អាហារ ៦ មុខ ដែលបង្កើនជាតិខ្លាញ់លើស្បែក ហើយបណ្តាលឱ្យងាយនឹងកើតមុន និងរលាកស្បែកយ៉ាងឆាប់រហ័ស

3
ការផ្សាយពាណិជ្ជកម្ម

ការទទួលទានអាហារទាំងនេះជាប្រចាំ ងាយនឹងធ្វើឱ្យក្រពេញ sebaceous នៅក្រោមស្បែកធ្វើការកាន់តែខ្លាំង ធ្វើឱ្យស្ទះរន្ធញើស និងបណ្ដាលឱ្យកើតមុន ឬរលាកស្បែកយ៉ាងឆាប់រហ័ស។

១. អាហារចៀន

ការផ្សាយពាណិជ្ជកម្ម

Peruvian Salchipapas Hot Dog Fries Fast Food Scaled

អាហារចៀន តែងតែមានរសជាតិឆ្ងាញ់ ដូច្នេះហើយ វាបានក្លាយជាចំណូលចិត្តរបស់មនុស្សជាច្រើន។ ទោះយ៉ាងណាក៏ដោយ វាផ្ទុកនូវជាតិខ្លាញ់ច្រើន ដែលមិនល្អសម្រាប់សុខភាពនោះឡើយ។ ខ្លាញ់ប្រភេទនេះ មិនត្រឹមតែធ្វើឱ្យខូចដល់បេះដូងប៉ុណ្ណោះទេ តែវាក៏បណ្តាលឱ្យស្បែកផលិតប្រេងលើសផងដែរ។ លើសពីនេះទៀត អាហារចៀនជារឿយៗមានបរិមាណអំបិលច្រើន។ នេះក៏ជាកត្តាដែលជះឥទ្ធិពលដល់ការកើនឡើងនូវជាតិខ្លាញ់នៃស្បែក។

ការផ្សាយពាណិជ្ជកម្ម

២. ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ

Playing With People S Health Bangladesh High Court In Astonishing Attack On Government Agency Over Adulterated Dairy Scandal

ការផ្សាយពាណិជ្ជកម្ម

ផលិតផលទឹកដោះគោ និងទឹកដោះគោ តែងតែត្រូវបានគេចាត់ទុកថាជាអាហារដែលមានសុខភាពល្អ។ ទោះយ៉ាងណា អ្នកដែលមានស្បែកមានជាតិខ្លាញ់ ងាយនឹងទទួលរងនូវស្នាមជាំលើស្បែក រលាកស្បែក ដែលគួរឱ្យកំណត់សម្គាល់។ នេះដោយសារតែទឹកដោះគោអាចរំញោចអ័រម៉ូនលូតលាស់ និងធ្វើឱ្យក្រពេញ sebaceous កាន់តែសកម្ម។ អ្នកអាចកាត់បន្ថយបរិមាណទឹកដោះគោសត្វជំនួសវាដោយទឹកដោះគោគ្រាប់ពូជ ហើយញុំាបន្លែបៃតងឱ្យបានច្រើន។

៣. អាហារផ្អែម និងជាតិស្ករ

ការផ្សាយពាណិជ្ជកម្ម

Shutterstock_1550406647 740x494

ម្ហូបផ្អែមៗ ជាចំណូលចិត្តខ្ពស់របស់មនុស្សស្រី។ ទោះជាយ៉ាងណាក៏ដោយ អាហារទាំងនេះបណ្តាលឱ្យមានការកើនឡើងជាតិស្ករក្នុងឈាមភ្លាមៗ។ នៅពេលនោះរាងកាយផលិត IGF-1 កាន់តែច្រើន – អរម៉ូន peptide ដែលជម្រុញការលូតលាស់លឿនផងដែរ។ ដូច្នេះប្រសិនបើអ្នកមិនចង់ឱ្យស្បែករបស់អ្នកមានជាតិខ្លាញ់ខ្លាំង អ្នកគួរតែកំណត់អាហារសម្រន់ដែលមានជាតិស្ករខ្ពស់។ អ្នកគួរតែទទួលបានស្ករពីផ្លែឈើ និងបន្លែស្រស់ៗជំនួសឱ្យការញុំាបង្អែមមិនល្អដូចជានំខេក និងភេសជ្ជៈកាបូណាត។

ការផ្សាយពាណិជ្ជកម្ម

៤. អាហារហឹរ

Spicy Food 625_625x350_71471847539

ការផ្សាយពាណិជ្ជកម្ម

គ្រឿងទេសហឹរអាចជួយជម្រុញរសជាតិឈ្ងុយឆ្ងាញ់ ធ្វើឱ្យម្ហូបកាន់តែឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ អាហារហឹរអាចបណ្តាលឱ្យមានបញ្ហាក្រពះ បណ្ដាលឱ្យការគេងមិនលក់ និងឡើងកម្តៅក្នុងខ្លួន។ លើសពីនេះទៀត ការញុំាអាហារហឹរច្រើនពេក នឹងធ្វើឱ្យស្បែកគ្រើម ស្បែកឡើងខ្លាញ់កាន់តែសកម្មធ្វើឱ្យស្បែកងាយនឹងមានស្នាមជាំ។

៥. ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន

Coffeedecreasescognitiveimp_815604

ជាតិកាហ្វេអ៊ីននៅក្នុងតែ និងកាហ្វេ អាចជួយឱ្យអ្នកស្វាង មិនងងុយគេង។ ទោះយ៉ាងណាក៏ដោយ វារំញោចក្រពេញ Adrenal ដើម្បីបង្កើនការផលិតអរម៉ូន cortisol និងបង្កភាពតានតឹង។ នៅពេលសរសៃប្រសាទស្ថិតក្នុងស្ថានភាពតានតឹង ក្រពេញ sebaceous ក៏កាន់តែសកម្មដែរ។ នៅពេលនេះស្បែកនឹងលេចចេញនូវប្រេងលើស ស្ទះរន្ធញើស បណ្តាលឱ្យកើតមុន និងរលាក។

៦. ភេសជ្ជៈមានជាតិអាល់កុល

What's Your Favourite Drink?  Photographed On Hasselblad H3D2 39mb Camera

ភេសជ្ជៈមានជាតិអាល់កុល ធ្វើឱ្យរាងកាយខ្សោះជាតិទឹក។ នៅពេលដែលវាកើតឡើងក្រពេញ sebaceous កាន់តែខិតខំបំពេញបន្ថែមទឹកដល់ស្បែក។ នៅពេលដែលស្បែកបង្កើតបានជាស្បែកដែលមានជាតិខ្លាញ់ច្រើន រន្ធញើសងាយនឹងរាំងស្ទះ បង្កឱ្យកើតមុន និងជំងឺរលាកស្បែកថែមទៀតផង៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម