សញ្ញាព្រមានដំបូងទាំង ៥ នៃជំងឺមហារីកលំពែង ដែលអ្នកមិនត្រូវព្រងើយកន្តើយឡើយ

6
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកឃើញថារាងកាយរបស់អ្នក មានលេចចេញនូវសញ្ញា ១ ក្នុងចំណោម ៥ ខាងក្រោមនេះ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីប្រឹក្សាអំពីបញ្ហាទាំងនេះ។

១. អ្នកអាចជួបប្រទះជម្ងឺខាន់លឿង

ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានណែនាំដោយសមាគមន៍ហារីកអាមេរិក ចំពោះរោគសញ្ញាមួយក្នុងចំណោម ជារោគសញ្ញាដំបូងបង្អស់នៃជំងឺមហារីកលំពែង គឺជម្ងឺខាន់លឿងនៃស្បែក និងភ្នែក។ វាបណ្តាលមកពីការបង្កើតប៊ីលីរុយប៊ីននៅក្នុងខ្លួន សារធាតុពណ៌ត្នោតខ្មៅ។ សញ្ញាដទៃទៀតដែលទាក់ទងនឹងជំងឺខាន់លឿងរួមមាន ទឹកនោមខ្មៅ លាមកខ្មៅ ឬខ្លាញ់ និងស្បករមាស់មិនស្រួល។

Ung Thu Tuyen Tuy 1402

ការផ្សាយពាណិជ្ជកម្ម

២. តែងតែឈឺពោះ ឬឈឺខ្នង

អ្នកជំនាញផ្នែកសុខភាពបានឱ្យដឹងថា ការឈឺចុកចាប់ក្នុងពោះ ឬខ្នងច្រើនតែកើតមានជាញឹកញាប់ចំពោះជំងឺមហារីកលំពែង។ ឥឡូវអ្នកត្រូវឆ្លៀតយកពេលវេលាដើម្បីទៅជួបគ្រូពេទ្យឱ្យបានឆាប់បំផុត។

ការផ្សាយពាណិជ្ជកម្ម

៣. ស្រកទម្ងន់ និងបាត់បង់ចំណង់អាហារ

ភាគច្រើននៃអ្នកជំងឺដែលមានជំងឺមហារីកលំពែងមានទំនោរទៅរកការថប់ដង្ហើម ការស្រកទម្ងន់ដោយអចេតនា។ ដូច្នេះប្រសិនបើអ្នកមិនមានចេតនាសម្រកទម្ងន់ទេ ប៉ុន្តែទម្ងន់របស់អ្នកនៅតែស្រកទម្ងន់អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់!

ការផ្សាយពាណិជ្ជកម្ម

Unnamed 1402

៤. សញ្ញានៃការចង្អោរ និងក្អួត

ការផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកជំនាញក៏បានបង្ហាញផងដែរថា ជំងឺមហារីកលំពែងអាចសង្កត់លើផ្នែកចុងក្រោយនៃក្រពះ និងរារាំងផ្នែកខ្លះដែលធ្វើឱ្យពិបាកក្នុងការឆ្លងកាត់ចំណីអាហារ។ នេះអាចបណ្តាលឱ្យចង្អោរក្អួត និងឈឺចាប់ដែលមាននិន្នាការកាន់តែអាក្រក់បន្ទាប់ពីញុំា។ ដូច្នេះក្នុងករណីណាក៏ដោយនៅពេលដែលរាងកាយមានសញ្ញាមិនប្រក្រតី អ្នកគួរតែពិនិត្យជាមួយគ្រូពេទ្យភ្លាមៗផងដែរ។

៥. អ្នកអាចមានឈាមកក

ការផ្សាយពាណិជ្ជកម្ម

អ្នកជំងឺមួយចំនួនដែលមានជំងឺមហារីកលំពែងអាចប្រឈមនឹងកំណកឈាមក្នុងសរសៃឈាមធំមួយដែលជាធម្មតានៅជើងហៅថាការដាច់សរសៃឈាមវ៉ែនជ្រៅ។ រោគសញ្ញាអាចរួមមានការឈឺចាប់ ហើម ក្រហម និងកក់ក្តៅនៅក្នុងជើងដែលរងផលប៉ះពាល់។ ជួនកាលកំណកឈាមមួយផ្នែកអាចដាច់រហែក និងធ្វើដំណើរទៅកាន់សួតដែលធ្វើឱ្យពិបាកដកដង្ហើម ឬឈឺទ្រូង៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម