មកដឹងទាំងអស់គ្នា! អាហារ ៥ មុខ គួរគិតឱ្យច្បាស់សិន មុននឹងទិញយកមកទទួកទាន

New Copy
ការផ្សាយពាណិជ្ជកម្ម

អាហារទាំង ៥ មុខខាងក្រោមនេះ បើទោះជាមានតម្លៃថោកយ៉ាងណាក៏ដោយ ក៏មិនគួរទិញយកមកទទួលទាននោះឡើយ ព្រោះវាមិនមានផ្ទុកសារធាតុចិញ្ចឹមល្អច្រើនទេ ផ្ទុយទៅវិញ វានឹងអាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរថែមទៀតផង។

១. ប្រហិតដែលមិនមាន​ស្លាក​សញ្ញា​ច្បាស់លាស់

ការផ្សាយពាណិជ្ជកម្ម

នៅលើទីផ្សារ តែងតែមានលក់ ប្រហិតជាច្រើនមុខ ដែលមនុស្សជាច្រើនចូលចិត្ត ដូចជាប្រហិតក្តាម ប្រហិតត្រី ប្រហិតសាច់គោ ឬ Hot Dogជាដើម… ទាំងនេះគឺជាអាហារក្លាស្សេដែលមានរសជាតិទាក់ទាញ ឈ្ងុយឆ្ងាញ់ ដូច្នេះហើយបានជាក្មេងៗ និងយុវវ័យចូលចិត្តយ៉ាងខ្លាំង ប៉ុន្តែនេះក៏ជាអាហារដែលមានសារធាតុចិញ្ចឹមតិចតួចផងដែរ ដោយភាគច្រើននៃគ្រឿងផ្សំគឺម្សៅពោត សារធាតុ pectin និងសារធាតុបន្ថែម។ ថ្វីដ្បិតតែមានរសជាតិឆ្ងាញ់ តែវាមិនមានជីវជាតិ ហើយថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។

បើអ្នកពិតជាចង់ញុំា អ្នកគួរតែជ្រើសរើសផលិតផលដែលមានស្លាកសញ្ញាច្បាស់លាស់ ឬម៉ាកល្បីដែលមានការពិនិត្យ និងទទួលស្គាល់ត្រឹមត្រូវ។ ថ្វីដ្បិតតែតម្លៃអាចថ្លៃជាង ប៉ុន្តែអ្នកអាចធានាបាននូវគុណភាព ទទួលទានដោយមិនបាច់ខ្លាចប៉ះពាល់។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. សាច់កិន ឬចិញ្ច្រាំរួចស្រេច

ជាមួយនឹងសាច់កិន ឬចិញ្ច្រាំរួចស្រេច អ្នកអាចរៀបចំម្ហូបឆ្ងាញ់ៗជាច្រើនមុខបានដោយងាយ។ ជំនួសឱ្យការចំណាយពេលកិន និងចិញ្ច្រាំសាច់ដោយខ្លួនឯង ស្ត្រីជាច្រើនជ្រើសរើសសាច់កិន ឬចិញ្ច្រាំរួចស្រេចដែលងាយស្រួល ប៉ុន្តែមិនប្រាកដថាសាច់នោះត្រូវលាងសម្អាតឱ្យបានហ្មត់ចត់មុនពេលកិន ឬសាច់មានគុណភាពល្អនោះទេ។ ប្រហែល​ជា​បំណែក​សាច់​ទាំង​នោះ​ជាសាច់ដែល​សល់ ឬខូចខាតក៏មាន។

ការផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ សាច់កិន ឬចិញ្ច្រាំរួចស្រេច អាចកខ្វក់ចេញពីកន្លែងកែច្នៃ និងមានរោមជ្រូក និងកូនកណ្តុរជាច្រើនដែលមិនទាន់បានសម្អាត។ ដូច្នេះហើយ អ្នកគួរពិចារណាឱ្យបានហ្មត់ចត់ មុននឹងទិញសាច់ប្រភេទ។ បើចង់បានអាចទិញសាច់បាន ហើយសុំអ្នកលក់កិនដោយផ្ទាល់នៅមុខអ្នក ដើម្បីគ្រប់គ្រងគុណភាព។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ជ្រក់បន្លែផ្លែឈើកំប៉ុង

ការផ្សាយពាណិជ្ជកម្ម

កម្រិតជីវភាពរស់នៅកាន់តែខ្ពស់ មនុស្សកាន់តែមានទំនោរទៅរកអ្វីដែលងាយស្រួលបំផុត។ ដូច្នេះ ផលិតផល​កំប៉ុង សូម្បីតែ​ប្រអប់​ផ្លែឈើ​ដែល​បាន​កាត់​រួច​ ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់​តែ​ខ្លាំង​ឡើង។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកដឹងទេថា ផ្លែឈើនៅពេលកាត់ជាបំណែកតូចៗ ពិបាកក្នុងដឹងពីភាពស្រស់របស់វាណាស់។

យោងតាមការស្រាវជ្រាវ បើទោះបីជាផ្លែឈើរលួយត្រូវបានយកចេញក៏ដោយ ក៏ផ្ទៃដែលនៅសេសសល់ក៏មានមេរោគបាក់តេរីផងដែរ មីក្រូសរីរាង្គលូតលាស់បង្កើតជាតិពុលជាច្រើនដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ដូច្នេះហើយ នៅពេលដែលអ្នកមិនដឹងថាផ្លែឈើនៅស្រស់ ឬអត់នោះ យកល្អគួរតែពិចារណាឱ្យបានច្បាស់លាស់មុននឹងទិញ។

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. សាច់ត្រជាក់ និងអាហារឆ្អិនគ្មានអនាម័យ

អាហារសម្រន់ និងអាហារឆ្អិន គឺជាអាហារដ៏ពេញនិយម ព្រោះវាមានរសជាតិឆ្ងាញ់ និងងាយស្រួលបំផុត ហើយអាចបរិភោគបានភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការណែនាំរបស់អ្នកអាហារូបត្ថម្ភ អាហារដែលផលិតចម្អិនរួច មើលទៅមានរសជាតិឆ្ងាញ់ និងងាយស្រួល ប៉ុន្តែតាមពិត ពួកវាអាចមានបាក់តេរីបង្កគ្រោះថ្នាក់ដូចជា E.coli, salmonella និង norovirus ។

ការផ្សាយពាណិជ្ជកម្ម

ដោយសារតែអាហារទាំងនេះ ច្រើនតែត្រូវបានរក្សាទុកនៅសីតុណ្ហភាពមិនមានសុវត្ថិភាព ចម្អិននៅក្នុងផ្ទះបាយដែលគ្មានអនាម័យ ហើយគ្រឿងផ្សំមិនស្រស់។ បើ​ញុំា​អាហារ​គ្មាន​អនាម័យ​ច្រើន​មុខ​អាច​ប្រឈម​នឹង​ជំងឺ​រាគ​រូស ពុល​… អាក្រក់​ជាង​បាក់តេរី។

៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. បង្គាក្លាស្សេ និងត្រីដែលមានកាលបរិច្ឆេទផុតកំណត់មិនត្រឹមត្រូវ

អាហារសមុទ្រដូចជាបង្គា និងត្រី គឺជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមដែលរាងកាយមនុស្សត្រូវការដូចជា ប្រូតេអ៊ីន អាស៊ីតអាមីណូ វីតាមីន កាល់ស្យូម ផូស្វ័រ ជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាងនេះទៅទៀត បង្គា និងសាច់ត្រី គឺទន់ ឆ្ងាញ់ សក្តិសមសម្រាប់មនុស្សគ្រប់វ័យ ដូច្នេះស្ត្រីមេផ្ទះចូលចិត្តប្រើវា។ យ៉ាងណាមិញ នៅក្នុងទីផ្សារ ក្រៅពីមានអាហារស្រស់ៗសម្រាប់ជ្រើសរើស ក៏មានបង្គាក្លាស្សេ និងត្រីជាច្រើនប្រភេទសម្រាប់លក់ផងដែរ។ ធាតុដែលបង្កកដែលមានកាលបរិច្ឆេទផុតកំណត់ច្បាស់លាស់ និងអ្នកផលិតគឺមិនអីទេ។

ប៉ុន្តែ​យក​ល្អ​ កុំ​ទិញ​ផលិតផល​គ្មាន​ការ​វេច​ខ្ចប់ គ្មាន​កាលបរិច្ឆេទ​ផុត​កំណត់ ឬ​មាន​សញ្ញា​នៃ​ការ​កែប្រែ… ព្រោះ​អាហារ​សមុទ្រ​ពេល​កក​យូរ​ពេក​នឹង​កាត់​បន្ថយ​សារធាតុចិញ្ចឹម និង​បាក់តេរី​កើន​ឡើង​លឿន ហើយ​ការ​ញុំា​ក៏​មិន​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម