ផ្តល់អាទិភាពដល់ការទទួលទានភេសជ្ជៈទាំង ៥ ប្រភេទខាងក្រោម ក្នុងអំឡុងពេលផ្តាសាយ និងមានអាកាសធាតុត្រចាក់ ហើយនៅឱ្យឆ្ងាយពីអាហារដែលមិនល្អដូចជា អាល់កុល ភេសជ្ជៈកាបូន។
១. ទឹក

ទឹកចម្រោះ គឺជាផ្នែកសំខាន់មួយនៃជីវិត។ នៅពេលដែលទទួលរងនូវជំងឺផ្តាសាយ គ្រុនក្តៅ រាងកាយងាយនឹងខ្សោះជាតិទឹក។ នេះគឺជាពេលដែលយើងត្រូវបំពេញទឹកឱ្យបានញឹកញាប់។ ទឹកក្តៅឧណ្ហៗ ឬទឹកនៅសីតុណ្ហភាពបន្ទប់ គឺជាជម្រើសដ៏ល្អបំផុត។
២. ស៊ុបក្ដៅៗ

អ្នកប្រហែលជាមិនដឹងទេ ស៊ុបក្ដៅៗ គឺជាប្រភពអាហារូបត្ថម្ភដ៏ល្អមួយសម្រាប់អ្នកដែលមានជំងឺផ្តាសាយ។ ស៊ុប ជាពិសេសស៊ុបសាច់មាន់មានផ្ទុក cysteine ដែលជាអាស៊ីតអាមីណូដែលជួយកាត់បន្ថយស្លេស្ម នៅក្នុងប្រព័ន្ធផ្លូវដង្ហើម។ លើសពីនេះ ស៊ុបបន្លែក៏មានសមត្ថភាពប្រឆាំងនឹងការខះជាតិទឹក បំបាត់ការឈឺបំពង់ក និងកាត់បន្ថយការរលាកផងដែរ។
៣. ទឹកខ្ញី តែខ្ញី

ខ្ញីស្រស់មានសារធាតុចិញ្ចឹម ដែលជួយប្រឆាំងមេរោគផ្លូវដង្ហើម និងសម្រួលក្រពះ។ អ្នកអាចទម្លាក់ខ្ញីស្រស់ពីរបីចំណិតចូលក្នុងតែ ឬប្រើទឹកខ្ញី លាយជាមួយទឹកឃ្មុំបន្តិច ដើម្បីសម្រួលបំពង់ក និងកាត់បន្ថយភាពមិនស្រួលនៅពេលអ្នកផ្តាសាយ។
៤. ទឹកឃ្មុំក្រូចឆ្មា

ទឹកឃ្មុំសុទ្ធមានប្រភពដ៏សម្បូរបែប នៃសារធាតុចិញ្ចឹម ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្ម ជាមួយនឹងឥទ្ធិពលប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងការរលាក។ ទន្ទឹមនឹងនេះដែរ ក្រូចឆ្មាជួយសម្រួលដល់ការស្វែងរក និងការបន្សាបជាតិពុលពីរាងកាយ។ ផឹកទឹកឃ្មុំក្តៅឧណ្ហៗ នៅពេលអ្នកមានជំងឺផ្តាសាយ នឹងជួយឱ្យអ្នកឆាប់ជាសះស្បើយ។
៥. ទឹកក្រូចច្របាច់

ទឹកក្រូចមានផ្ទុកវីតាមីន C ខ្ពស់ ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ នៅពេលឈឺ កោសិកាភាពស៊ាំត្រូវធ្វើការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រភពនៃជំងឺ។ នេះនឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង។
ការបន្ថែមអាហារដែលសម្បូរទៅដោយវីតាមីន C គឺជាមធ្យោបាយមួយដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយ ផ្តល់ថាមពលដល់រាងកាយ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង៕
ប្រភព ៖ Phunutoday / Knongsrok

