បន្លែ​ម្យ៉ាង ជនជាតិ​ជប៉ុន​ចូលចិត្ត​ទទួល​ទាន ​ព្រោះ​អាច​សម្រក​ទម្ងន់ និង​ការពារ​ជំងឺ​មហារីក

Jh
ការផ្សាយពាណិជ្ជកម្ម

ប្រភេទ​បន្លែ​ខាង​ក្រោម​នេះ ពិត​ជា​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ជប៉ុន មិន​ថា​តែ​ការ​កែច្នៃ​ឬ​ការ​ទទួល​ទាន​ផ្ទាល់ គឺ​ពាំនាំ​នូវ​ប្រយោជន៍​ជា​ច្រើន​រាប់​មិន​អស់។ នោះ​គឺ​ទំពាំង​ស្រស់ ហើយ​ខាង​ក្រោម​យើង​នឹង​រៀបរាប់​ពី​ប្រយោជន៍​របស់​វា៖

៥) ជួយ​ស្រ្តី​ស្រក​ទម្ងន់

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទំពាំង​ឫស្សី ឬ ទំពាំង​ស្រស់ ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ច្រើន និង​កាឡូរី​ទាប សក្តិសម​សម្រាប់​ស្រ្តី​ដែល​ចង់​សម្រក​ទម្ងន់។ ការ​ទទួល​ទាន​វា ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​ថែម​ទៀត​ផង។

៤) ការពារ​ជំងឺ​បេះដូង កាត់​បន្ថយ​សម្ពាធ​ឈាម

ការផ្សាយពាណិជ្ជកម្ម

ការ​ទទួល​ទាន​ប្រភេទ​ទំពាំង​ឫស្សី​ស្រស់​នៅ​ពេល​ព្រឹក អាច​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ប៉ូតាស្យូម​ប្រហែល ១៨ ភាគរយ វា​ដើរ​តួ​ក្នុង​ការ​លើក​កម្ពស់​សុខភាព​បេះដូង ហើយ​លើស​ពី​នេះ បរិមាណ​សរសៃ​នៅ​ក្នុង​ពន្លក​បន្លែ​នោះ ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​បញ្ចុះ​កូឡេស្តេរ៉ុល​បាន​យ៉ាង​ល្អ​ផង​ដែរ។

៣) ប្រឆាំង​ជំងឺ​មហារីក

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បន្សាប​រ៉ាឌីកាល​សេរី និង​ការពារ​ការ​បំផ្លាញ​នូវ​កោសិកា។ វា​ក៏​កាត់​បន្ថយ​ការ​រលាក ការពារ​រាងកាយ​ពី​ជំងឺ​រ៉ាំរ៉ៃ ជា​ពិសេស​ការពារ​ជំងឺ​បេះដូង និង​ប្រភេទ​មហារីក​មួយ​ចំនួន។

២) ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ

ការផ្សាយពាណិជ្ជកម្ម

ដោយសារ​ជាតិ​សរសៃ​ដែល​មាន​ក្នុង​នោះ វា​មិន​ត្រឹម​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ទេ ទៀត​សោត​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ​ផង​ដែរ។ ក្នុង​ករណី​ខ្លះ វា​ជួយ​ដោះស្រាយ​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ រលាក​ពោះវៀន​ធំ និង​ដំបៅ​ក្រពះ។

១) ពង្រឹង​ប្រព័ន្ធ​ភាព​សុាំ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វា​ក៏​មាន​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន​ដែល​ចាំបាច់​សម្រាប់​ដំណើរការ​របស់​រាងកាយ។ ជា​ពិសេស​វា​ក៏​ជួយ​បង្កើន​ភាព​សុាំ ដោយសារ​មាន​វត្តមាន​វីតាមីន​សំខាន់ៗ​ដូច​ជា វីតាមីន A, C, E និង B៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម