មូលហេតុចម្បងដែលធ្វើឱ្យសក់ជ្រុះ សូមប្រយ័ត្ន ចំពោះជំងឺមួយចំនួន

៤
ការផ្សាយពាណិជ្ជកម្ម

ការជ្រុះសក់ គឺជាបញ្ហាដែលមនុស្សជាច្រើនបានជួបប្រទះ ដូច្នេះពេលខ្លះយើងគិតថាវាជារឿងធម្មតា។ ទោះយ៉ាងណា ការជ្រុះសក់អាចជាសញ្ញានៃស្ថានភាពសុខភាព ដូច្នេះអ្នកមិនគួរមើលរំលងនោះឡើយ។ ខាងក្រោមនេះ គឺជាជំងឺ និងបញ្ហាមួយចំនួន ដែលបណ្ដាលឱ្យសក់ជ្រុះស្ទើរអស់ពីក្បាល។

១. ដោយសារបញ្ហាតំណពូជ

ការផ្សាយពាណិជ្ជកម្ម

នេះគឺជាមូលហេតុទូទៅបំផុតមួយ។ ការជ្រុះសក់ដោយសារតែបញ្ហាតំណពូជ អាចកើតឡើងទាំងបុរស និងស្ត្រី ដែលត្រូវបានគេស្គាល់ផងដែរថាជា alopecia អរម៉ូន។ ដោយសារមូលហេតុនេះសក់តែងតែជ្រុះចេញជាបណ្តើរៗ និងតាមលំនាំ ដូច្នេះវាពិតជាងាយស្រួលក្នុងការទាយទុក។

ចំពោះបុរស បញ្ហាទំពែកលេចឡើងនៅផ្នែកខាងលើនៃក្បាល ឬនៅលើថ្ងាស អ្នកខ្លះមានបញ្ហានេះ តាំងពីអាយុ២០ឆ្នាំជាងមកម្ល៉េះ។ ចំពោះស្ត្រី សក់នឹងស្តើងនៅផ្នែកខាងលើនៃក្បាលនៅពេលអ្នកមានអាយុច្រើន។

ការផ្សាយពាណិជ្ជកម្ម

112224485 93d0792e 1f77 4e96 8374 7d75098d2f66

២. ដោយសារបញ្ហាស្ត្រេស

ការផ្សាយពាណិជ្ជកម្ម

ការស្រាវជ្រាវបង្ហាញថា អរម៉ូនស្ត្រេស cortisol ប៉ះពាល់ទាំងមុខងារ និងបទបញ្ជានៃសរសៃសក់របស់អ្នក។ ការសិក្សាអំពីសត្វក៏បង្ហាញផងដែរថា ស្ត្រេសផ្លាស់ប្តូរវដ្តនៃការដុះរោម ដោយការបញ្ចប់មុនពេលកំណត់នៃការលូតលាស់សក់យ៉ាងឆាប់រហ័ស។

៣. ដោយសារតែកង្វះអាហារូបត្ថម្ភ

ការផ្សាយពាណិជ្ជកម្ម

វីតាមីន និងសារធាតុរ៉ែ គឺជាកត្តាសំខាន់នៅក្នុងវដ្តនៃការលូតលាស់នៃសរសៃសក់។ ដោយសារពួកវាដើរតួយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្តូរកោសិកានៅខាងក្នុងសរសៃសក់ ដែលទទួលខុសត្រូវដោយផ្ទាល់ចំពោះការលូតលាស់សក់ ដែលមានសុខភាពល្អ។ នោះគឺជាហេតុផលដែលនាំឱ្យមានកង្វះអាហារូបត្ថម្ភ ដែលបណ្តាលឱ្យជ្រុះសក់។

៤. ដោយសារតែជំងឺមូលដ្ឋានមួយចំនួន

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ជាតិស្ករក្នុងឈាមខ្ពស់ ត្រូវបានគេគិតថាបង្កការខូចខាតទូទាំងរាងកាយ រួមទាំងសរសៃឈាមផងដែរ។ ដោយប៉ះពាល់ដល់សមត្ថភាពអុកស៊ីសែន ដើម្បីទៅដល់សរសៃសក់របស់អ្នក ជាតិស្ករក្នុងឈាមខ្ពស់អាចជះឥទ្ធិពលដល់ដំណាក់កាលលូតលាស់នៃសរសៃសក់។

ក្រៅពីនេះ ជំងឺទីរ៉ូអ៊ីតក៏អាចជាមូលហេតុនៃការជ្រុះសក់ផងដែរ។ នេះដោយសារតែអរម៉ូនទីរ៉ូអ៊ីតរបស់អ្នក មានឥទ្ធិពលផ្ទាល់ទៅលើសរសៃសក់។ នៅពេលអរម៉ូនទីរ៉ូអ៊ីតមិនមានតុល្យភាព វាបណ្តាលឱ្យជ្រុះសក់។

ការផ្សាយពាណិជ្ជកម្ម

O HOW TO TREAT HAIR LOSS Facebook

៥. ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីតែងតែដុះសក់យ៉ាងលឿន ប៉ុន្តែនៅក្រោយពេលសម្រាលកូន ពួកគេបាត់បង់សក់ច្រើន។ មូលហេតុចម្បងបណ្តាលមកពីការប្រែប្រួលអរម៉ូន។ នៅពេលកម្រិតអរម៉ូនអ៊ឹស្ត្រូសែនចំពោះស្ត្រីធ្លាក់ចុះ វាបណ្តាលឱ្យជ្រុះសក់។ ដូច្នេះវាងាយស្រួលសម្រាប់ស្ត្រីក្នុងការជ្រុះសក់អំឡុងពេលអស់រដូវ។

៦. បណ្តាលមកពីថ្នាំមួយចំនួន

មានថ្នាំមួយចំនួនដែលភ្ជាប់ទៅនឹង alopecia areata ព្រោះវាបណ្តាលឱ្យខូចខាតដោយផ្ទាល់ដល់សរសៃសក់របស់អ្នក។ ថ្នាំទាំងនេះរួមមានថ្នាំពន្យារកំណើតស្តេរ៉ូអ៊ីត ថ្នាំបែតាបាំងឃឺរ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

៧. ដោយសារលេបថ្នាំពន្យារកំណើត

មានថ្នាំពន្យារកំណើតមួយចំនួន ដែលត្រូវបានគេដឹងថាអាចផ្លាស់ប្តូរសរសៃសក់របស់អ្នក ពីដំណាក់កាលលូតលាស់ទៅដំណាក់កាលសម្រាក។ វាច្បាស់បំផុតចំពោះមនុស្សដែលទើបតែចាប់ផ្តើមប្រើថ្នាំ។

ទោះយ៉ាងណាក៏ដោយ ការជ្រុះសក់មិនមែនជាផលប៉ះពាល់ដោយស្វ័យប្រវត្តិនៃការប្រើថ្នាំពន្យារកំណើតនោះទេ។ បញ្ហានេះហាក់ដូចជាកើតមានជាទូទៅ ចំពោះអ្នកដែលមានប្រវត្តិគ្រួសារនៃការជ្រុះសក់៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម