ថ្វីដ្បិតតែការផឹកទឹកក្រូចឆ្មា នាំមកនូវអត្ថប្រយោជន៍ជាច្រើនក៏ដោយ ក៏ត្រូវតែធ្វើតាមរបៀបត្រឹមត្រូវដែរ។ វាជាការល្អបំផុត ដែលអ្នកត្រូវតែចៀសវាងកំហុសដូចខាងក្រោម។
១. កំហុស ៣ យ៉ាង ពេលផឹកទឹកក្រូចឆ្មា ធ្វើឱ្យឡើងទម្ងន់ និងប៉ះពាល់ដល់សុខភាព

– បន្ថែមជាតិស្ករច្រើនពេក
ដោយសារតែទឹកក្រូចឆ្មាមានរសជាតិជូរ មនុស្សជាច្រើនចូលចិត្តបន្ថែមជាតិស្ករច្រើនដើម្បីបង្កើតរសជាតិផ្អែម។ ទោះជាយ៉ាងណាក៏ដោយ ការបន្ថែមស្ករធ្វើឱ្យក្រូចឆ្មាបន្ថែមកាឡូរី។ ដើមឡើយមានត្រឹមតែ 30kcal ក្នុងទឹកក្រូចឆ្មា 100g ប៉ុន្តែប្រសិនបើអ្នកបន្ថែមស្ករ មួយស្លាបព្រាកាហ្វេ វានឹងបន្ថែម 60kcal។
ការបន្ថែមជាតិស្ករច្រើនពេកទៅក្នុងទឹកក្រូចឆ្មា ក៏អាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងផងដែរ លំពែងឆ្លើយតបដោយការបញ្ចេញអាំងស៊ុយលីន ដែលជួយប្រែក្លាយជាតិស្ករក្នុងឈាមទៅជាថាមពលភ្លាមៗ ហើយរក្សាទុកវានៅក្នុងសាច់ដុំ កោសិកាខ្លាញ់ និងថ្លើមសម្រាប់ថាមពលប្រើពេលក្រោយ។
លើសពីនេះ ការទទួលទានជាតិស្ករក្នុងបរិមាណច្រើន មិនត្រឹមតែធ្វើឱ្យមានភាពធន់នឹងអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យធាត់ និងជំងឺបេះដូងទៀតផង។ យ៉ាងណាមិញ ប្រសិនបើក្រូចឆ្មារជូរពេក អ្នកអាចបន្ថែមទឹកជំនួសស្ករ។
– ផឹកទឹកក្រូចឆ្មាពេលឃ្លាន
ពេលពោះទទេ ផឹកទឹកក្រូចឆ្មាបានយ៉ាងងាយជម្រុញស្រទាប់ក្រពះ និងបញ្ចេញអាស៊ីតក្រពះ ព្រោះផ្លែឈើនេះមានជាតិអាស៊ីតខ្លាំង។ ជាពិសេសសម្រាប់អ្នកដែលមានក្រពះងាយប្រតិកម្ម ការផឹកទឹករយៈពេលយូរ អាចបំផ្លាញក្រពះយ៉ាងងាយ ប៉ះពាល់ដល់ដំណើរការរំលាយអាហារ និងអាចបណ្តាលឱ្យក្រហាយទ្រូង។

– ផឹកទឹកក្រូចឆ្មាឱ្យបានច្រើន ដើម្បីបន្ថែមវីតាមីន C
មនុស្សជាច្រើនចង់បន្ថែមវីតាមីន C ដូច្នេះពួកគេផឹកទឹកក្រូចឆ្មាច្រើន។ ទោះជាយ៉ាងណាក៏ដោយ បរិមាណវីតាមីន C នៅក្នុងទឹកក្រូចឆ្មាមិនខ្ពស់នោះទេ។ បន្ទាប់ពីច្របាច់ក្រូចឆ្មា បរិមាណវីតាមីន C ត្រឹមតែ 20.6 mg ប៉ុណ្ណោះ ខណៈពេលដែលផ្លែត្របែកអាចផ្តល់វីតាមីន C 385.7 mg។ ប្រសិនបើអ្នកគ្រាន់តែចង់បន្ថែមវីតាមីន C អ្នកគួរតែញុំាផ្លែត្របែក និងបន្លែផ្សេងៗទៀត ផ្លែឈើស្រស់គឺល្អជាង។
២. ផឹកទឹកក្រូចឆ្មាយ៉ាងម៉េចទើបទទួលបានអត្ថប្រយោជន៍ច្រើន?
– ប្រើក្រូចឆ្មាស្រស់
ក្លិនឈ្ងុយ និងវីតាមីន C នៃក្រូចឆ្មាស្រស់ គឺខ្ពស់ជាងក្រូចឆ្មាស្ងួត។ នៅពេលធ្វើទឹកក្រូចឆ្មា វាត្រូវបានណែនាំឱ្យដាក់បំណែកនៃក្រូចឆ្មាស្រស់ ជាមួយនឹងសម្បកនៅក្នុងទឹក ព្រោះសម្បកក្រូចឆ្មាមានផ្ទុកសារធាតុ flavonoids ច្រើន (ដូចជា hesperidin និង naringin ជាដើម) និងគ្រឿងផ្សំដែលមានសុខភាពល្អដូចជាប្រេងសំខាន់ៗក្រូចឆ្មា។

– សីតុណ្ហភាពទឹកសមស្រប
ប្រសិនបើអ្នកលាយទឹកក្រូចឆ្មាជាមួយនឹងទឹកត្រជាក់ពេក វានឹងពិបាកក្នុងការស្រូបយកក្លិន ប្រសិនបើទឹកក្តៅពេក វានឹងរលាយសារធាតុល្វីងកាន់តែខ្លាំង។ វាត្រូវបានលាយល្អបំផុតជាមួយនឹងទឹកនៅសីតុណ្ហភាព 60-70 អង្សាសេ ដើម្បីត្រាំក្រូចឆ្មា។
– កុំធ្វើឱ្យក្រូចឆ្មាក្រាស់ពេក
ធម្មតាទឹក១លីត្រ អ្នកគ្រាន់តែបន្ថែមក្រូចឆ្មា១ចំណិតជាមួយសម្បកពីលើ។ បន្ទាប់ពីលាយ 2-3 ដង អ្នកអាចជំនួសវាដោយចំណិតថ្មីនៃក្រូចឆ្មា។ ធ្វើបែបនេះទឹកក្រូចឆ្មាមានក្លិនឈ្ងុយ មិនជូរ មិនក្រៀម អាចពិសាផ្ទាល់បាន ហើយស្ទើរតែគ្មានកាឡូរី។
ប្រសិនបើអ្នកលាយក្រូចឆ្មាច្រើនពេក ទឹកនឹងមានរសជាតិជូរខ្លាំង។ អ្នកអាចបន្ថែមទឹកឃ្មុំ ឬស្ករបន្តិចដើម្បីធ្វើឱ្យទឹកក្រូចឆ្មាកាន់តែឆ្ងាញ់ ប៉ុន្តែកុំបន្ថែមច្រើនពេក វានឹងប្រែទៅជាទឹកស្ករវិញ៕
ប្រភព ៖ Phunutoday / Knongsrok

