សញ្ញាទាំង ៨ បង្ហាញថា ថ្លើមរបស់អ្នកក្ដៅ និងត្រូវការបន្សាបជាតិពុលជាបន្ទាន់

New Copy
ការផ្សាយពាណិជ្ជកម្ម

ថ្លើមគឺជាសរីរាង្គសំខាន់មួយដែលពាក់ព័ន្ធនឹងការរំលាយអាហារ និងបំបាត់ជាតិពុលក្នុងខ្លួន។ ប្រសិនបើមានរោគសញ្ញា ៨ យ៉ាងនេះ នោះវាមានន័យថាថ្លើមរបស់អ្នកក្តៅខ្លាំងណាស់។

១. ឡើងកន្ទាលត្រអាកញឹកញាប់

ការផ្សាយពាណិជ្ជកម្ម

421337200 H

មនុស្សជាច្រើនតែងតែកើតជំងឺកន្ទាលត្រអាក ដោយសារតែមានប្រតិកម្មទៅនឹងអាកាសធាតុ ឬអាហារ ប៉ុន្តែនេះក៏ជាការបង្ហាញពីថ្លើមផងដែរ។ ប្រហែលជាថ្លើមកំពុងត្រូវការរកជំនួយបន្ទាន់ព្រោះវាក្តៅពេក បណ្តាលឱ្យកើតរមាស់នៅលើស្បែក ឡើងកន្ទួល និងរមាស់នៅពេលយប់។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកមានជំងឺកន្ទាលត្រអាកញឹកញាប់ ទោះបីអ្នកងូតទឹកដោយប្រើស្លឹកផ្លែឈើក៏ដោយ ចូរលាយអំបិល ឬលេបថ្នាំអាឡែរហ្សី … ប៉ុន្តែបើនៅមិនធូរស្រាលទេ អ្នកគួរតែប្រញាប់ពិនិត្យថ្លើមរបស់អ្នកជាបន្ទាន់។

២. កន្ទួលរមាស់

ការផ្សាយពាណិជ្ជកម្ម

Poison_Oak 1296x728 Header

អង់ស៊ីមថ្លើមខ្ពស់ ថ្លើមក្តៅនឹងបញ្ចេញសញ្ញាច្បាស់នៅលើស្បែក។ ប្រសិនបើអ្នកឃើញថាស្បែកលេចឡើងក្រហម ឬពណ៌ផ្កាឈូករីករាលដាល ធ្វើឱ្យរមាស់រលាកក្រហាយអ្នកគួរតែប្រយ័ត្ន។

ការផ្សាយពាណិជ្ជកម្ម

នៅពេលថ្លើមមានជាតិពុលច្រើនពេក មុខងារបន្សាបជាតិពុលរបស់ថ្លើមនឹងថយចុះ ដែលនាំឱ្យផ្ទុកលើសទម្ងន់ថ្លើមឡើងខ្ពស់ ជ្រាបចូលតាមស្បែកបណ្តាលឱ្យរលាក និងរមាស់ដូចជាអាឡែរហ្សីជាមួយអាកាសធាតុ។

នៅពេលថ្លើមក្តៅល្មមនឹងមានកន្ទួលរមាស់នៅតំបន់នីមួយៗ ឬកន្ទួលដែលនៅតែរមាស់មិនបាត់សោះ។ នៅពេលថ្លើមក្តៅខ្លាំង ស្បែកវិវឌ្ឍន៍ទៅរកការរមាស់កាន់តែខ្លាំង ហើយអាចនឹងឆ្លងរាលដាលយ៉ាងលឿនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. ញុំាច្រើនដោយមិនឡើងទម្ងន់

How To Gain Weight Skinny Eating Lots Of Food 1

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកស្រកទម្ងន់ភ្លាមៗដោយមិនដឹងមូលហេតុ ទោះបីបរិភោគច្រើនប៉ុន្តែនៅតែស្គម នោះមានន័យថា រាងកាយកំពុងមានបញ្ហា ចំណុចចម្បងដែលគួរចាប់អារម្មណ៍ គឺជំងឺថ្លើមក្ដៅ។

នៅពេលថ្លើមក្តៅ កកកុញទៅដោយជាតិពុលច្រើនពេក នឹងធ្វើឱ្យរាងកាយមិនងាយស្រូបយក ឬរំលាយមិនបានល្អនាំឱ្យស្លេកស្លាំង និងកាន់តែស្គម។

