ភេសជ្ជៈធម្មជាតិទាំងនេះ នឹងជួយចិញ្ចឹមស្បែកពីខាងក្នុង ទប់ស្កាត់ភាពចាស់យ៉ាងមានប្រសិទ្ធភាព។
១. ទឹកឃ្មុំ ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មារមានផ្ទុកសារធាតុចិញ្ចឹម ដែលជម្រុញការលូតលាស់កោសិកាល្អ ជួយបង្កើតកោសិកាថ្មី ធ្វើឱ្យស្បែកប្រសើរឡើងពីខាងក្នុង ទប់ស្កាត់សារធាតុពណ៌ដែលបង្កគ្រោះថ្នាក់ដល់ស្បែក ធ្វើឱ្យស្បែកទន់រលោង និងសភ្លឺថ្លា។
អ្នកអាចលាយទឹកក្រូចឆ្មាជាមួយទឹកក្តៅឧណ្ហៗ បន្ថែមទឹកឃ្មុំ ១-២ ស្លាបព្រាបាយ។ បើអ្នកអាចផឹកមួយកែវក្នុងមួយថ្ងៃ អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ចំណាំ កុំផឹកច្រើនពេលថ្ងៃ ព្រោះវាអាចប្រឆាំងនឹងផលិតផលផ្សេងៗ។
២. ទឹកប៉េងប៉ោះ

ផ្លែប៉េងប៉ោះមានវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលការពារស្បែកពីផលប៉ះពាល់នៃបរិស្ថាន ធ្វើឱ្យស្បែករលោង។ អ្នកអាចច្របាច់ប៉េងប៉ោះចូលទៅក្នុងទឹក រួចបន្ថែមអំបិលបន្តិច បន្ថែមទឹកកក ហើយទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាព និងសម្រស់ជាច្រើន។
៣. ទឹកដូងស្រស់

ទឹកដូងស្រស់ មិនត្រឹមតែជាភេសជ្ជៈត្រជាក់ប៉ុណ្ណោះទេ ថែមទាំងមានប្រសិទ្ធភាពជំនួយសម្រស់ស្បែកទៀតផង។ ទឹកដូងស្រស់ជួយកម្ចាត់ស្លាកស្នាម ធ្វើឱ្យស្បែកស និងការពារភាពចាស់។ អ្នកគួរតែផឹកទឹកដូងស្រស់នៅពេលព្រឹក ដើម្បីឱ្យរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ ធ្វើឱ្យស្បែកមានសុខភាពល្អ។
៤. ទឹកក្រូចថ្លុង

ក្រូចថ្លុងសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត ដែលជួយបំផ្លាញរ៉ាឌីកាល់សេរី និងរឹតបន្តឹងរន្ធញើស។ វីតាមីន C ក៏ជាធាតុផ្សំដែលមិនអាចខ្វះបាន ដើម្បីជួយជម្រុញការផលិតកូឡាជែន នាំមកភាពតឹងណែន និងរលោងដល់ស្បែក។
៥. ទឹកប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ មានសមត្ថភាពទប់ទឹក ផ្តល់សំណើម និងបង្កើនភាពបត់បែន។ ភេសជ្ជៈនេះក៏មានសារធាតុចិញ្ចឹមជាច្រើន ដែលជួយជម្រុញការផលិតកូឡាជែននៅក្នុងស្បែក រក្សាស្បែកឱ្យក្មេងជាងវ័យ និងរលោង។
៦. ទឹកការ៉ុត

ការ៉ុត គឺជាអាហារសុខភាព។ វាសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងការសម្រកទម្ងន់ កាត់បន្ថយកូឡេស្តេរ៉ុល ធ្វើឱ្យប្រសើរឡើងនូវចក្ខុវិស័យ ប្រឆាំងកោសិកា K ពន្យារភាពចាស់ ជំនួយស្បែក ការពារភាពយារធ្លាក់។
៧. ទឹកម្នាស់

ការទទួលទានម្នាស់ និងផឹកទឹកម្នាស់អាចជម្រុញការសំយោគកូឡាជែនរបស់រាងកាយ ធ្វើឱ្យស្បែករឹងមាំ និងភ្លឺថ្លា។ វីតាមីន C និងអង់ស៊ីម bromelain នៅក្នុងផ្លែម្នាស់ នឹងជួយជួសជុលកោសិកា និងជាលិកានៅលើស្បែក ធ្វើឱ្យស្បែកស្រស់ស្អាត គ្មានស្នាមជាំ។
៨. ទឹកល្ហុងក្រឡុក

ផ្លែល្ហុងមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន C, E, beta-carotene និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយការរលាក កាត់បន្ថយការហើម ព្យាបាលមុន ធ្វើឱ្យស្បែកតឹង និងភ្លឺថ្លា។
៩. ទឹកសណ្តែក

ការទទួលទានទឹកសណ្ដែកមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ បន្សុទ្ធរាងកាយ និងផ្តល់សំណើម វីតាមីន និងសារធាតុរ៉ែចាំបាច់សម្រាប់ចិញ្ចឹមស្បែកពីខាងក្នុង។ រាល់ពេលផឹកទឹកសណ្តែកអាំងប្រហែល 250ml អាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីងាយស្រួលផឹក។ សណ្តែកឆ្អិនអាចប្រើជំនួសបាយបាន៕
ប្រភព ៖ Phunutoday / Knongsrok

