ទម្លាប់អាក្រក់ទាំង៦ ដែលធ្វើឱ្យអ្នកបាក់សម្រស់ និងឆាប់ចាស់ជាងអាយុ

១
ការផ្សាយពាណិជ្ជកម្ម

ទម្លាប់អាក្រក់ទាំង៦ខាងក្រោមនេះហើយ ដែលធ្វើឱ្យអ្នកបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់លើសម្រស់របស់ខ្លួនឱ្យមែនទែន កុំចេះតែបណ្ដែតបណ្ដោយឱ្យសោះ។

១. ឧស្សាហ៍យដៃអង្អែលមុខ

ការផ្សាយពាណិជ្ជកម្ម

Loreal Paris BMAG Article Hands Off This Is Why You Shouldnt Touch Your Face D

ជារៀងរាល់ថ្ងៃ ដៃរបស់យើងត្រូវបានប៉ះពាល់ទៅនឹងរបស់ជាច្រើន ដែលមានបាក់តេរី និងភាពកខ្វក់រាប់មិនអស់ ដូច្នេះនៅពេលដែលយើងប៉ះផ្ទៃមុខ ជាពិសេសចំពោះស្បែកដែលងាយនឹងកើតមុន នោះស្បែកនឹងងាយរងប៉ះពាល់យ៉ាងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

ទម្លាប់បែបនេះហើយ ដែលធ្វើឱ្យស្បែកមុខឆាប់ជ្រីវជ្រួញ និងឡើងមុនយ៉ាងងាយ។

២. លាងសម្អាតមុខដោយប្រើខុសវិធី

ការផ្សាយពាណិជ្ជកម្ម

Washing Face Mistakes

ការលាងមុខ គឺជាអ្វីដែឡយើងត្រូវធ្វើជាប្រចាំ។ ទោះយ៉ាងណា ក៏ត្រូវជ្រើសរើសសម្អាតផ្ទៃមុខឱ្យបានត្រឹមត្រូវ ម៉ាស្សាយូរពេក ឬលឿនពេក ចលនារឹងពេកនឹងធ្វើឱ្យស្បែកអ្នកកាន់តែធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម

ការលាងសម្អាតមុខមិនត្រឹមត្រូវក្នុងរយៈពេលយូរ ធ្វើឱ្យស្បែកឆាប់ចាស់ជាងមុន ប្រសិនបើមុខត្រូវបានលាងសម្អាតខុស។ លាងសម្អាតមុខឱ្យបានត្រឹមត្រូវនៅពេលអ្នកលាងសម្អាតមិនលើសពី ២ នាទី អនុវត្តចលនាម៉ាស្សាថ្នមៗ ដើម្បីកុំឱ្យស្បែកខូចសូមចៀសវាងការចុចលើផ្ទៃមុខ និងភ្នែក។

៣. មិនប្រើឡេការពារកម្តៅថ្ងៃ

ការផ្សាយពាណិជ្ជកម្ម

11 IStock 869378648

អាថ៌កំបាំងចំពោះស្បែកវ័យក្មេងស្រស់ស្អាត គឺត្រូវប្រើឡេការពារកម្តៅថ្ងៃឱ្យបានជាប់ជាប្រចាំ។ តើអ្នកដឹងទេថា កាំរស្មីអ៊ុលត្រាយូវី គឺជាសត្រូវលេខ ១ របស់ស្បែក ប្រសិនបើអ្នកមិនចង់ឱ្យស្បែករបស់អ្នកប្រែជាខ្មៅឆាប់រហ័ស និងមានស្នាមជ្រីវជ្រួញឆាប់រហ័ស កុំភ្លេចលាបឡេការពារកម្តៅថ្ងៃរាល់ពេលនៅខាងក្រៅ និងអ្នកដែលអង្គុយនៅមុខកុំព្យូទ័រយូរៗ។

ការផ្សាយពាណិជ្ជកម្ម

៤. អង្គុយមុខកុំព្យូទ័រយូរៗ

IStock 625738384 591e4bfc3df78cf5faf63671

អ្នកដែលធ្វើការជាប់ជាមួយកុំព្យួទ័រ មិនត្រឹមតែធ្វើឱ្យភ្នែកកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យស្បែកឆាប់ចាស់ផងដែរ ស្នាមជ្រីវជ្រួញលេចឡើងកាន់តែច្រើន។ វិទ្យុសកម្មចេញពីកុំព្យូទ័រ ក៏បណ្តាលឱ្យស្បែកស្រអាប់ដែរ។

ដំបូន្មានគឺត្រូវអង្គុយចម្ងាយ ៣០ សម ពីអេក្រង់កុំព្យូទ័រ ហើយត្រូវចាំថា ត្រូវបន្ធូរភ្នែករបស់អ្នកឱ្យបានទៀងទាត់ លាបឡេការពារកម្តៅថ្ងៃពេលធ្វើការនៅពីមុខកុំព្យូទ័រ។

៥. ភាពតានតឹង និងឆាប់ខឹង

Anger

តើអ្នកដឹងទេថា នៅពេលអ្នកខឹង មុខអ្នកនឹងមើលទៅជ្រីវជ្រួញ ជាពិសេសថ្ងាស រោមចិញ្ចើម និងភ្នែកដែលងាយរងគ្រោះបំផុត។

ដូច្នេះត្រូវចេះលើកទឹកចិត្ត ធ្វើចិត្តឱ្យរីករាយសុខស្រួល ញញឹមឱ្យបានច្រើន អ្នកនឹងមើលទៅក្មេងជាងវ័យ។

៦. គេងតិច

56464f8c290000d7004dcfba

ការគេង ដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាព។ នៅពេលយើងគេង ស្បែកចាប់ផ្តើមសម្រាក និងស្តារឡើងវិញ។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ដំណើរការជួសជុលស្បែកត្រូវបានរំខាន ដែលបណ្តាលឱ្យស្បែករបស់អ្នកមានស្នាមជ្រីវជ្រួញ និងអាចលើសឈាមផងដែរ។

ដូច្នេះត្រូវប្រាកដថា គេងឱ្យបានយ៉ាងហោចណាស់ ៧-៨ ម៉ោងក្នុងមួយយប់ៗ និងរក្សាទម្លាប់គេងឱ្យបានទៀងទាត់។ ប្រសិនបើអ្នកគេងពីរបីម៉ោងមុនពេលធម្មតា អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកមានភាពប្រសើរឡើងយ៉ាងច្បាស់ ដូចជាមិនមានភាពរិលគ្មានភាពស្ងួត ឬខ្វះសំណើមឡើយ៕

ប្រភព ៖​ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម