ទឹកផ្លែឈើ ៤ ប្រភេទ ជួយកុមារពង្រឹងភាពធន់ ការពារជំងឺផ្តាសាយ និងបញ្ហាបម្រែបម្រួលអាកាសធាតុ

New Copy
ការផ្សាយពាណិជ្ជកម្ម

ទឹកផ្លែឈើខាងក្រោមនេះ ជួយកូនអ្នកពង្រឹងភាពស៊ាំ កាត់បន្ថយជំងឺយ៉ាងមានប្រសិទ្ធភាព វាពិសេសណាស់ សម្រាប់កូនៗរបស់អ្នក កុំភ្លេចធ្វើឱ្យកូនៗញុំា។

១. ទឹកផ្លែប៉ោម ការ៉ុត និងទឹកក្រូច

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងសមាសភាពនៃទឹកផ្លែប៉ោម ការ៉ុត និងក្រូច គឺជាល្បាយ “មាស” ដែលជួយឱ្យរាងកាយរបស់អ្នកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ ជួយកុមារឱ្យការពារការវាយប្រហារនៃមេរោគដើម្បីការពារជំងឺ។ លើសពីនេះ ផ្លែឈើទាំងនេះមានផ្ទុកនូវសារធាតុរ៉ែជាច្រើនប្រភេទដូចជា វីតាមីន A វីតាមីន B6 វីតាមីន C ប៉ូតាស្យូម និងអាស៊ីតហ្វូលិក ដើម្បីជួយកុមារឱ្យឆ្លាតជាងមុន។​

២. ទឹកក្រូច និងក្រូចថ្លុង

ការផ្សាយពាណិជ្ជកម្ម
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងទឹកក្រូចថ្លុង និងក្រូចមានផ្ទុកនូវវីតាមីន C ជាច្រើននៅក្នុងទឹកក្រូច និងក្រូចថ្លុង ដែលជួយរាងកាយមនុស្សឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស កាត់បន្ថយការជ្រៀតចូលនៃមេរោគ និងបាក់តេរីចូលទៅក្នុងប្រព័ន្ធការពាររាងកាយរបស់មនុស្ស។

ដូច្នេះហើយ អ្នកម្ដាយគ្រប់រូប អាចឱ្យកូនៗទទួលទានទឹកក្រូច និងទឹកក្រូចថ្លុង ដើម្បីបង្កើនភាពធន់របស់កូន។ ក្រៅពីនេះ ទឹកក្រូច និងក្រូចថ្លុង គឺល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់កូនអ្នក ដើម្បីជួយជម្រុញដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយការទល់លាមកដល់កូនយ៉ាងមានប្រសិទ្ធភាព។

ការផ្សាយពាណិជ្ជកម្ម

៣. ទឹកខាត់ណា ប៉េងប៉ោះ និងគិនឆាយ

៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងគ្រឿងផ្សំនៃខាត់ណា ទឹកប៉េងប៉ោះ និងទឹកគិនឆាយ គឺជាល្បាយអាហារូបត្ថម្ភដ៏អស្ចារ្យ ដែលជួយអ្នកបង្កើនប្រព័ន្ធការពាររបស់កូនអ្នក។ ជាមួយគ្នានេះដែរ ទឹកប៉េងប៉ោះក៏ជួយបន្ថែមនូវវីតាមីន A វីតាមីន C ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងអាស៊ីតខ្លាញ់ដែលធ្វើឱ្យភ្នែកប្រសើរឡើង លើកកម្ពស់សុខភាពបេះដូង និងការពារជំងឺមហារីក។

ការផ្សាយពាណិជ្ជកម្ម

៤. ទឹកប៉ោម និងទឹកស្វាយ

៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វីតាមីន E ដែលមាននៅក្នុងផ្លែប៉ោម និងផ្លែស្វាយជួយអ្នក និងក្រុមគ្រួសាររបស់អ្នកពង្រឹងប្រព័ន្ធការពាររាងកាយ ជាពិសេសសម្រាប់កុមារ មនុស្សចាស់ និងមនុស្សដែលមានសុខភាពខ្សោយ ទឹកផ្លែប៉ោម និងផ្លែស្វាយកាន់តែមានប្រសិទ្ធភាពវិជ្ជមាន។

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះ ទឹកផ្លែប៉ោម និងផ្លែស្វាយក៏ជាអាហារមានប្រយោជន៍ សម្រាប់ស្ត្រីផងដែរ ព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ទារក។ ជាមួយគ្នានេះដែរ នៅពេលដែលម្តាយទទួលទានទឹកផ្លែប៉ោម និងផ្លែស្វាយជាប្រចាំ វាក៏ជួយការពារជំងឺបេះដូង និងលើសឈាមយ៉ាងមានប្រសិទ្ធភាពផងដែរ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម