ភេសជ្ជៈផ្អែម ឬគ្រឿងកំប៉ុង ផឹករាល់ថ្ងៃ ហានិភ័យខ្ពស់ ប្រឈមនឹងជំងឺធ្ងន់ៗទាំង ៧ នេះ ចៀសមិនបានឡើយ

New Copy
ការផ្សាយពាណិជ្ជកម្ម

ការទទួលទានភេសជ្ជៈកំប៉ុង ឬភេសជ្ជៈផ្អែមជារៀងរាល់ថ្ងៃ ពិតជាបង្កនូវហានិភ័យខ្ពស់ ប្រឈមមុខនឹងការកើតជំងឺធំៗ និងធ្ងន់ធ្ងរមួយចំនួន ដែលសុទ្ធតែពិបាកនឹងព្យាបាល។ ខាងក្រោមនេះ គឺជាជំងឺទាំង ៧ មុខ ដែលកើតមានដោយសារតែការទទួលទានគ្រឿងកំប៉ុង ឬភេសជ្ជៈជាតិស្ករជារៀងរាល់ថ្ងៃ ដូច្នេះហើយ ត្រូវតែបញ្ឈប់ជាបន្ទាន់ បើមិនចង់ស្ដាយក្រោយ។

១. ហានិភ័យ​នៃជំងឺពុកឆ្អឹង

ការផ្សាយពាណិជ្ជកម្ម

​ក្រៅពី​ផ្ទុកនូវជាតិ​ស្ករ​ខ្ពស់​ហើយ​នោះ ភេសជ្ជៈ​ប្រភេទ​នេះ ​ក៏មាន​ផ្ទុកអាស៊ីត​ផូ​ស្វ​រិ​ក ​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេងទៀត​ ដែល​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង​នោះឡើយ​។ អាស៊ីត​ផូ​ស្វ​រិ​ក ​អាច​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរឱ្យ​ព្រួយបារម្ភ​។ ម្យ៉ាងវិញទៀត​ សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​មួយចំនួនទៀត ​សុទ្ធ​តែមាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន ក៏​រួមចំណែក​លើកកម្ពស់​ការ​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ ធ្វើឱ្យ​ឆ្អឹង​ចុះខ្សោយ​ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​នាពេល​អនាគត​ផងដែរ​។​

02 10 2019IMG_20191002_090309_487.jpg3813_P1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ហានិហានិភ័យនៃជំងឺទឹកនោមផ្អែម

ការផ្សាយពាណិជ្ជកម្ម

​ភេសជ្ជៈ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​គួរឱ្យ​ព្រួយបារម្ភ​។ ចំពោះ​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​វិញ​ក៏​ដូចគ្នា​ មួយ​ក្នុងចំណោម​មូលហេតុ​ចម្បង​ ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ ​ជំនួស​ភេសជ្ជៈ​កំប៉ុង​ធម្មតា​ដោយសារ​គិតថា​ អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។

ជាក់ស្ដែង​តាមពិត ទៅ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជាប្រចាំ​មិនយូរ​មិនឆាប់ ​នៅតែ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ដដែល​ដោយ​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ភេសជ្ជៈ​គ្មាន​ផ្ទុក​ជាតិ​ស្ករ​បណ្ដាលឱ្យមាន​ភាព​ធ​ន់​នឹង​អាំង​ស៊ុយ​លីន​ ដែលជា​ដើមហេតុ​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ជាតិ​ផ្អែម​សិប្បនិម្មិត ​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ ជាតិ​ផ្អែម​សិប្បនិម្មិត​ក៏​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។​

ការផ្សាយពាណិជ្ជកម្ម
02 10 2019IMG_20191002_090315_666.jpg3813_P3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​

​កាហ្វេ​អ៊ី​ន​ដែលមាន​ផ្ទុក​ក្នុង​ភេសជ្ជៈ​កំប៉ុង​ ជា​ប្រភេទ​នៃ​សារធាតុ​បញ្ចុះ​ទឹកនោម​មួយ​ប្រភេទ​ ដែល​អាច​បណ្ដាលឱ្យ​អ្នក​នោម​ញឹក​។ ជា​លទ្ធផល​អ្នក​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។​

ការផ្សាយពាណិជ្ជកម្ម

៤. ឱកាស​ក្នុងការ​មាន​ផ្ទៃពោះ​ធ្លាក់ចុះ​

​នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​សូ​ដា​ អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជះឥទ្ធិពល​ដល់​កម្រិត​នៃ​អ័រម៉ូន​ និង​ប្រព័ន្ធ​បន្ត​ពូជ​។​

ការផ្សាយពាណិជ្ជកម្ម
8c583b01e74cdb3436f24967a7f3356614d9b67a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ឆាប់​ចាស់​ជាង​វ័យ​

​ការទទួល​ទាន​អាហារ​ និង​ភេសជ្ជៈ​ផ្អែមៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ដូច​ភេសជ្ជៈ​កំប៉ុង​ច្រើនពេក​ អាច​បង្កើនល្បឿន​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​តែង​ផ្សារភ្ជាប់​ជាមួយ​ប្រូតេអ៊ីន​ក្នុង​រាងកាយ​ តាមរយៈ​ដំណើរការ​មួយ​ហៅថា Glycation បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជះឥទ្ធិពល​ដល់​កូ​ឡា​ជែ​ន​ និង​ភាពបត់បែន​នៃ​ស្បែក​បណ្ដាលឱ្យ​ស្នាម​ជ្រីវជ្រួញ​លេចឡើង​ឆាប់រហ័ស រួមជាមួយ​បញ្ហា​ស្បែក​យារ​ធ្លាក់​ផងដែរ​។​

ការផ្សាយពាណិជ្ជកម្ម

៦. ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​

​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ចំនួន ២ ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​រុំារ៉ៃ​គួរឱ្យ​ព្រួយបារម្ភ​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាបូ​ណាត ​ក៏​ផ្សារភ្ជាប់​ជាមួយ​ការបង្កើត​គ្រួស​ក្នុង​តម្រងនោម​ផងដែរ​។​

១៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញឱ្យដឹងថា​ ការទទួល​ទាន​ភេសជ្ជៈ​ផ្អែម ឬ​ភេសជ្ជៈ​សូ​ដា​ហួសប្រមាណ ឬ​ជាប្រចាំ​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​គួរឱ្យកត់សម្គាល់​។ ការទទួល​ទាន​ជាតិ​ស្ករ​ច្រើនពេក​ ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ទៀត រួមបញ្ចូល​ទាំង​ជំងឺផ្លូវចិត្ត ជំងឺ​ទឹកនោមផ្អែម បញ្ហា​ខ្លាញ់​រុំ​ថ្លើម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បញ្ហា​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ៗ​ជំនួស​វិញ​៕

ប្រភព ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម