សញ្ញាព្រមានទាំង ៥ ចង់ប្រាប់អ្នកថា រាងកាយរបស់អ្នក កំពុងតែខ្វះជាតិទឹក

New Copy
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកឃើញរាងកាយរបស់អ្នកបង្ហាញសញ្ញាណាមួយ ក្នុងចំណោមទាំង ៥ ខាងក្រោមនេះ អ្នកគួរតែបន្ថែមទឹកឱ្យបានគ្រប់គ្រាន់ដល់រាងកាយរបស់អ្នកមុនពេលបង្កជំងឺផ្សេងៗ។

១. តួនាទីរបស់ទឹកនៅក្នុងខ្លួនមនុស្ស

ការផ្សាយពាណិជ្ជកម្ម

ដើម្បីរស់ យើងទាំងអស់គ្នាត្រូវការទឹក។ យើងអាចស៊ូទ្រាំនឹងការស្រេកឃ្លានបានមួយរយៈ ប៉ុន្តែការខ្វះជាតិទឹក និងការខ្សោះជាតិទឹករយៈពេលពីរបីម៉ោង នឹងធ្វើឱ្យរាងកាយរបស់យើងស្ថិតក្នុងសភាពគ្រោះថ្នាក់។ យើងគួរដឹង ការផឹកទឹកឱ្យបានគ្រប់គ្រាន់ នឹងជួយឱ្យរាងកាយមានសុខភាពល្អ ព្រោះទឹកគ្រប់គ្រងរាល់សកម្មភាពក្នុងរាងកាយ។ ទន្ទឹមនឹងនេះ ទឹកគឺជាធាតុផ្សំដ៏សំខាន់នៃដំណើរការមេតាបូលីស ដែលចាំបាច់សម្រាប់ជីវិត។ ការ​មិន​បាន​ទទួល​ទាន​ទឹក​គ្រប់​គ្រាន់​ នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន… ដែល​អាច​ឈាន​ដល់​ការ​ស្លាប់។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. សញ្ញា​ព្រមាន​ទាំង ៥ នៃ​ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន

ការផ្សាយពាណិជ្ជកម្ម

– នោម​តិច

មនុស្ស​ដែល​មាន​សុខភាព​ល្អ​ ជា​មធ្យម​នោម​ប្រហែល ​៦-៧ ​ដង​ក្នុង​មួយ​ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះ គឺខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ពីព្រោះបរិមាណទឹកដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃខុសគ្នា។ ប៉ុន្តែប្រសិនបើអ្នកបត់ជើងតូចតិចជាង ២ ឬ ៣ ដងក្នុងមួយថ្ងៃ ឬមិនអាចបត់ជើងបានច្រើនម៉ោង អ្នកគួរតែផឹកទឹកឱ្យបានច្រើនភ្លាមៗ… ព្រោះនេះជាសញ្ញាព្រមានថារាងកាយរបស់អ្នកកំពុងខ្វះជាតិទឹក។ ប្រសិនបើ​អ្នក​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់ វា​នឹង​បង្ក​ការ​លំបាក​ដល់​តម្រងនោម ព្រោះ​ពួកគេ​មិន​អាច​ច្រោះ​កាកសំណល់ និង​បញ្ចេញ​វា​ចេញពី​រាងកាយ​បាន​។

ការផ្សាយពាណិជ្ជកម្ម

– ស្បែកស្ងួត

ការបង្ហាញមួយនៃការខះជាតិទឹក ការខ្វះជាតិទឹក គឺបណ្ដាលឱ្យស្បែកស្ងួត ទោះបីជាអ្នកប្រើក្រែមផ្តល់សំណើម … ប៉ុន្តែស្បែកនៅតែស្ងួត។ ដើម្បី​ឱ្យ​ស្បែក​រលោង​ស្អាត អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់។ ជាមធ្យមផឹកទឹក ២-៣ លីត្រក្នុងមួយថ្ងៃ។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

– ឈឺក្បាល

អ្នកអាចនឹងភ្ញាក់ផ្អើល ប៉ុន្តែជាច្រើនដង ការឈឺក្បាល គឺបណ្តាលមកពីការខះជាតិទឹក។ ការ​ឈឺក្បាល​ប្រភេទ​នេះ ​គឺ​ខុស​គ្នា​បន្តិច​ពី​ការ​ឈឺក្បាល​ផ្សេង​ទៀត​។ អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ ជាមួយ​នឹង​ចលនា​ណា​មួយ​ដូច​ជា​ ពេល​អ្នក​ពត់​ខ្លួន​ដើម្បី​ទទួល​អ្វី​មួយ ឡើង​ចុះ​តាម​ជណ្តើរ ការឈឺចាប់​កាន់​តែ​ខ្លាំង។ ការឈឺក្បាលប្រភេទនេះច្រើនតែបណ្តាលមកពីការទទួលទានទឹកមិនគ្រប់គ្រាន់ ឬបែកញើសច្រើនពេក។

ការផ្សាយពាណិជ្ជកម្ម

– បំពង់កស្ងួតក្តៅ

ការថយចុះការផលិតទឹកមាត់ នឹងធ្វើឱ្យបំពង់ករបស់អ្នកស្ងួត ជាធម្មតាដោយសារតែខ្វះជាតិទឹក។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះថ្នាំមួយចំនួននៅពេលប្រើនឹងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាននៃមាត់ស្ងួតដូចជា ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន… ត្រូវផឹកទឹកចម្រោះឱ្យបានច្រើនដើម្បីបំពេញបន្ថែម។

ការផ្សាយពាណិជ្ជកម្ម
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

– ពណ៌ទឹកនោម

នៅពេលដែលទឹកនោមរបស់អ្នកមានពណ៌ត្នោតខ្មៅ លឿងខ្មៅ មានពពុះ… វាក៏ជាសញ្ញានៃការខះជាតិទឹកផងដែរ។ អ្នកគួរតែផឹកទឹកឱ្យបានច្រើនភ្លាមៗ នៅពេលដែលរាងកាយមានជាតិទឹកគ្រប់គ្រាន់ ទឹកនោមនឹងថ្លា។ នៅពេលនេះ អ្នកគួរតែបន្ថែមទឹកឱ្យបានគ្រប់គ្រាន់ ដែលរាងកាយរបស់អ្នក ត្រូវការដើម្បីផ្លាស់ប្តូរពណ៌ទឹកនោមរបស់អ្នក។ ប្រសិនបើអ្នកផឹកទឹកគ្រប់គ្រាន់ ហើយពណ៌ទឹកនោមរបស់អ្នកមិនផ្លាស់ប្តូរ នោះអ្នកប្រហែលជាមានស្ថានភាពសុខភាព ដែលគួរតែទៅពិនិត្យក្នុងពេលឆាប់ៗនេះ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម