ល្បិចទាំង ៥ ជួយឱ្យអ្នកមានសុខភាពល្អ រឹងមាំ និងអាយុវែង

New Copy
ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ៥ ជួយឱ្យអ្នកមានសុខភាពល្អ រឹងមាំ និងមានអាយុវែង បើអាចធ្វើបាន ធានាថា នឹងមិនមានជំងឺតូចធំណាមួយចូលមកបៀតបៀនអ្នកបានឡើយ។

១. ចៀសវាងភាពតានតឹងយូរ

ការផ្សាយពាណិជ្ជកម្ម

ភាពតានតឹងអូសបន្លាយយូរ នឹងធ្វើឱ្យខួរក្បាលស្ថិតក្នុងស្ថានភាពស្ត្រេស ជម្រុញការផលិត cortisol ដែលនាំឱ្យខូចប្រព័ន្ធការពារ។

ការគេងប្រកបដោយគុណភាពអាចបន្ថយកម្រិតអរម៉ូនស្ត្រេស cortisol ដូច្នេះត្រូវរក្សាកាលវិភាគទៀងទាត់ ចូលគេងឱ្យលឿន និងក្រោកពីព្រលឹម។ សម្រាកដោយការតាំងសមាធិ យូហ្គា ដកដង្ហើមជ្រៅៗ ឬដើរលឿន។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ចៀសវាងការអង្គុយយូរ

ការអង្គុយយូរ នឹងប៉ះពាល់ដល់ចរន្តឈាមនៅក្នុងជើង បង្កើនហានិភ័យនៃជំងឺឫសដូងបាត និងមហារីកពោះវៀនធំ ហើយក៏ប៉ះពាល់ដល់ការផ្គត់ផ្គង់អុកស៊ីសែន និងឈាមទៅកាន់ខួរក្បាលផងដែរ។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ ការអង្គុយក្នុងរយៈពេលយូរក៏អាចបណ្តាលឱ្យធាត់ ដែលជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលផងដែរ។

៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ការផ្សាយពាណិជ្ជកម្ម

ធ្វើលំហាត់ប្រាណតាមបែប aerobic ប្រហែល ៣០ នាទី ពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍ ការលេងកីឡាវាយសី វាយកូនឃ្លីលើតុ ការដើរលឿន ការរត់ ឬរាំ គឺជាជម្រើសដ៏ល្អ។

ការធ្វើលំហាត់ប្រាណទៀងទាត់ អាចបង្កើនល្បឿនចរាចរឈាមរបស់រាងកាយទាំងមូល ផ្តល់អុកស៊ីសែន និងថាមពលគ្រប់គ្រាន់ដល់ខួរក្បាល និងបន្ថយល្បឿននៃភាពចាស់។

ការផ្សាយពាណិជ្ជកម្ម
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ការត្រួតពិនិត្យល្បឿននៃការញុំា

នៅពេលញុំា អ្នកគួរតែទំពារយឺតៗ ដើម្បីឱ្យខួរក្បាលរបស់អ្នកទទួលបានសញ្ញានៃភាពឆ្អែតទាន់ពេលវេលា ដើម្បីចៀសវាងការទទួលទានកាឡូរីច្រើនពេក។ ការទំពារយឺត អាចជួយលើកកម្ពស់ការរំលាយអាហារ និងការស្រូបយកអាហារ កាត់បន្ថយបន្ទុកលើក្រពះ។

ការផ្សាយពាណិជ្ជកម្ម

វា​ក៏​អាច​ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ទំពារ​បាន​ពេញលេញ និង​ធ្វើឱ្យ​មុខងារ​នៃ​រសជាតិ​ប្រសើរឡើង​។ ដូច្នេះហើយ ក្នុងជីវិតប្រចាំថ្ងៃ ការទទួលទានយឺតៗ នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងអាយុវែង។

៥. អាហារមានតុល្យភាព

របប​អាហារ​ដែល​មាន​តុល្យភាព ​គឺ​ល្អ​បំផុត​សម្រាប់​មនុស្ស ហើយ​ជា​គោលដៅ​នៃ​ការ​រក្សា​សុខភាព​ល្អ និង​អាយុ​វែង​។ ក្នុង​អាហារ​ប្រចាំថ្ងៃ​ត្រូវ​ធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​សាច់ ត្រី បន្លែ…។

របបអាហារប្រចាំថ្ងៃដែលបានណែនាំ ៖

– អាហារ (អង្ករ នំប៉័ង…) ប្រហែល ៣០០ ក្រាម/ថ្ងៃ
– បន្លែ ៖ 400-600 ក្រាម / ថ្ងៃ / មនុស្ស
– សាច់មាន់សាច់គោជ្រូក ៖ 150 ក្រាមក្នុងមួយថ្ងៃ
– ទឹកដោះគោ ស៊ុត ត្រី អាហារសមុទ្រ សណ្តែក – 150 ក្រាម / ថ្ងៃ
– ក្រុមខ្លាញ់តិចជាង 30 ក្រាម / ថ្ងៃ
– អំបិល (<5 ក្រាម / ថ្ងៃ)
– ស្ករ (< 25 ក្រាម / ថ្ងៃ)

តាមពិតទៅ អ្នកមិនចាំបាច់ចំណាយលុយច្រើន លើផលិតផលថែរក្សាសុខភាពនោះទេ ប៉ុន្តែគ្រាន់តែធ្វើតាមរបបអាហារល្អ និងហាត់ប្រាណជាប្រចាំ គឺគ្រប់គ្រាន់ដើម្បីសុខភាពល្អ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម