ពិតជាអស្ចារ្យណាស់! ញុំាចេកពីរផ្លែក្នុងមួយថ្ងៃ លែងភ័យទៅជួបពេទ្យ

New Copy
ការផ្សាយពាណិជ្ជកម្ម

ក្រសួងកសិកម្មអាមេរិកបានផ្តល់អនុសាសន៍ថា មនុស្សពេញវ័យគួរតែ​បរិភោគផ្លែឈើប៉ោម ២ ផ្លែ ក្នុងមួយថ្ងៃ ខណៈអាស៊ីបរិភោគ​​ចេក ២ ក៏សឹងល្អជាងប៉ោមទៅទៀត ព្រោះអម្បូរចេកណាំវ៉ា ដែលមានតែនៅត្រូពិក គឺមាន​ល្បាយវីតាមីនច្រើនប្រភេទ​ជួយឱ្យរាងកាយ​វាយឈ្នះ​ជំងឺ​ជាច្រើនបាន។

តាំងពីសតវត្សរ៍ ១៧ មក ចេកបានស្ថិត​ក្នុងចំណោមផ្លែឈើដែលមានប្រជាប្រិយបំផុតនៅលើពិភពលោកដោយមាន​ដើមកំណើតនៅអាស៊ីអាគ្នេយ៍។ ឥឡូវនេះចេក​ត្រូវបានបន្សាំ​ហើយ​ដាំដុះនៅក្នុងតំបន់ក្តៅជាច្រើនទៀតធ្វើឱ្យមាន​​ពណ៌ ទំហំ និងរូបរាងខុសៗគ្នា រីឯផលប្រយោជន៍ក៏មិនដូចគ្នាដែរ។

ការផ្សាយពាណិជ្ជកម្ម
000DPRLPSXBPOBKV C122 F4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចេកដែលល្អផុតគេ គឺចេកណាំវ៉ា (Short Tropic Saba Banana )។ ផ្លែនីមួយៗមាន​ផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ សម្រកជាតិខ្លាញ់ សុខភាព​បេះដូង និងតុល្យភាព​ទម្ងន់។

ចេកមួយផ្លែ ផ្ទុកនូវបរិមាណជាតិសរសៃដ៏សមរម្យ ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូតាស្យូម វីតាមីនបេ និងវីតាមីន​សេតិចតួច ម៉ាញ៉េស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង​សរុបគឺ ​១០៥ កាឡូរី ហើយស្ទើរតែគ្មានខ្លាញ់លីពីតសោះតែម្តង។ ភាគច្រើនវាមានជាតិ​ម្សៅដែលជួយ​ផ្សះក្រពះ និងដំបៅនានាពេលវានៅខ្ចី ប៉ុន្តែនៅពេលចេកទុំ ម្សៅប្រែជាស្ករគ្លុយកូស និង​សារជាតិ pectin ដែលជាជាតិសរសៃមួយប្រភេទ ជួយ​កាត់បន្ថយចំណង់អាហារ ដោយបន្ថយការបញ្ចេញអាស៊ីត ក្រពះផ្តល់ឱ្យសាច់ឈាមនូវទម្រង់ស្រស់ប្រផូ។

ការផ្សាយពាណិជ្ជកម្ម
K4ok9kpTURBXy82MDE1Y2IxZTU5ZWUzOGNiNjk2NGYyYmI2OWQxYjFiZC5qcGeSlQMAzGPNA JNAjSTBc0EsM0Chd4AAaEwAQ
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកមានបំណង​សម្រកទម្ងន់ ឬរក្សា​តុល្យភាពសាច់ ឆ្អឹង និងខ្លាញ់ គួរ​តែបរិភោគផ្លែចេកពីរផ្លែ​ប្រចាំថ្ងៃ មិនថាទុំ ឬខ្ចីនោះឡើយ។ ចេកអាចជួយសម្រកទម្ងន់ ព្រោះវាមានកាឡូរីទាប និងមានសារធាតុចិញ្ចឹម និងជាតិសរសៃខ្ពស់។ ទោះយ៉ាងណា អ្នកដែលមានជំងឺទឹកនោមផ្អែមដំណាក់កាលទី​ ២ គួរតែចៀសវាងការ​ទទួលទានចេកទុំ។ មិនតែប៉ុណ្ណោះ ប៉ូតាស្យូមគឺជាសារធាតុរ៉ែ ដែលចាំបាច់សម្រាប់សុខភាពបេះដូងគ្រប់គ្រងសម្ពាធឈាម។

Warto Jesc Banany 1140x825
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សយើង​តិចតួចណាស់ ដែលទទួលបានជាតិប៉ូតាស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារ តែ​ចេកគឺជាប្រភពនៃសារជាតិប៉ូតាស្យូមដ៏អស្ចារ្យ។ ការបរិភោគចេកច្រើនដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺតម្រងនោមរហូតដល់ ៥០% ។

ការផ្សាយពាណិជ្ជកម្ម

ចេកអាចមានគុណប្រយោជន៍សម្រាប់ការហាត់ប្រាណ ​ជាញឹកញាប់ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អឥតខ្ចោះសម្រាប់អត្តពលិក ងាយរំលាយជាតិខ្លាញ់ កាត់បន្ថយការរមួលក្រពើ និងឈឺសាច់ដុំ ដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ៕

ដកស្រង់ពី By Sonya ប្រែសម្រួល ៖ ចម្រើន តារា

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម