ចេះតែភ្ញាក់ពីដំណេក ក្នុងម៉ោងទាំង ២ នេះ ហានិភ័យ ប្រឈមនឹងជំងឺ សូមប្រយ័ត្ន

New Copy
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកតែងតែភ្ញាក់នៅក្នុងម៉ោងទាំង ២ ខាងក្រោមនេះ វាគឺជាសញ្ញាព្រមានថាអ្នកកំពុងតែមានបញ្ហាប្រឈមនឹងជំងឺខ្សោយថ្លើម ដូច្នេះ សូមកុំប្រហែសឱ្យសោះ ត្រូវប្រញាប់រកពេទ្យជំនាញពិគ្រោះជាបន្ទាន់។

១. ម៉ោង ១ ទៀបភ្លឺ

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកឧស្សាហ៍ក្រោកនៅម៉ោង ១ ទៀបភ្លឺ វាបង្ហាញថា ថ្លើមរបស់អ្នកខូចហើយ។ ការពិតដែលថាអ្នកឧស្សាហ៍ក្រោកពីដំណេកក្នុងពេលនេះ អាចបណ្តាលមកពីភាពទន់ខ្សោយនៃរាងកាយ ដែលបណ្តាលឱ្យមុខងារថ្លើមធ្លាក់ចុះ។ ក្រៅពីនេះ ប្រសិនបើអ្នកមានបញ្ហាដេកមិនលក់ ហូរឈាម អ្នកត្រូវពិនិត្យសុខភាព ដើម្បីដឹងថា មូលហេតុនៃជំងឺនេះមកពីថ្លើម ឬអត់។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ម៉ោង ៣ ទៀបភ្លឺ

ការផ្សាយពាណិជ្ជកម្ម

រយៈពេលពីម៉ោង ១១ យប់ដល់ម៉ោង ៣ ទៀបភ្លឺ គឺជាពេលវេលាសម្រាប់ថ្លើមសម្រាក និងស្តារថាមពលឡើងវិញ។ ប្រសិនបើអ្នកក្រោកពីគេងជាទៀងទាត់នៅម៉ោង ៣ ព្រឹក ថ្លើមរបស់អ្នកនឹងបាត់បង់ឱកាសក្នុងការបន្សាបជាតិពុល។ នៅពេលនោះ រាងកាយនឹងប្រមូលផ្តុំកាកសំណល់ ជាតិពុល និងប៉ះពាល់ដល់សុខភាពក្នុងរយៈពេលយូរ។

#សញ្ញាព្រមានខ្លះៗនៃជំងឺថ្លើម

ការផ្សាយពាណិជ្ជកម្ម

– បាត់បង់ចំណង់អាហារ

បាត់បង់ចំណង់អាហារ អស់កម្លាំង គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅចំពោះអ្នកដែលមានជំងឺថ្លើម។ ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​ដែល​បំពេញ​ការងារ​ផ្សេងៗ​ជា​ច្រើន​។ នៅពេលដែលមុខងារថ្លើមធ្លាក់ចុះ សមត្ថភាពរបស់រាងកាយក្នុងការរំលាយអាហារ និងសំយោគសារធាតុចិញ្ចឹមក៏រងផលប៉ះពាល់ផងដែរ។ នៅពេលនោះ ថាមពលដែលត្រូវបានដោះស្រាយនឹងថយចុះ រាងកាយនឹងធ្លាក់ចូលទៅក្នុងសភាពអស់កម្លាំង ខ្សោះជាតិទឹក បាត់បង់ចំណង់អាហារ។

ការផ្សាយពាណិជ្ជកម្ម
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

– ហើមពោះ ឈឺពោះ

ការ​ហើមពោះ​ គឺជា​សញ្ញា​ជាក់ស្តែង​មួយ​នៃ​ជំងឺ​ថ្លើម​។ នៅពេលដែលមុខងារថ្លើមធ្លាក់ចុះ ទឹកនឹងកកកុញ និងធ្វើឱ្យហើមពោះ ធ្វើឱ្យឈឺពោះ។ នៅដំណាក់កាលដំបូងនៃជំងឺថ្លើម រាងកាយនឹងមិនមានរោគសញ្ញាជាក់លាក់ណាមួយឡើយ។ អ្នកជំងឺនៅតែអាចធ្វើការបានធម្មតា ហើយមានការឈឺចាប់ស្រាលខ្លះនៅផ្នែកខាងក្រោមខាងស្តាំ ឈឺពោះស្រាល។ ដំណាក់កាលនេះអាចមានរយៈពេលជាច្រើនឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើ​មិន​បាន​រក​ឃើញ និង​ព្យាបាល​ទាន់​ពេល​ទេ ជំងឺ​នឹង​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ ដោយ​មាន​រោគ​សញ្ញា​ដូច​ជា​មិន​រំលាយ​អាហារ ហើមពោះ ចុកពោះ អស់កម្លាំង ។

ជាធម្មតា នៅពេលដែលអ្នកញុំាអាហារសម្បូរប្រូតេអ៊ីន ខ្លាញ់ ជាដើម អ្នកក៏អាចជួបបញ្ហាហើមពោះ និងឈឺពោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបញ្ហានេះកើតឡើងក្នុងរយៈពេលយូរ ទោះបីជាអ្នកផ្លាស់ប្តូររបបអាហាររបស់អ្នកក៏ដោយ ក៏វាមិនបាត់ដែរអ្នកគួរតែប្រុងប្រយ័ត្ន។ ទៅពិនិត្យសុខភាពដើម្បីរកមូលហេតុឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម