មនុស្ស៥ប្រភេទនេះ មិនគួរទទួលទានត្រកួនទេ បើមិនចង់ស្ដាយក្រោយ

1
ការផ្សាយពាណិជ្ជកម្ម

យោងតាមវេជ្ជសាស្ត្របានឱ្យដឹងថា ត្រកួន នឹងជួយផ្ដល់ភាពត្រជាក់ បន្សាបជាតិពុល សម្រួលដល់ការបន្ទោរបង់ … សម្រាប់មនុស្សបានយ៉ាងល្អ។ លើសពីនេះទៀត នៅក្នុងបន្លែត្រកួន ក៏មានផ្ទុកទឹក ៩០% ជាតិសរសៃ ៣ ក្រាម ប្រូតេអ៊ីន ៣ ក្រាម វីតាមីន C វីតាមីន E ខ្លាញ់ ជាតិរ៉ែដូចជា ជាតិដែក ស័ង្កសី ម៉ាញ៉េស្យូម…ល្អសម្រាប់អ្នកដែលមានភាពស្លេកស្លាំង ជំងឺពុកឆ្អឹង សម្ពាធឈាមជាដើម។ ចំពោះស្ត្រីមានផ្ទៃពោះ នឹងកាត់បន្ថយហានិភ័យនៃការទល់លាមក។

ប៉ុន្តែយ៉ាងណាមិញ សម្រាប់មនុស្សដែលមានជំងឺទាំង៥ប្រភេទនេះ គឺមិនគួរទទួលនទានត្រកួននោះឡើយ ព្រោះវានឹងបង្កគ្រោះថ្នាក់ជាច្រើន ដល់អ្នក។

ការផ្សាយពាណិជ្ជកម្ម

១. អ្នកដែលមានដំបៅ

Screen Shot 2021 04 10 At 2.13.11 PM

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកដែលមានស្នាមរបួសនៅលើស្បែក ពួកគេមិនគួរបរិភោគត្រកួនឡើយ ព្រោះវាជួយជម្រុញនូវកោសិកា បណ្តាលឱ្យមានស្នាម ធ្វើឱ្យស្បែកបាត់បង់សោភ័ណភាព។ ប្រសិនបើអ្នកញុំាត្រកួនច្រើន ក៏ធ្វើឱ្យមុខរបួសបើកចំហរ រមាស់ពិបាកព្យាបាលដែរ។

២. អ្នកដែលមានជំងឺរលាកសន្លាក់ ក្រួសក្នុងតម្រងនោម

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងសារធាតុចិញ្ចឹមរបស់ត្រកួន តមានសារធាតុចិញ្ចឹមជាច្រើនដូចជា ជាតិដែក កាល់ស្យូម ដូច្នេះសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ ជំងឺទឹកនោម ក្រួសក្នុងតម្រងនោម ជំងឺលើសឈាម មិនគួរបរិភោគត្រកួនឡើយ។ នៅពេលដែលអ្នកញុំាត្រកួនច្រើន វាធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ដូច្នេះអ្នកគួរតែបញ្ឈប់ការបរិភោគជាបន្ទាន់។

៣. អ្នកដែលមានជំងឺរលាកសន្លាក់

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកដែលទទួលរងពីជំងឺរលាកសន្លាក់ ឬរលាកសន្លាក់ស្រួចស្រាវ ឬឈឺសន្លាក់ឆ្អឹងញឹកញាប់ អ្នកមិនគួរបរិភោគត្រកួនដាច់ខាត។ មូលហេតុគឺថាត្រកួននឹងធ្វើឱ្យឈឺចាប់កាន់តែខ្លាំង ពិបាកទ្រាំ។

Screen Shot 2021 04 10 At 2.13.19 PM

ការផ្សាយពាណិជ្ជកម្ម

៤. អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ

ក្នុងបន្លែត្រកួនងាយទទួលរងគ្រោះពីពពួក ដង្កូវ ពពួកពពួកប៉ារ៉ាស៊ីត ប្រសិនបើអ្នកបរិភោគបន្លែឆៅ ដូច្នេះ បាក់តេរី ឬដង្កូវទាំងនោះ នឹងចូលក្នុងរាងកាយអ្នក។ លើសពីនេះទៀត អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ នឹងទទួលរងនូវជំងឺរាករូស ឬមានបញ្ហារំលាយអាហារធ្វើឱ្យជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម

៥.​ អ្នកដែលកំពុងលេបថ្នាំ

ប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណើរការព្យាបាលជំងឺ ឬពង្រឹងរាងកាយអ្នក ជាមួយនឹងថ្នាំ អ្នកមិនគួរបរិភោគត្រកួនទេ។ សារធាតុចិញ្ចឹមនៅក្នុងអាហារទាំងនេះ អាចធ្វើឱ្យចុះខ្សោយប្រសិទ្ធភាពឱសថ ធ្វើឱ្យជំងឺនេះបាត់ទៅវិញក្នុងរយៈពេលយូរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម