កាហ្វេមិនមែនគ្រាន់តែជាភេសជ្ជៈដែលជួយដាស់អារម្មណ៍ ឱ្យស្វាងល្អនោះទេ។ ភេសជ្ជៈនេះ ក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀតដល់សុខភាព ជាពិសេសប្រឆាំងនឹងជំងឺជាច្រើនផងដែរ។ យ៉ាងណាមិញ ពេលវេលាមាសទាំង ២ ខាងក្រោមនេះ សក្តិសមនឹងទទួលទានកាហ្វេ ដើម្បីបង្កើនប្រសិទ្ធភាព បានល្អបំផុត។
១. ទទួលទានកាហ្វេនៅពេលព្រឹក
– បង្កើនការផ្តោតអារម្មណ៍ រក្សាស្មារតីឱ្យភ្ញាក់
ដូចដែលបានដឹងហើយថា មនុស្សជាច្រើនចាត់ទុកកាហ្វេជាភេសជ្ជៈដើម្បីជួយ “ដាស់ស្មារតី” ព្រោះកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន ដែលនឹងធ្វើឱ្យអ្នកកាន់តែមានការប្រុងប្រយ័ត្ន និងងាយស្រួលក្នុងការធ្វើសកម្មភាព។ ជាមួយគ្នានេះ ភេសជ្ជៈនេះក៏ជួយឱ្យអ្នកមិនមានអារម្មណ៍ងងុយគេងពេលធ្វើការផងដែរ។

– បង្កើនសមត្ថភាពស៊ូទ្រាំរបស់រាងកាយ
ប្រសិនបើអ្នកជា “អ្នកលេងកីឡា” ឬអ្នកចូលចិត្តអារម្មណ៍នៃការក្រោកពីព្រលឹម ដើម្បីកម្តៅសាច់ដុំ និងហាត់ប្រាណ កាហ្វេក្តៅមួយកែវនៅពេលព្រឹកព្រលឹម នឹងក្លាយជាជម្រើសដ៏ល្អឥតខ្ចោះ ព្រោះកាហ្វេមានបរិមាណជាតិកាហ្វេអ៊ីនច្រើនជាងតែដែលជួយបង្កើនសមត្ថភាពរាងកាយ និងកាត់បន្ថយការអស់កម្លាំងដោយសារការធ្វើលំហាត់ប្រាណ។
– ផ្តល់ថាមពលច្រើនពេញមួយថ្ងៃ
ជារៀងរាល់ថ្ងៃ នៅពេលភ្ញាក់ពីដំណេកនៅពេលព្រឹក មនុស្សជាច្រើនមានអាការៈឈឺចុកចាប់ និងអស់កម្លាំង “គ្មានកម្លាំង” ទេ ព្រោះបន្ទាប់ពីគេងបានមួយយប់ រាងកាយរបស់យើងនឹងខ្សោះជាតិទឹក ជាតិស្ករក្នុងឈាមទាប។ ហើយត្រឹមតែ ១៥ នាទីបន្ទាប់ពីផឹកកាហ្វេ ការប្រមូលផ្តុំជាតិកាហ្វេអ៊ីនក្នុងឈាមនឹងកើនឡើង។ វាជាការបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាកាហ្វេជាភេសជ្ជៈប៉ូវកម្លាំងភ្លាមៗ។
២. ទទួលទានកាហ្វេនៅពេលរសៀល

– ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០១៧ បានរកឃើញថា អ្នកដែលផឹកកាហ្វេ ១ កែវក្នុងមួយថ្ងៃមានការថយចុះ ២០% ហានិភ័យនៃជំងឺមហារីកថ្លើម ហើយការផឹក ២ កែវក្នុងមួយថ្ងៃកាត់បន្ថយវាបាន ៣៥% ។ ការសិក្សាបន្ថែមទៀតបានបង្ហាញថា កាហ្វេ ៥ កែវ បានកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមដល់ទៅ ៥០%។
លើសពីនេះ កាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ដែលកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់បាន ៥០% ដោយការពារពីដុំសាច់ក្នុងមាត់។ ការសិក្សាជាច្រើនផ្សេងទៀតបង្ហាញថា កាហ្វេក៏ប្រឆាំងមហារីកពោះវៀនធំផងដែរ។
– ការការពារជំងឺ Alzheimer និងជំងឺ Parkinson
ការសិក្សាមួយចំនួនបានបង្ហាញថា ការផឹកកាហ្វេ ៣ កែវ ក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺ Alzheimer បានរហូតដល់ ៦៥% ។ សម្រាប់អ្នកផឹកកាហ្វេជាប្រចាំ ហានិភ័យនៃការវិវត្តទៅជាជំងឺផាកឃីនសុន ក៏ត្រូវបានកាត់បន្ថយ ២០% ផងដែរ។

– កាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម ជំងឺបេះដូង
ជំងឺរលាកសន្លាក់ហ្គោដបណ្តាលមកពីការរំលាយអាហារមិនល្អនៃរាងកាយ និងនាំទៅដល់ការប្រមូលផ្តុំនៃសមាសធាតុផ្សេងៗនៅក្នុងជាលិការរាងកាយ។ ទន្ទឹមនឹងនោះ ពេលផឹកកាហ្វេនៅពេលរសៀល នឹងជួយសម្រួលដល់ការរំលាយអាហារ ដូច្នេះការផឹកកាហ្វេជាប្រចាំអាចការពាររោគប្រគ្រីវបាន។
លើសពីនេះ សារធាតុមួយចំនួននៅក្នុងកាហ្វេ ដូចជាកាហ្វេអ៊ីន ក៏ជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងថង់ទឹកប្រមាត់ផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃការវិវត្តទៅជាជំងឺអាចកាត់បន្ថយបាន ៤% ប្រសិនបើអ្នកផឹកកាហ្វេ ៤ កែវក្នុងមួយថ្ងៃ និង ៤៥% ប្រសិនបើអ្នកផឹក ៥ កែវ៕
ប្រភព ៖ Phunutoday / Knongsrok

