ទម្លាប់ទាំង៤ខាងក្រោមនេះ គឺជាទម្លាប់ដ៏ល្អបំផុត ដែលជារៀងរាល់ព្រឹក បន្ទាប់ពីភ្ញាក់ពីគេង ប្រសិនបើអ្នកអាចអនុវត្តន៍បាន ច្បាស់ណាស់ថា វានឹងជួយឱ្យអ្នកចៀសផុតពីជំងឺជាច្រើន ថែមទាំងជួយឱ្យសុខភាពអ្នករឹងមាំ អារម្មណ៍ភ្លឺថ្លា អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ជួយឱ្យអ្នកមានសម្រស់ស្រស់ស្អាត សាច់ភ្លឺរលោង និងក្មេងជាងវ័យថែមទៀតផង។ ដូច្នេះហើយ ជារៀងរាល់ព្រឹក បន្ទាប់ពីភ្ញាក់ពីគេង វាជារឿងល្អណាស់ ដែលអ្នកគួរតែធ្វើរឿងទាំង៤ចំណុចនេះ ព្រោះថា វាមិនមែនជារឿងដែលពិបាកនោះឡើយ។
១. ផឹកទឹកក្ដៅឧណ្ហៗមួយកែវភ្លាមបន្ទាប់ពីភ្ញាក់ពីគេង
បន្ទាប់ពីគេងលក់ស្កប់ស្កល់អស់រយៈពេលជាច្រើនម៉ោង រៀងរាល់ព្រឹកពេលអ្នកក្រោកពីព្រលឹម នៅពេលពោះទទេ អ្នកគួរតែផឹកទឹកក្ដៅឧណ្ហៗមួយកែវភ្លាមៗ ព្រោះនៅពេលគេងយប់យូរ រាងកាយបានបាត់បង់ជាតិទឹកច្រើន។ ការបន្ថែមទឹកភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង នឹងជួយឱ្យរាងកាយមានតុល្យភាពបរិមាណទឹកគ្រប់គ្រាន់។
លើសពីនេះ ការទទួលទានទឹកនៅពេលព្រឹកក៏ជួយឱ្យរាងកាយរំលាយអាហារ នៅក្នុងសរីរាង្គកាយជម្រុញការបញ្ចេញចោល និងការពារការទល់លាមក។ ក្រៅពីនេះទឹកក៏ជួយធ្វើឱ្យឈាមស្តើង ជួយជម្រុញចរាចរឈាម ការពារជំងឺសរសៃឈាមបេះដូង និងសម្ពាធឈាម សរសៃឈាមខួរក្បាលមិនឱ្យកើតមានផងដែរ។

២. បន្ទោរបង់ពេលព្រឹក
យោងតាមអ្នកជំនាញវិទ្យាសាស្ត្របានបង្ហាញថា ពេលវេលាសមស្របបំផុតក្នុងការបន្ទោរបង់គួរតែនៅពេលព្រឹក។ ការដែលអ្នកបន្ទោរបង់នៅពេលនេះ នឹងជួយអ្នកក្នុងការកម្ចាត់ជាតិពុល និងកាកសំណល់ចេញពីរាងកាយ ធ្វើឱ្យឈាមរត់បានល្អ។ ក្នុងពេលជាមួយគ្នានេះដែរ វាក៏នឹងជួយឱ្យរាងកាយបន្សុទ្ធ និងទទួលបានដំណើរការល្អប្រសើរនៃថ្ងៃថ្មី។
៣. បន្ទាប់ពីភ្ញាក់ពីព្រលឹម អ្នកគួរតែញុំាអាហារពេលព្រឹក
អាហារពេលព្រឹក គឺជាវិធីថែទាំសុខភាពដ៏សំខាន់មួយ ថាមពលនៃអាហារពេលព្រឹកគួរតែផ្តល់ប្រហែល ២៥-៣០% នៃថាមពលសរុបពេញមួយថ្ងៃ។ ការដែលអ្នកញុំាអាហារពេលព្រឹក វានឹងជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ មិនសូវមានជំងឺ និងអាយុរហូតដល់ ៦០ ឆ្នាំអ្នកនឹងនៅតែក្មេង និងមានសុខភាពរឹងមាំល្អ។
ប្រសិនបើអ្នករក្សាទម្លាប់យូរអង្វែង មិនទទួលទានអាហារពេលព្រឹក វានឹងបណ្តាលឱ្យកង្វះអាហារូបត្ថម្ភ ភាពស្លេកស្លាំង ប៉ះពាល់ដល់ភាពធន់របស់រាងកាយ និងបង្កឱ្យមានជំងឺជាច្រើនយ៉ាងងាយស្រួល។ សម្រាប់អាហារពេលព្រឹកដ៏សាមញ្ញ អ្នកអាចជ្រើសរើសទទួលទានផ្លែឈើ ធញ្ញជាតិ ម្សៅទឹកដោះគោ ផលិតផលទឹកដោះគោ … ជាមួយនឹងតម្រូវការដើម្បីផ្តល់នូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់សម្រាប់រាងកាយ។

៤. ភ្ញាក់ឡើងយឺតៗ
នៅពេលអ្នកក្រោកពីព្រលឹម ប្រសិនបើអ្នកក្រោកពីដំណេកលឿនពេក វានឹងធ្វើឱ្យរាងកាយរបស់អ្នកងាយនឹងមានជំងឺដាច់សរសៃឈាមខួរក្បាល។ មូលហេតុគឺថា ពេលព្រឹកគឺជាពេលវេលាដែលមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់សរសៃឈាមបេះដូង និងខួរក្បាល។
ជាពិសេសបន្ទាប់ពីគេងមួយយប់ ទឹកនៅក្នុងរាងកាយត្រូវបានបញ្ចេញរួមជាមួយដង្ហើម ទឹកនោម រាងកាយខ្វះជាតិទឹក ដែលនឹងបង្កើន viscosity ឈាម និងធ្វើឱ្យឈាមរត់យឺត។
លើសពីនេះ នៅពេលនេះសម្ពាធឈាមគឺខ្ពស់ បើអ្នកក្រោកពីដំណេកនៅពេលព្រឹក សម្ពាធឈាមប្រែប្រួលខ្លាំងពេក ដែលបណ្តាលឱ្យឈឺក្បាល វិលមុខ ដែលជាហេតុធ្វើឱ្យដាច់សរសៃឈាមខួរក្បាល ដែលជាគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នក។
វិធីត្រឹមត្រូវក្នុងការក្រោកពីដំណេក គឺដំបូង ត្រូវបើកភ្នែករបស់អ្នក ធ្វើចលនាអវយវៈរបស់អ្នកនៅលើគ្រែជាមុនសិន បន្ទាប់មកផ្អៀងខ្លួនហើយក្រោកឈរឡើងយឺតៗ ធ្វើបែបនេះ ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នក ឱ្យកាន់តែល្អប្រសើរជាងមុន៕
ប្រភព ៖ Phunutoday / Knongsrok

