អាហារ ៦ ប្រភេទ​ដែលសម្បូរជាតិដែកខ្ពស់ ល្អខ្លាំងសម្រាប់អ្នកដែលខ្វះឈាម និងខ្វះអាហារូបត្ថម្ភ គួរតែញុំាឱ្យបានច្រើន

01
ការផ្សាយពាណិជ្ជកម្ម

កង្វះឈាម និងអាហាររូបត្ថម្ភ នឹងធ្វើឱ្យរាងកាយស្លេកស្លាំង និងគ្មានជីវជាតិ។ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបំពេញបន្ថែមបរិមាណឈាមដែលបាត់បង់ជារៀងរាល់ខែដោយសារការមករដូវ ដូច្នេះ អាហារទាំងប៉ុន្មានមុខខាងក្រោមនេះ គឺល្អ និងសក្តិសមបំផុត ដែលអ្នកគួតែទទួលទានឱ្យបានច្រើន។

១. សាច់​មាន់

ការផ្សាយពាណិជ្ជកម្ម

Fresh Chicken Meat On Wooden Board

នេះគឺជាម្ហូបស៊ាំសម្រាប់គ្រួសារនីមួយៗ។ សាច់មាន់ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនរួមទាំងជាតិដែកផងដែរ។ ដូច្នេះសាច់មាន់ គឺល្អណាស់សម្រាប់អ្នកដែលមានភាពស្លេកស្លាំង អ្នកដែលខ្វះអាហារូបត្ថម្ភ ហើយទើបតែជាពីឈឺ។

ការផ្សាយពាណិជ្ជកម្ម

ដើម្បីបន្ថែមជាតិដែកពីសាច់មាន់ អ្នកអាចធ្វើវាតាមវិធីនេះ។ សាច់មាន់បន្ទាប់ពីសម្អាតរួច យកទៅស្ងោរយកទឹក ហើយយកទឹកនេះទៅចម្អិនបបរសម្រាប់អាហារពេលព្រឹក និងអាហារពេលល្ងាចរយៈពេល ៣-៥ ថ្ងៃជាប់ៗគ្នា។

២. សាច់គោ

ការផ្សាយពាណិជ្ជកម្ម

Air Fryer Roast Beef_la 735x490

សាច់គោមានជាតិខ្លាញ់ច្រើន ដែលមិនល្អសម្រាប់បេះដូងទេ ប៉ុន្តែសម្បូរជាតិដែកល្អសម្រាប់អ្នកមានបញ្ហាកង្វះឈាម។ ដូច្នេះអ្នកដែលមានភាពស្លេកស្លាំង ជារឿយៗត្រូវបានគេណែនាំឱ្យញ៉ាំសាច់គោឱ្យបានច្រើន។ ក្រៅពីនេះ សាច់គោក៏ផ្ទុកនូវសារធាតុរ៉ែសំខាន់ៗជាច្រើនដែលសក្តិសមសម្រាប់ការព្យាបាលជំងឺស្លេកស្លាំង។

ការផ្សាយពាណិជ្ជកម្ម

៣. ថ្លើមសត្វ

???????????????????????????????????????????????

ការផ្សាយពាណិជ្ជកម្ម

ថ្លើមសត្វដូចជាគោ ជ្រូក និងមាន់ក៏ជាប្រភពសម្បូរជាតិដែកដែរ។ នៅក្នុងថ្លើមសាច់ជ្រូក ១០០ ក្រាម មានជាតិដែក ១២ មីលីក្រាម ថ្លើមមាន់ ១០០ ក្រាម មានជាតិដែក ១០ មីលីក្រាម និងថ្លើមសាច់គោ ១០០ ក្រាមមានជាតិដែក ៦.៥ មីលីក្រាម។

ប្រសិនបើអ្នកមានភាពស្លេកស្លាំង អ្នកអាចចៀនថ្លើមមាន់ជាមួយសណ្តែកជារៀងរាល់ថ្ងៃ។ ជាមួយថ្លើមសាច់ជ្រូក អាចត្រូវបានដាំឱ្យពុះ, ចៀន ប៉ុន្តែមិនគួរចៀនជាមួយសណ្តែកទេ។ នៅពេលទិញថ្លើមសត្វ អ្នកក៏គួរតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសថ្លើមដែលមានសុខភាពល្អ និងមានសុវត្ថិភាព។

ការផ្សាយពាណិជ្ជកម្ម

៤. សាច់ពពែ

Goat_chops

សាច់ពពែ គឺសមស្របសម្រាប់អ្នកដែលខ្វះឈាម ខ្វះជាតិដែក។ សាច់ប្រភេទនេះ មានប្រសិទ្ធិភាពចិញ្ចឹមឈាម ល្អសម្រាប់អ្នកអស់កម្លាំង និងបាត់បង់កម្លាំង។

នៅពេលកែច្នៃសាច់ពពែ អ្នកត្រូវលាងសមាតវាកាត់វាជាដុំតូចៗដាក់វាចូលក្នុងឆ្នាំង រួចយកវាមកប្រឡាក់ជាមួយគ្រឿងទេស បន្ថែមទឹកបន្តិចដើម្បីដាក់ចម្អិន។ សាច់ពពែមិនគួរញុំាច្រើនទេ អាហារសាច់ពពែគួរតែញុំាដាច់ពីគ្នាយ៉ាងតិច ៥ ថ្ងៃម្ដង។

៥. ងាវ

១០

ងាវ គឺជាអាហារសម្បូរជាតិដែកបំផុត ក្នុងចំណោមអាហារសមុទ្រទាំងអស់។ អាហារនេះមានសមត្ថភាពអាចព្យាបាលជំងឺស្លេកស្លាំងបានយ៉ាងមានប្រសិទ្ធភាព។

ងាវ ៨៥ ក្រាមនីមួយៗមានផ្ទុកជាតិដែក ១៣ មីលីក្រាមច្រើនជាងថ្លើមសត្វ។ លើសពីនេះ ងាវក៏ផ្ទុកបរិមាណវីតាមីនB12 ច្រើនដែរ។ កង្វះវីតាមីនB12 ក៏ជាមូលហេតុនៃភាពស្លេកស្លាំងផងដែរ។

៦. ល្ពៅ

Zcj76xtTp5

ល្ពៅមិនត្រឹមតែសម្បូរជាតិដែកប៉ុណ្ណោះទេ ល្ពៅក៏មានអាស៊ីដអាមីណូជាច្រើនស័ង្កសី កាល់ស្យូម ប្រូតេអ៊ីន បន្លែការ៉ូទីន … សារធាតុទាំងនេះ នាំមកនូវប្រសិទ្ធភាពល្អចំពោះភាពស្លេកស្លាំង។ ដូច្នេះដើម្បីព្យាបាលភាពស្លេកស្លាំង អ្នកមិនគួរព្រងើយកន្តើយនឹងអាហារនេះឡើយ។ ជាមួយល្ពៅអ្នកអាចចម្អិនជាបបរ, ចៀន, ស៊ុប, សម្លជារៀងរាល់ថ្ងៃក៏មិនមានបញ្ហាអ្វីដែរ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម