ផ្នែកទាំង៥នេះ អាចបញ្ជាក់ ពីអាយុពិតរបស់អ្នកបានយ៉ាងច្បាស់

1
ការផ្សាយពាណិជ្ជកម្ម

អ្នកជំនាញនិយាយថា ផ្នែកទាំង ៥ នេះនៃរូបរាងកាយរបស់អ្នក អាចបង្ហាញពីអាយុពិតរបស់អ្នកបានយ៉ាងច្បាស់ ក្មេង ឬចាស់ អាយុតិច ឬច្រើន គឺសុទ្ធតែមិនអាចលាក់បាំងបានឡើយ ដូច្នេះហើយ បើអ្នកចេះថែរក្សារូបរាង សម្រស់ និងសុខភាពអ្នកបានយ៉ាងល្អ វាក៏មិនបង្ហាញចេញមកទាំងស្រុងនោះដែរ។

១. ដៃ

ការផ្សាយពាណិជ្ជកម្ម

ដៃរបស់ស្ត្រី អាចបង្ហាញច្រើនអំពីនាង។ ទីមួយ វានឹងបង្ហាញពីសញ្ញានៃអាយុ។ គ្រូពេទ្យជំនាញខាងសើស្បែក Kally Papantoniou នៃទីក្រុងមេលវីល ញូវយ៉កនិយាយថា “ការផ្លាស់ប្តូរអរម៉ូននាំឱ្យបាត់បង់ការបត់បែន និងបរិមាណស្បែកនៅផ្នែកខ្នងដៃ ដោយធ្វើឱ្យស្បែកគ្រើម និងបញ្ចោញសរសៃវ៉ែន”។ លើសពីនេះ ការមើលដៃក៏ជួយអ្នកបានដែរ ដើម្បីដឹងពីស្ថានភាពសុខភាពរបស់អ្នក ប្រសិនបើបាតដៃស និងដៃស្ដើង ក៏មានន័យថា អ្នកមានសុខភាពល្អ ហើយគ្មានសញ្ញានៃភាពចាស់ឡើយ។

Screen Shot 2021 08 28 At 7.03.16 PM

ការផ្សាយពាណិជ្ជកម្ម

២. បរិវេណជុំវិញភ្នែក

យោងតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត Papantoniou បាននិយាយថា “ ស្បែកនៅជុំវិញភ្នែក គឺស្តើង ហើយងាយបង្កើតស្នាមជ្រួញ ដោយសារទម្លាប់នៃការធ្វើម្តងទៀតនឹងបង្កើតស្នាមជ្រួញដែលបញ្ជាក់ពីអាយុរបស់អ្នក” ។ ដូច្នេះប្រសិនបើអ្នកចង់ដឹងថាមនុស្សម្នាក់នៅក្មេង ឬមានសញ្ញានៃភាពចាស់ អ្នកគ្រាន់តែមើលទៅភ្នែករបស់មនុស្សនោះ ក៏អាចដឹងយ៉ាងច្បាស់។

ការផ្សាយពាណិជ្ជកម្ម

៣. បបូរមាត់

ស្នាមជ្រួញនៅជុំវិញបបូរមាត់ ជារឿយៗកើតឡើងបន្ទាប់ពីមានស្នាមជ្រួញជុំវិញភ្នែក និងថ្ងាស។ ការខូចខាតដោយសារពន្លឺព្រះអាទិត្យ ទម្លាប់បបូរមាត់ប្រលាក់ដូចជាការផឹកទឹក គឺជាមូលហេតុចម្បងបំផុត។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 08 28 At 7.03.20 PM

៤. ស្បែកក

ការផ្សាយពាណិជ្ជកម្ម

ស្បែកនៅលើកញ្ចឹងក តែងតែបង្ហាញពីអាយុពិតរបស់អ្នក ព្រោះស្បែកនៅតំបន់កតែងតែងាយនឹងបញ្ចេញស្នាម និងនៅលើកញ្ចឹងកយារធ្លាក់ដែលកើតឡើងតាមអាយុយើង។ វិធីខ្លះដើម្បីកែលម្អស្បែកកដែលយារធ្លាក់ គឺត្រូវលាបក្រែមកប្រឆាំងភាពចាស់ជាប្រចាំ ដែលមានសារធាតុផ្សំដូចជា រីទីណុល អង់ទីអុកស៊ីដង់ និងប៉េបទីត។

៥. ទ្រូង

ការផ្សាយពាណិជ្ជកម្ម

ដើមទ្រូងស្ត្រី ងាយនឹងកត្តាខាងក្រៅដូចជាពេលវេលា និងឡើងទម្ងន់ និងស្រកភ្លាមៗ។ នៅពេលអ្នកឡើង ឬស្រកទម្ងន់ វាបណ្តាលឱ្យខូចសរសៃឈា ចំណុចងងឹត និងការប្រែពណ៌នៅលើតំបន់ទ្រូង។ លើសពីនេះទៅទៀត ស្ត្រីក្រោយពេលសម្រាលកូន មានការផ្លាស់ប្តូរទំហំសុដន់យ៉ាងខ្លាំង ដែលនាំឱ្យនាងមើលទៅឆាប់ចាស់៕

ប្រភព ៖​ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម