ចំណាំទុក! បើផ្នែកទាំង ៤ នៃរាងកាយ បែរជាប្រែពណ៌ខុសធម្មតា នោះបង្ហាញថា ថ្លើមរបស់អ្នកកំពុងតែមានបញ្ហាគ្រោះថ្នាក់ខ្លាំងហើយ

New Copy
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកសម្គាល់ឃើញថា មានការផ្លាស់ប្តូរពណ៌ផ្នែកភ្លាមៗនៃរាងកាយរបស់អ្នកសូមស្វែងរកការព្យាបាលជាបន្ទាន់ក្រែងថ្លើមរបស់អ្នកមានគ្រោះថ្នាក់។

១. ភ្នែកផ្លាស់ប្តូរពណ៌

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 02 15 At 9.13.16 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលដែលមុខងារថ្លើមចុះខ្សោយ ការបំពេញមុខងារមិនល្អនឹងធ្វើឱ្យមានសារធាតុប៊ីលីរុយប៊ីន និងប៊ីលីវើដិនឈានដល់ការលើសឈាម។ នៅពេលដែលសារធាតុពណ៌ច្រើនពេកចូលក្នុងចរន្តឈាម ភ្នែកនឹងប្រែជាពណ៌លឿង។

ប្រសិនបើអ្នករកឃើញថា irises របស់អ្នកប្រែទៅជាពណ៌លឿង វាជាការចាំបាច់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែន។ សូមទទួលការព្យាបាលជាបន្ទាន់ព្រោះថ្លើមអាចដំណើរការមិនប្រក្រតី។

ការផ្សាយពាណិជ្ជកម្ម

២. បបូរមាត់ក្លាយជាពណ៌ខ្មៅស្រអាប់

Main Qimg B82dd8b1d20805f2e30c89c1e68f76d5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បបូរមាត់ខ្មៅស្រអាប់អាចបណ្តាលមកពីហេតុផលជាច្រើន បើស្ត្រីអាចបណ្តាលមកពីការបង្ករោគក្នុងពេលប្រើបបូរមាត់។ ប្រសិនបើអ្នកជាបុរសដែលជក់បារី បបូរមាត់របស់អ្នកកាន់តែខ្មៅជាងធម្មតា។

ការផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ បបូរមាត់ខ្មៅក៏ជាការបង្ហាញពីរោគសញ្ញាដំបូងបំផុតនៃជំងឺថ្លើមផងដែរ។ ដូច្នេះ អ្នកមិនគួរព្រងើយកន្តើយនឹងសញ្ញានេះទេ សូមទៅជួបគ្រូពេទ្យឱ្យបានឆាប់ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។

៣. មុខប្រែជាខ្មៅ ស្បែកប្រែជាខ្មៅស្រអាប់

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 02 15 At 9.13.21 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលថ្លើមមានបញ្ហា ការបន្សាបជាតិពុលមិនល្អនឹងធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហាររបស់មេឡាញីន ប៉ះពាល់ដល់ការរំលាយអាហារប៊ីលីរុយប៊ីន។

នៅពេលនេះស្បែករបស់អ្នកនឹងប្រែជាពណ៌ត្នោត គ្រើម ស្បែកមិនរលោង វាជាការបង្ហាញថា ថ្លើមដែលមិនមានសុខភាពល្អក៏អាចប៉ះពាល់ដល់ដំណើរការធម្មតានៃប្រព័ន្ធ endocrine ដែលនាំឱ្យមានបញ្ហាស្បែក អាចនឹងឡើងមុន ឬប្រែពណ៌ខុសប្រក្រតី។

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះ បញ្ហាមេតាប៉ូលីសដែលបណ្តាលមកពីជំងឺថ្លើម ក៏ធ្វើឱ្យរង្វង់ខ្មៅស្រអាប់លេចឡើងកាន់តែច្បាស់ និងធ្ងន់ធ្ងរផងដែរ។

៤. បាតដៃផ្លាស់ប្តូរពណ៌

ការផ្សាយពាណិជ្ជកម្ម
Images
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំពោះអ្នកដែលមានជំងឺថ្លើម ឬថ្លើមខ្សោយ បាតដៃច្រើនតែឡើងពណ៌រមៀតលឿង ឬក្រហមជាងធម្មតា។ នេះគឺជាសញ្ញាព្រមានមួយនៃជំងឺរលាកថ្លើមរ៉ាំរ៉ៃ ឬជំងឺក្រិនថ្លើម៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម