Helicobacter Pylori ឬហៅកាត់ថា HP គឺជាបាក់តេរីទូទៅ ដែលបង្កឱ្យមានជំងឺក្រពះជាច្រើនប្រភេទ។ បាក់តេរីស្ទើរតែមិនអាចរស់បាននៅក្នុងបរិយាកាសក្រពះ ប៉ុន្តែ HP គឺជាករណីលើកលែងមួយ។ ពួកគេមិនត្រឹមតែចូលចិត្តបរិយាកាសអាសុីតនៅក្នុងក្រពះប៉ុណ្ណោះទេ ថែមទាំងជួយជម្រុញការបញ្ចេញអាស៊ីតនៅក្នុងផ្នែកនេះទៀតផង។
ការសម្លាប់បាក់តេរី HP មិនត្រឹមតែជួយព្យាបាលជំងឺរលាកក្រពះរ៉ាំរ៉ៃ លើកកម្ពស់ការជាសះស្បើយនៃដំបៅក្រពះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារមហារីកក្រពះផងដែរ។ ទាំងនេះគឺជាអាហារដែលធ្លាប់ស្គាល់មួយចំនួនដែលអាចជួយគាំទ្រការព្យាបាល និងកម្ចាត់បាក់តេរី HP នៅក្នុងខ្លួន ដែលអ្នកគួរតែបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។
១. ខ្ទឹមស
ខ្ទឹមសសម្បូរទៅដោយសារធាតុ Allicin ដែលជាសារធាតុរារាំងការលូតលាស់របស់ HP ។ ក្លិនប្រហើររបស់ខ្ទឹមស ចេញមកពីភ្នាក់ងារប្រឆាំងបាក់តេរីដ៏មានឥទ្ធិពលមួយត្រូវបានគេចាត់ទុកថាជាអង់ទីប៊ីយ៉ូទិកធម្មជាតិ។

២. បន្លែ
អ្នកដែលញុំាអាហារមានជាតិខ្លាញ់ជាប្រចាំ គឺងាយនឹងឆ្លងមេរោគ HP។ ផ្ទុយទៅវិញ អ្នកដែលចូលចិត្តញុំាបន្លែ មានហានិភ័យទាបនៃការឆ្លងមេរោគ HP។ បន្លែមួយចំនួនដែលល្អសម្រាប់សុខភាពក្រពះ ដែលអ្នកអាចបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នកបានគឺ ប្រូខូលី ស្ពៃក្តោប ការ៉ុតជាដើម … បន្លែទាំងនេះមានសារធាតុចិញ្ចឹមជាច្រើនដែលជួយទប់ស្កាត់ការលូតលាស់ និងបំផ្លាញ HP ។ បន្លែដែលមានជាតិសរសៃច្រើនក៏ល្អសម្រាប់ដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។

៣. ផ្លែឈើ
មានមនុស្សតិចណាស់ដែលគិតថា ផ្លែឈើក៏អាចការពារការរីកលូតលាស់នៃបាក់តេរី HP នៅក្នុងក្រពះផងដែរ។ ជាការពិត ផ្លែឈើមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលល្អសម្រាប់រាងកាយ ជួយប្រឆាំងនឹងបាក់តេរី HP ជាពិសេសផ្លែឈើដែលសម្បូរទៅដោយសារធាតុ anthocyanin ដូចជា ទំពាំងបាយជូ ផ្លែឈ័ររី ស្ត្របឺរី ប៊្លូបឺរី…។

៤. ខ្ញី
ខ្ញីជាអាហារមួយប្រភេទ ដែលមានសមត្ថភាពជួយព្យាបាលជំងឺក្រពះ។ វាក៏ជួយប្រឆាំងនឹងបាក់តេរី HP ផងដែរ។ ការសិក្សាមួយបានបង្ហាញថា ខ្ញីមានសារធាតុដែលមានសមត្ថភាពដើរតួជាភ្នាក់ងារប្រឆាំងបាក់តេរី ជួយការពារទឹករំអិលក្នុងក្រពះ កាត់បន្ថយការរលាក និងរារាំងការលូតលាស់របស់ HP ។

៥. អាហារសម្បូរវីតាមីន C
អាហារសម្បូរវីតាមីន C ជាពិសេសផ្លែក្រូចឆ្មា មិនត្រឹមតែជួយពង្រឹងភាពស៊ាំប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។ ការស្រាវជ្រាវបង្ហាញថា មនុស្សដែលទទួលទានរបបអាហារមានវីតាមីន C ខ្ពស់ ទំនងជាមិនកើតបាក់តេរី HP ឡើយ នេះដោយសារតែវីតាមីន C ប្រមូលផ្តុំខ្លាំងនៅក្នុងទឹករំអិលក្រពះ ដែលអាចកាត់បន្ថយការរលាក និងប្រឆាំងនឹងការឆ្លងមេរោគ។

៦. រមៀត
រមៀតគឺជាអាហារដ៏ពេញនិយមមួយ ក្នុងចំណោមអាហារដែលពេញនិយមគ្រប់ពេលវេលា។ រមៀតមានសារធាតុប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការចម្លងមេរោគ។ ការបន្ថែមរមៀតទៅក្នុងអាហារប្រចាំថ្ងៃ គឺជាវិធីការពារសុខភាព។
ការសិក្សាជាច្រើនបានបង្ហាញថា រមៀតអាចសម្លាប់បាក់តេរី HP យន្តការនៃសកម្មភាពរបស់វាគឺដើម្បីទប់ស្កាត់ Shikimat ដែលជាផ្លូវចាំបាច់សម្រាប់ផលិតមេតាបូលីសនៅក្នុងបាក់តេរី។
ចំណាំ ទោះបីជាអ្នកកំពុងប្រើថ្នាំអង់ទីប៊ីយោទិច ដើម្បីសម្លាប់បាក់តេរី HP ក៏ដោយ វាមិនមានន័យថា អ្នកនឹងមិនឆ្លងម្តងទៀតទេ។ ការសម្លាប់បាក់តេរី HP មិនបង្កើតអង្គបដិប្រាណអចិន្ត្រៃយ៍ទេ។ ដូច្នេះ ដើម្បីរក្សាស្ថានភាពក្រពះឱ្យមានសុខភាពល្អ ដើម្បីការពារកុំឱ្យមានការឆ្លងបាក់តេរី HP ឡើងវិញ យើងនៅតែត្រូវរក្សារបបអាហារដែលមានសុខភាពល្អ៕
ប្រភព ៖ បរទេស / Knongsrok