៤. ផលប៉ះពាល់លើការរំលាយអាហារ

09a491ca Ae0b 460a 99aa 185bdf82beb6

នៅពេលថ្លើមមានបញ្ហា មុខងារថ្លើមចុះខ្សោយ ឬផ្ទុកជាតិខ្លាញ់ច្រើន នាំឱ្យមានការរំលាយអាហារមិនល្អ ឬហើមពោះ បាត់បង់ចំណង់អាហារ ឬអសមត្ថភាពក្នុងការបរិភោគ។

ប្រសិនបើអ្នកមិនទៅជួបគ្រូពេទ្យជាបន្ទាន់ទេ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ធ្វើឱ្យថ្លើមចុះខ្សោយកាន់តែខ្លាំងឡើង។

៥. ដង្ហើមក្លិនមានក្លិនមិនល្អ

Bad Breath Treatments Denver Lakewood_0

នៅពេលថ្លើមក្តៅ ដង្ហើមនឹងមានក្លិនមិនល្អ មូលហេតុគឺនៅពេលថ្លើមខូចវានឹងផលិតជាតិអាម៉ូញាក់បន្ថែមទៀត ដែលជាសារធាតុបណ្តាលឱ្យដង្ហើមមិនល្អកើតឡើង។

នេះក៏ជាសញ្ញានៃជំងឺមាត់ផងដែរ ដូច្នេះដើម្បីចៀសវាងការភ័ន្តច្រឡំ គ្រប់គ្នាគួរតែពិគ្រោះដោយយកចិត្តទុកដាក់ជាមួយនឹងអ្នកជំនាញផ្នែកនេះ។

៦. ការផ្លាស់ប្តូរលាមក និងទឹកនោម

10589

ទឹកនោមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្លើម នៅពេលថ្លើមក្តៅ ឬពុល ទឹកនោមនឹងកាន់តែតិចហើយលឿងចាស់។

ជាធម្មតានៅពេលថ្លើមមានសុខភាពល្អ ទឹកនោមនឹងមានពណ៌លឿងស្រាលដោយគ្មានក្លិនមិនល្អ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់លើទឹកនោមរបស់អ្នករាល់ថ្ងៃឱ្យបានជាប្រចាំ។

៧. ការផ្លាស់ប្តូរពណ៌ស្បែក

Afp20150815p295 F1

សញ្ញាព្រមានមួយនៃថ្លើមក្តៅ គឺការផ្លាស់ប្តូរពណ៌ស្បែក។ នៅពេលរឿងនេះកើតឡើង សារធាតុពណ៌ទឹកប្រមាត់ bilirubin បង្កើតឡើងនៅក្នុងឈាមបណ្តាលឱ្យស្បែកប្រែជាពណ៌លឿង។

សារធាតុពណ៌ប៊ីលីរុយប៊ីខ្ពស់ ស្បែកក៏កាន់តែមានពណ៌លឿងច្រើន ជាពិសេសនៅត្រង់បាតដៃ អណ្តាត ភ្នាសរំអិលកែវភ្នែក -ល-។

៨. រង្វង់ខ្មៅងងឹតនៅជុំវិញភ្នែក និងអស់កម្លាំងភ្នែក

1674444_1437714998

នៅពេលដែលរង្វង់ខ្មៅលេចឡើង ភ្នែកចាប់ផ្ដើមអស់កម្លាំង មិនត្រឹមតែដោយសារតែការងារស្ត្រេស ឬគេងបានតិចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការព្រមានមួយនៃជំងឺថ្លើមក្ដៅផងដែរ។ ដូច្នេះវិធីចម្បង សូមអ្នកទៅជួបគ្រូពេទ្យឱ្យបានឆាប់ ដើម្បីពិភាក្សារកដំពណោះស្រាយឱ្យបានទាន់ពេល។

#វិធីការពារជំងឺថ្លើមក្តៅ ៖

LiverTrouble 491938420 770x553 650x428

– បង្កើនការទទួលទានបន្លែបៃតង និងផ្លែឈើ អាហារសុខភាពសម្រាប់ថ្លើម!

– ផឹកទឹកចម្រោះយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ ដើម្បីបន្សាបជាតិពុលក្នុងថ្លើមជួយឱ្យថ្លើមដំណើរការបានល្អ!

– អភិវឌ្ឍរបបអាហារដែលមានសុខភាពល្អ ចៀសឱ្យឆ្ងាយពីគ្រឿងស្រវឹង អាហារហឹរក្តៅ ឬខ្លាញ់ច្រើន!៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម