ទទួលទានអាហារទាំង ៦ ប្រភេទនេះជារៀងរាល់ថ្ងៃ ដើម្បីការពារឆ្អឹង និងសន្លាក់ រាងកាយមានភាពបត់បែនល្អ

៤
ការផ្សាយពាណិជ្ជកម្ម

តើគួរញុំាអ្វីខ្លះ ដើម្បីឱ្យឆ្អឹងមានសុខភាពល្អ? អ្វីដែលត្រូវញុំាដើម្បីបន្ថយការឈឺចាប់កាត់បន្ថយការរលាក? ចូរស្វែងយល់តាមរយៈអត្ថបទមួយនេះ អំពីរបបអាហារល្អ ៗ ទាំង ៦ យ៉ាង សម្រាប់ឆ្អឹង និងសន្លាក់ដែលអ្នកមិនគួរមើលរំលងនោះឡើយ។

១. បន្លែដែលមាន sulfates

ការផ្សាយពាណិជ្ជកម្ម

ប្រភេទបន្លែដូចជា ប្រូខូលី ខាត់ណា ស្ពៃ ខ្ទឹមស ស្ពៃក្តោប និងខ្ទឹមបារាំងមានផ្ទុកសារធាតុស៊ុលហ្វាត។ មាតិកាស៊ុលហ្វាតនេះអាចផ្សំជាមួយ chondroitin ដើម្បីបង្កើតជាឆ្អឹងខ្ចី។ អាហារទាំងនេះក៏មានសារសំខាន់សម្រាប់ស៊ុលហ្វាត ដើម្បីផលិតគ្លូកូស្យូមស៊ុលហ្វាត និងក្លូដ្រូទីនស៊ុលហ្វាតដែលគាំទ្រដល់ការផលិត និងការបង្កើតឡើងវិញនូវឆ្អឹងខ្ចី។

៣. នំប៉័ង និងធញ្ញជាតិ

ការផ្សាយពាណិជ្ជកម្ម

ធញ្ញជាតិដូចជាស្រូវសាលី អង្ករសំរូប ពោតជាដើម និងគ្រាប់ធញ្ញជាតិទាំងមូល គឺជាអាហារដែលមានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលមានសមត្ថភាពបង្កើនភាពស៊ាំបង្កើនភាពធន់។ ការពារភាពចាស់ និងបន្ថយការកត់សុី នៅពេលដែលយើងញុំានំបុ័ង និងធញ្ញជាតិក្នុងកម្រិតមធ្យម វានឹងជួយកាត់បន្ថយភាពរឹងនៅពេលព្រឹក។

Screen Shot 2021 08 07 At 9.52.40 PM

ការផ្សាយពាណិជ្ជកម្ម

៤. អាហារសម្បូរវីតាមីនសេ

អាហារសម្បូរវីតាមីនសេដូចជា ក្រូចឆ្មា ក្រូច និងក្រូចឃ្វិច គឺល្អសម្រាប់ការសំយោគកូឡាជែន។ ដោយហេតុនេះ វានឹងជួយពន្លឿនការព្យាបាលឆ្អឹង និងកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មនៅក្នុងការបាក់ឆ្អឹង។ លើសពីនេះ អាហារដែលសម្បូរទៅដោយវីតាមីន C ក៏ជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ឆ្អឹងខ្ចី និងការពារជំងឺសន្លាក់ចុះខ្សោយចំពោះមនុស្សចាស់។

ការផ្សាយពាណិជ្ជកម្ម

៥. តៅហ៊ូ

តៅហ៊ូដែលត្រូវបានគេស្គាល់ថា ជាអាហារដែលមានជាតិកាល់ស្យូមអ៊ីសូហ្វ្លាវ៉ូនច្រើន ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ និងបង្កើតឆ្អឹងរឹងមាំ។ តៅហ៊ូ គឺជាជម្រើសដ៏ពេញនិយម ប្រសិនបើអ្នកមិនប្រើផលិតផលទឹកដោះគោច្រើន។ តៅហ៊ូកន្លះពែង អាចបំពេញតម្រូវការកាល់ស្យូមប្រមាណ ២០% ជាអាហារសម្រាប់ឆ្អឹង និងសន្លាក់ ដែលមានសុខភាពល្អ ដូច្នេះ សម្រាប់អ្នកដែលមានជំងឺឆ្អឹង ឬសន្លាក់ មិនគួរមើលរំលងនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៦. ត្រីសាម៉ុន

ភស្តុតាងវិទ្យាសាស្ត្របង្ហាញថា ការទទួលទានត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាម៉ុន ត្រីម៉ាការ៉ែល និងសាឌីន អាចជួយកាត់បន្ថយការឈឺចាប់សន្លាក់ និងធ្វើឱ្យមុខងារសន្លាក់ប្រសើរឡើង។ នេះក៏ព្រោះតែអាស៊ីតខ្លាញ់អូមេហ្គា ៣ មានសមត្ថភាពកាត់បន្ថយការរលាកក្នុងរាងកាយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម