ស្នាមក្រិន មិនមែនជាបញ្ហាតូចតាចនោះឡើយ យ៉ាងណាក៏ដោយ ការកម្ចាត់ស្នាមក្រិន ក៏មិនមែនជាបញ្ហាចោទ ដែលពិបាកនឹងធ្វើនោះដែរ។ ខាងក្រោមនេះ ជារូបមន្តពិសេស និងបែបធម្មជាតិ មិនត្រឹមតែជួយកម្ចាត់ស្លាកស្នាមក្រិនប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យសាច់ស្អាត ភ្លឺថ្លា រលោងស្នាតថែមទៀតផង។
១. ប្រេងអូលីវ លាយជាមួយអំបិល
នៅក្នុងរូបមន្តនេះ អំបិល និងប្រេងអូលីវត្រូវបានលាយបញ្ចូលគ្នា ដើម្បីធ្វើជាម៉ាស់បិទ។ ការម៉ាស្សា និងដុសខាត់ឱ្យសព្វ ប៉ុន្តែត្រូវអនុវត្តន៍ស្រាលៗ មុនពេលងូតទឹក។ ធ្វើវាឱ្យបានញឹកញាប់តាមដែលអ្នកចង់បាន។ វានឹងជួយកម្ចាត់ជាតិកខ្វក់ និងបាក់តេរីដែលកកកុញនៅក្រោមស្បែកឱ្យចេញមកក្រៅ ធ្វើឱ្យស្បែកសបន្តិចម្តង ៗ និងរលោង ទន់ល្មើយ។

២. កាកកាហ្វេ លាយជាមួយទឹកឃ្មុំ និងទឹកដោះគោស្រស់
សម្រាប់ស្រីៗដែលចូលចិត្តក្លិនកាហ្វេ។ វាត្រូវបានគេណែនាំឱ្យលាយកាហ្វេជាមួយទឹកឃ្មុំ និងទឹកដោះគោស្រស់ជាមួយគ្នា។ បន្ទាប់មកយកវាមកខាត់ស្បែកឱ្យសព្វពេញផ្ទៃ ដោយថ្នមៗ។ ទុកវាចោលប្រហែល ២០ នាទី បន្ទាប់មកងូតទឹកដូចធម្មតា។ វានឹងជួយឱ្យស្បែកសបែបធម្មជាតិ។ វាក៏ធ្វើឱ្យស្បែកទន់ និងរីករាយចំពោះការប៉ះផងដែរ។

៣. អំពិលទុំ លាយជាមួយទឹកឃ្មុំ
រូបមន្តនេះច្រើនតែស៊ាំជាមួយមនុស្សជាច្រើនផងដែរ។ ដោយយកសាច់អម្ពិលលាយជាមួយទឹកឃ្មុំបន្តិច។ បន្ទាប់មកច្របាច់គ្រឿងផ្សំទាំងពីរបញ្ចូលគ្នា។ ប្រើដើម្បីជូតស្បែកថ្នមៗ ដើម្បីជូតស្បែកឱ្យពាសពេញរាងកាយ។ ផ្តោតលើតំបន់ដែលមានស្នាម និងស្បែកក្រិន បន្ទាប់មកទុកវាប្រហែល ១៥ នាទី ហើយបន្ទាប់មកងូតទឹកលាងដូចធម្មតា។ វានឹងជួយជម្រុះកោសិកាស្បែកងាប់ចេញមកយ៉ាងងាយស្រួល។ វាក៏ជួយធ្វើឱ្យស្បែកទន់ និងសដូចធម្មជាតិ។

៤. ម្សៅសូដាលាយជាមួយទឹក
រូបមន្តនេះត្រូវបានណែនាំសម្រាប់អ្នកដែលមានស្លាកស្នាមក្រិនច្រើន។ ដើម្បីលាយម្សៅសូដាជាមួយទឹកហើយកូរឱ្យសព្វ។ បន្ទាប់មកយកមកខាត់មកពាសពេញរាងកាយ។ ប្រើសម្លីដើម្បីជូតថ្នមៗ ទុកវាចោលប្រហែល ១០ នាទី ហើយងូតទឹកដូចធម្មតា។ បន្ទាប់មកជូតខ្លួនឱ្យស្ងួត ហើយលាបក្រែមធ្វើឱ្យសភ្លាមៗ។ វានឹងជួយឱ្យស្បែកស និងរលោង៕
ប្រភព ៖ Sanook

