ក្នុងនាមជាគ្រូពេទ្យមនុស្សធម៌និងអ្នកអប់រំមួយរូប វាជារឿងដែលសមរម្យបំផុតចំពោះខ្ញុំ ដើម្បីចូលរួមសកម្មភាពសប្បុរធម៌ ធ្វើបុណ្យ ធ្វើទាន និងចែករំលែកក្នុងសង្គម។ សេចក្តីសប្បាយរីករាយនិងភាពសាទរដែលមាននៅក្នុងសន្តានចិត្តរបស់ក្មេងៗទាំងនេះ គឺវាពិតជាបានធ្វើឱ្យបេះដូងខ្ញុំកក់ក្តៅមែនទែន។
របស់របរណាដែលយើងឈប់ប្រើប្រាស់ សូមចែករំលែកទៅអ្នកដទៃ សូមចែករំលែកទៅអ្នកខ្លះដែលខ្វះខាត។ សូមយើងធ្វើបុណ្យ ធ្វើទាន កុំទុករហូតដល់ពុកផុយ ស្អុយរលួយឬរហូតដល់ប្រើប្រាស់មិនកើតទើបឱ្យគេ។ ខ្ញុំគិតថា បុគ្គលនីមួយៗគួរតែធ្វើជាគំរូល្អក្នុងការបរិច្ចាគដល់អ្នកដទៃ មានន័យថា អ្វីៗដែលយើងទទួលបាន យើងត្រូវតែបរិច្ចាគទៅវិញខ្លះ។
ពោលបើមិនបរិច្ចាគដល់ផែនដីទេ ក៏គួរតែបរិច្ចាគដល់ប្រទេសជាតិ តែបើមិនបរិច្ចាគដល់ប្រទេសជាតិទេ យ៉ាងហោចណាស់ក៏គួរបរិច្ចាគដល់សង្គម។ ប៉ុន្តែ បើមិនបានបរិច្ចាគដល់សង្គមទេ ក៏គួរតែបរិច្ចាគដល់អ្នកជុំវិញខ្លួនយើង តាមលទ្ធភាពដែលយើងអាចធ្វើបានដែរ។ ដ្បិតថាវាជារបស់ធម្មតាសម្រាប់យើងក៏ពិតមែន ប៉ុន្តែវាអាចជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អ្នកដទៃ។
ចំពោះយើង មានម្ហូបអារហារខ្លះប្រហែលជាយើងមិនចង់ញ៉ាំនោះទេ ក៏ប៉ុន្តែប្រហែលវាអាចជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសេសសម្រាប់អ្នកឯទៀត។ សូមចូលរួមជាមួយខ្ញុំ! ហើយជួយខ្ញុំចែកចាយនូវសេចក្តីសប្បាយរីករាយនិងសុខសុភមង្គលដល់សង្គមយើងទាំងអស់គ្នា។ […]
ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection
បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #TheCollectionOfPhilosophy #LifeAndHappiness
ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបានតាមរយៈ ៖
https://www.mjquniversitypress.com/…/the-philosophy…/ (ដើម្បីអញ្ជើញទៅទិញដោយផ្ទាល់)

