អាហារ៤ក្រុម ជួយអ្នកក្នុងការសម្រកទម្ងន់ បានយ៉ាងល្អបំផុត ដើម្បីកុំឱ្យចេះតែចាញ់បោកគេទៀត

1២
ការផ្សាយពាណិជ្ជកម្ម

ប្រសិនពេលនេះ អ្នកកំពុងតែស្វែងរកវិធីសាស្ត្រក្នុងការសម្រកទម្ងន់ជាពិសេស នោះអ្នកគួរតែសាកល្បងជាមួយនឹងវិធីសាស្ត្រនៃរបបអាហារទាំង៤ក្រុមខាងក្រោមនេះបាន ព្រោះនេះជាអាហារទាំង៤ក្រុម ដែលអាចជួយអ្នកក្នុងការសម្រកទម្ងន់បានយ៉ាងល្អបំផុត។

១. ជាតិសរសៃ

ការផ្សាយពាណិជ្ជកម្ម

ក្រុមអាហារមួយ ក្នុងចំណោមក្រុមអាហារ ដែលអាចជួយឱ្យស្ត្រីក្នុងការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាពនោះគឺ ជាតិសរសៃ។ នេះជាអាហារល្អដែលត្រូវជ្រើសរើសមុនគេ។ លើសពីនេះ ជាតិសរសៃត្រូវបានរំលាយយឺតៗ ដូច្នេះវាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយចំណង់ក្នុងការញុំាម្ដងហើយម្ដងទៀត។

លើសពីនេះទៅទៀត ជាតិសរសៃក៏ជួយបន្ថែមវីតាមីន និងទឹកដល់រាងកាយ ជួយឱ្យស្បែកស្រស់ស្អាតផងដែរ។ ដូច្នេះជាតិសរសៃតែងតែជាក្រុមអាហារសំខាន់ ប្រសិនបើអ្នកចង់កាត់បន្ថយកាឡូរី កុំមើលរំលងវាឱ្យសោះ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 07 12 At 8.11.18 PM

២. អាហារដែលផ្ទុកអាស៊ីតខ្លាញ់

ការផ្សាយពាណិជ្ជកម្ម

យោងតាមព័ត៌មានដែលបានចុះផ្សាយនៅក្នុង “សៀវភៅណែនាំអាហារូបត្ថម្ភសម្រាប់ជនជាតិអាមេរិក” មនុស្សម្នាក់ៗគួរតែបរិភោគអាហារសមុទ្រពីរពេលក្នុងមួយសប្តាហ៍ ព្រោះអាហារនេះមានអាស៊ីតខ្លាញ់សំខាន់ៗជាច្រើន។ អាហារដែលផ្ទុកអាស៊ីតខ្លាញ់បន្ថែម វាជួយដល់សុខភាពបេះដូង និងខួរក្បាល អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងត្រីសាម៉ុង ត្រីសាឌីន និងត្រីធូណា ក៏អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជួយឱ្យអ្នកស្រកទម្ងន់ផងដែរ។

ក្រៅពីនេះ អាហារដូចជាអាហារសមុទ្រក៏សម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលជួយកាត់បន្ថយការឃ្លាន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានច្រើនម៉ោង ដូច្នេះអ្នកមិនត្រូវប៉ះនឹងអាហារមិនល្អដែលបណ្តាលឱ្យឡើងទម្ងន់នោះទេ។

ការផ្សាយពាណិជ្ជកម្ម

៣. ធញ្ញជាតិទាំងមូល

នៅពេលអ្នកញុំាគ្រាប់ធញ្ញជាតិទាំងនេះ ពួកវាបន្ថែមវីតាមីន និងសារធាតុរ៉ែ។ គ្រាប់ធញ្ញជាតិទាំងមូលដូចជានំប៉័ង ស្រូវអង្ករ សំរូប និងកូនីណាក៏មានផ្ទុកជាតិសរសៃផងដែរ ដើម្បីឱ្យអ្នកមានអារម្មណ៍ឆ្អែត។

ការផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះដែរ នៅពេលដែលអ្នកញុំាគ្រាប់ធញ្ញជាតិទាំងមូល ខួរក្បាលរបស់អ្នកនឹងត្រូវការថាមពលពីកាបូអ៊ីដ្រាត។ ដូច្នេះនៅពេលដែលអ្នកញុំាគ្រាប់ធញ្ញជាតិទាំងមូល វានឹងជួយបំបាត់ភាពស្រេកឃ្លានចំពោះបង្អែម និងជួយអ្នកសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។

Screen Shot 2021 07 12 At 8.11.11 PM

ការផ្សាយពាណិជ្ជកម្ម

៤. ក្រុមអាហារសម្បូរប្រូតេអ៊ីន

នៅពេលអ្នកចង់ស្រកទម្ងន់ និងរក្សារាង សក្តិសមបំផុត ដែលអ្នកមិនគួរមើលរំលងក្រុមអាហារដែលសម្បូររទៅដោយជាតិប្រូតេអ៊ីនឡើយ។ គ្រឿងផ្សំប្រូតេអ៊ីនដូចជាអាហារខាងលើ ជាច្រើនមុខធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ដូច្នេះអ្នកមិនធ្វើឱ្យប៉ះពាល់ដល់រាងកាយអ្នកឡើយ។

លើសពីនេះទៀត មានអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហាររបស់អ្នករួមមាន ៖ ស៊ុត ទឹកដោះគោជូរ សាច់ពណ៌សដូចជាទ្រូងមាន់ សាច់ត្រីជាដើម៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម