប្រសិទ្ធភាពផងដែរ។ ផឹកទឹកក្រូចឆ្មារក្តៅមួយកែវជារៀងរាល់ព្រឹក នឹងជួយកម្ចាត់ជាតិពុលក្នុងរាងកាយ បង្កើនភាពធន់ កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ការពារជំងឺដាច់សរសៃឈាមខួរក្បាល-ល-៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម