សញ្ញាទាំង ៥ ដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងដុតបំផ្លាញជាតិខ្លាញ់បានល្អ អ្នកសម្រកទម្ងន់បានត្រឹមត្រូវ

3
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើរាងកាយរបស់អ្នក បង្ហាញសញ្ញាទាំង៥នេះចេញមក វាកំពុងតែបញ្ជាក់ថា រាងកាយអ្នកកំពុងតែដុតជាតិខ្លាញ់បានល្អ អ្នកជ្រើសរើសការសម្រកទម្ងន់បានត្រឹមត្រូវល្អណាស់។

១. ចំណង់អាហារខ្លាញ់ និងផ្អែមត្រូវបានកាត់បន្ថយ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 07 23 At 12.31.27 PM

រាងកាយមានទម្ងន់លើស ព្រោះយើងមិនអាចគ្រប់គ្រងរបបអាហារបាន។ មនុស្សធាត់ច្រើនតែចូលចិត្តញុំាអាហារខ្លាញ់ និងបង្អែម។ ប្រសិនបើអ្នកមិនកំណត់បរិមាណអាហារទេ អ្នកនឹងឡើងទម្ងន់យ៉ាងងាយ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងដំណើរការសម្រកទម្ងន់ ប្រសិនបើការឃ្លានអាហារសម្រាប់ជាតិស្ករ កាឡូរីខ្ពស់ត្រូវបានកាត់បន្ថយ ការកើនឡើងតម្រូវការបន្លែ និងផ្លែឈើគឺជាសញ្ញាល្អ។ វាបង្ហាញថារាងកាយរបស់អ្នកបានសម្របខ្លួនទៅនឹងរបបអាហារថ្មី កាត់បន្ថយការទទួលទានកាឡូរីក្នុងមួយថ្ងៃ ហើយអាចសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។

២. ទម្លាប់ក្នុងការធ្វើលំហាត់ប្រាណ

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកដែលធាត់លើសទម្ងន់ ការហាត់ប្រាណពិតជាពិបាកខ្លាំងណាស់សម្រាប់ពួកគេគាត់។ ពួកគេយល់ថាការហ្វឹកហាត់នឿយហត់ណាស់។ រាល់ពេលដែលពួកគេព្យាយាមហាត់ប្រាណ ពួកគេងាយវិលមុខ ធ្លាក់ចុះសម្ពាធឈាម ដោយហេតុនេះ តែងតែធ្វើឱ្យពួកគាត់បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍ថាការហាត់ប្រាណរបស់អ្នកបានស្ថិតក្នុងក្របខ័ណ្ឌ ហើយវាបានក្លាយជាទម្លាប់ដែលមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃ ហើយវាងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ នេះវាមានន័យថា រាងកាយរបស់អ្នកធ្លាប់មានចលនា ហើយប្រែជាស្គម និងងាយបត់បែនជាងមុន។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 07 23 At 12.31.32 PM

៣. ដកដង្ហើមថ្នមៗ

ការផ្សាយពាណិជ្ជកម្ម

ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សលើសទម្ងន់តែងតែត្រូវការអុកស៊ីសែនច្រើន ហើយនឹងពឹងផ្អែកលើដង្ហើមវែងដោយមិនដឹងខ្លួន ដើម្បីបំពេញអុកស៊ីសែនសម្រាប់រាងកាយ។ នៅពេលដែលការសម្រកទម្ងន់ចាប់ផ្តើមមានឥទ្ធិពលល្អ បរិមាណជាតិខ្លាញ់ក្នុងរាងកាយក៏ថយចុះ តម្រូវការអុកស៊ីសែនរបស់រាងកាយក៏មិនមានច្រើនដូចមុនដែរ។ ចំនួនដង្ហើមជ្រៅក៏នឹងថយចុះតាមធម្មជាតិដែររាងកាយនឹងកាន់តែស្រាលជាងមុន។

៤. ស្បែកមុខមានជាតិខ្លាញ់តិច

ការផ្សាយពាណិជ្ជកម្ម

មនុស្សធាត់ច្រើនតែមានបញ្ហាស្បែកខ្លាញ់។ មូលហេតុបណ្តាលមកពីឥទ្ធិពលនៃដំណើរការមេតាប៉ូលីស និងអរម៉ូន endocrine ដែលបណ្តាលឱ្យបរិមាណជាតិស្ករ និងខ្លាញ់ច្រើនត្រូវបានដាក់លើស្បែកមុខធ្វើឱ្យផ្ទៃមុខភ្លឺរលោងជានិច្ច។

នៅពេលការសម្រកទម្ងន់ចាប់ផ្តើមមានប្រសិទ្ធភាព អ្នកនឹងសម្គាល់ឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងស្បែករបស់អ្នក។ នៅពេលនេះស្បែកនឹងភ្លឺថ្លា និងមិនសូវមានខ្លាញ់។

Screen Shot 2021 07 23 At 12.31.36 PM

៥. សម្លៀកបំពាក់ធំជាងមុន

នេះគឺជាសញ្ញាច្បាស់ថា ដំណើរការសម្រកទម្ងន់របស់អ្នក បានឈានដល់កម្រិតមួយដែលល្អហើយ។ ប្រសិនបើសម្លៀកបំពាក់ចាស់កាន់តែធំ អ្នកក៏កំពុងរីករាយនឹងដំណើរការសម្រកទម្ងន់ដែរ។ ការសម្រកទម្ងន់ក៏ជួយឱ្យអ្នកមានអារម្មណ៍សុខស្រួល មានទំនុកចិត្ត និងងាយស្រួលជាងមុននៅពេលជ្រើសរើសសម្លៀកបំពាក់ដែលអ្នកចូលចិត្ត៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម