ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ណែនាំវិធីសាស្ត្រ៨ចំណុច ដើម្បីជួយអ្នកឱ្យស្រកទម្ងន់

៦
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ វិធីសាស្ត្រក្នុងការសម្រកទម្ងន់មានច្រើនណាស់ តែ៨ចំណុចខាងក្រោមនេះ គឺពិតជាល្អសម្រាប់អ្នកគ្រប់គ្នា ក្នុងការទទួលបានអត្ថប្រយោជន៍ និងមានផាសុកភាព សុវត្ថិភាពថែមទៀតផង។

១. ញុំាទឹកឱ្យបានច្រើនប្រចាំថ្ងៃ

ការផ្សាយពាណិជ្ជកម្ម

ព្រោះទឹកជួយកាត់បន្ថយជាតិកាឡូរីដែលយើងញុំា ហើយបន្សល់ទុកក្នុងខ្លួន ដោយមួយថ្ងៃញុំាយ៉ាងតិច១លីត្រកន្លះទៅ២លីត្រ។

២. ញុំាបាយទៀងទាត់

ការផ្សាយពាណិជ្ជកម្ម

ព្រោះការញុំាមិនទៀងទាត់ យឺតយ៉ាវ ពន្យារពេលញុំា និងញុំាញឹកញាប់ វានឹងធ្វើឱ្យយើងងាយនឹងឡើងគីឡូ។

Dietitians Weight Loss

ការផ្សាយពាណិជ្ជកម្ម

៣.ញុំាបាយផ្ទះ

អាហារក្រៅផ្ទះមិនសូវអនាម័យ ម្ហូបនៅក្រៅអាចប្រៃ ផ្អែម និងខ្លាញ់ច្រើន ដែលជាហេតុធ្វើឱ្យយើងងាយនឹងឡើងគីឡូ។

ការផ្សាយពាណិជ្ជកម្ម

៤. ធ្វើចលនាញឹកញាប់

ការធ្វើការនៅនឹងមួយកន្លែង ដូចជាការអង្គុយច្រើនម៉ោង ឬឈរច្រើនម៉ោង ក៏ជាកត្តានាំឱ្យយើងឡើងគីឡូផងដែរ ដូច្នេះត្រូវឆ្លៀតធ្វើសកម្មភាពកុំនៅតែមួយកន្លែងច្រើនម៉ោង។

ការផ្សាយពាណិជ្ជកម្ម

៥. កុំផឹកស្រាច្រើន

ការផឹកស្រាធ្វើឱ្យយើងឡើងគីឡូ ព្រោះតែមានសារធាតុម្យ៉ាងនាំឱ្យឡើងគីឡូ។ ហើយផឹកស្រាច្រើននាំឱ្យនោមច្រើន អស់ជាតិទឹកពីក្នុងខ្លួន។

ការផ្សាយពាណិជ្ជកម្ម

៦. ចៀសញុំាយប់

អ្នកដែលចូលចិត្តញុំាយប់ច្រើន ធ្វើឱ្យងាយឡើងគីឡូខ្លាំង។ ហើយត្រូវចៀសវាងញុំាអាហារចៀនខ្លាញ់ច្រើន ដូចជាដំបូងចៀន ជាដើម។

Maxresdefault

៧. ញុំាការហ្វេខ្មៅ និងតែបៃតង

ការសិក្សាបង្ហាញថាជាតិកាហ្វេអ៊ីនមានផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបង្កើនការរំលាយអាហារបានពី ៣-១១% និងបង្កើនការដុតខ្លាញ់រហូតដល់ ១០–២៩%។

ចំណែកឯតែបៃតងក៏មិនខុសគ្នានឹងកាហ្វេប៉ុន្មានដែរ នៅក្នុងតែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីនដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលហៅថា catechins ដែលត្រូវបានគេស្គាល់ថាជាអ្នកជួយដល់ការដុតបំផ្លាញជាតិខ្លាញ់អាក្រក់ពីក្នុងខ្លួនបានយ៉ាងល្អ។

៨. កាត់បន្ថយគ្រឿងកំប៉ុង

ភេសជ្ជៈប៉ូវកម្លាំងកំពុងមានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ដែលជាហេតុនាំឱ្យមានមនុស្សជាច្រើនមានបញ្ហាក្នុងការឡើងទម្ងន់។ គេបានមើលឃើញថាអ្នកដែលចូលចិត្តញុំាគ្រឿងកំប៉ុងមួយថ្ងៃចាប់ពីមួយទៅពីរកំប៉ុងប្រឈមនឹងជំងឺលើសទម្ងន់ ព្រោះជាតិស្ករដែរមាននៅក្នុងកំប៉ុងមានរហូតដល់៧៨ក្រាម ដែលជាជាតិស្ករមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

#ដកស្រងចេញពីប្រសាសន៍វេជ្ជបណ្ឌិត ៖ គួច ម៉េងលី

ការផ្សាយពាណិជ្ជកម្ម