រឿង ៥ យ៉ាង ហាមធ្វើជាដាច់ខាត ចាប់ពីម៉ោង ១០ យប់ទៅ បើមិនចង់ឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

New Copy
ការផ្សាយពាណិជ្ជកម្ម

សកម្មភាពទាំង៥ខាងក្រោមនេះ វាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ ជាពិសេសគឺរាប់ចាប់ពីម៉ោង១០យប់ទៅ អ្នកមិនត្រូវធ្វើវាទេ ព្រោះវាអាចបង្កនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរាងកាយ ប្រព័ន្ធរំលាយអាហារ និងជាពិសេសគឺខួរក្បាលរបស់អ្នក។

១. ការប្រើប្រាស់ទូរស័ព្ទ

ការផ្សាយពាណិជ្ជកម្ម

Sleep Girl Night Using Smartphone Girl With Phone Addiction With Social Media_10045 339

នៅលើគ្រែពេលយប់ មនុស្សជាច្រើនចំណាយពេលវេលាទំនេរមួយនេះក្នុងការលេងទូរសព្ទ ឬមើលលើបណ្តាញសង្គម អានព័ត៌មាន ឬនិយាយទូរស័ព្ទជាមួយមិត្តភក្តិ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ទាំងនេះមិនមែនជាការបន្ធូរអារម្មណ៍ទេ ប៉ុន្តែវានឹងបន្ថែមនូវភាពនឿយហត់ដល់អ្នកទ្វេដង នៅពេលព្រឹកសម្រាប់ស្អែកថ្មី។

ការផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកជំនាញវិទ្យាសាស្ត្របានឱ្យដឹងថា អ្នកដែលប្រើស្មាតហ្វូនរយៈពេល ៣០ នាទីបន្ទាប់ពីម៉ោង ១០ យប់ នឹងបង្កើនកម្រិតនឿយហត់សម្រាប់ភ្នែក និងខួរក្បាល ដែលធ្វើឱ្យអ្នកពិបាកដេកលក់ ឬអាចនឹងដេកទៅក្រោមភាពតានតឹងខ្លាំង។ ប្រសិនបើអ្នកប្រើទូរស័ព្ទជាប្រចាំបន្ទាប់ពីម៉ោង ១០ យប់ អស់រយៈពេលជាយូរមកហើយ វានឹងបង្កឱ្យមានការចងចាំថយចុះគួរឱ្យកត់សម្គាល់។

២. ផឹកទឹកមុនពេលចូលគេង

ការផ្សាយពាណិជ្ជកម្ម

7800ac7ef91c5836997cabf1138520b0

ការផឹកទឹកគឺល្អសម្រាប់សុខភាព ប៉ុន្តែល្អបំផុតមិនត្រូវផឹកទឹកច្រើនមុនពេលចូលគេងឡើយ។ ជាពិសេសអ្នកមិនគួរផឹកទឹកក្រោយម៉ោង ១០យប់ទេ ព្រោះបញ្ហានេះនឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ក៏ដូចជាមុខងារថ្លើម និងតម្រងនោមរបស់អ្នក។ ទន្ទឹមនឹងនេះ ទឹកនឹងធ្វើឱ្យអ្នកភ្ញាក់ពីគេងញឹកញាប់នៅពាក់កណ្តាលអធ្រាត្រ ដូចជាការចូលបង្គន់ ដែលវាជាការរំខានដល់ដំណេកយ៉ាងខ្លាំង និងប៉ះពាល់ដល់សុខភាពអ្នកផងដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. ធ្វើលំហាត់ប្រាណខ្លាំងពេក

163 1637956_dumbell Lifter Clip Arts Exercise At The Gym

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកចង់ហាត់ប្រាណ អ្នកគួរតែហាត់ប្រាណឱ្យបានមុនម៉ោង ៩ យប់ គឺល្អសម្រាប់សុខភាពអ្នក។ ប៉ុន្តែបើអ្នកហាត់ប្រាណបន្ទាប់ពីម៉ោង ៩ យប់ទៅ វានឹងប៉ះពាល់ដល់សាច់ដុំ និងសុខភាពរបស់អ្នក ដែលធ្វើឱ្យអ្នកពិបាកដេកលក់។ គួរបញ្ជាក់ផងដែរថា ការពិតដែលអ្នកហាត់ប្រាណយប់ពេក ក៏បណ្តាលឱ្យមានភាពតានតឹងសាច់ដុំ ឈឺឆ្អឹងផងដែរ ដែលមិនល្អសម្រាប់ខួរក្បាល និងអាចចូលក្នុងប្រព័ន្ធរំលាយអាហារទៀតផង។

៤. ញុំាអាហារពេលល្ងាចយប់ពេក

ការផ្សាយពាណិជ្ជកម្ម

Fat Happy Woman Enjoy Eating Donut Snack Sitting Sofa_134553 141

យោងទៅតាមអ្នកជំនាញអាហារូបត្ថម្ភ បានណែនាំឱ្យយើងម្នាក់ៗទទួលទានអាហារពេលល្ងាចមុនម៉ោង៨យប់។ ប្រសិនបើអ្នកញុំាអាហារពេលល្ងាចយឺតពេក វានឹងធ្វើឱ្យក្រពះ និងសរីរាង្គរបស់អ្នកត្រូវធ្វើការងារកាន់តែខ្លាំង វាជះប៉ះពាល់ដល់ដំណេក។ ដូច្នេះយកល្អអ្នកមិនគួរញុំា ២ ម៉ោងមុនចូលគេង ដើម្បីកុំឱ្យបង្កើនអាស៊ីតក្រពះ និងនាំមកនូវបន្ទុកច្រើនលើប្រព័ន្ធសម្ងាត់។

៥. ងូតទឹកយប់ពេក

Child Taking Shower He Wash Head With Shampoo_7496 421

ការងូតទឹកយប់ពេក វាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក ធ្វើឱ្យសម្ពាធឈាមខ្ពស់ ប៉ះពាល់ដល់ចរន្តឈាមដែលបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល វាគឺជាជំងឺដ៏គ្រោះថ្នាក់បំផុត។ ដូច្នេះទោះអ្នករវល់យ៉ាងណាក៏ដោយ កុំងូតទឹកយប់ៗពេក យ៉ាងហោចណាស់ គួរងូតទឹកឱ្យបានមុនម៉ោងង ៩ យប់ ដើម្បីការពារសុខភាព និងជីវិតផ្ទាល់ខ្លួនអ្នក៕

ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម