ភេសជ្ជៈទាំង ៤ ប្រភេទខាងក្រោមនេះបើទទួលទាននៅពេលព្រឹក អាចជួយបង្កើនការរំលាយអាហារ បន្សុទ្ធរាងកាយ និងល្អសម្រាប់សុខភាព។ យ៉ាងណាមិញ គួរចៀសវាងទទួលទាននៅពេលយប់ ប្រយ័ត្នគ្រោះថ្នាក់ដល់សុខភាព។
១. តែខ្ញី
ទឹកខ្ញី ជាភេសជ្ជៈល្បីខាងផ្តល់ផលល្អដល់សុខភាព ដូចជា សម្អាតប្រហោងឆ្អឹង បំបាត់ក្លិនមាត់ ការពារជំងឺផ្តាសាយ និងផ្តាសាយដែលបណ្តាលមកពីអាកាសធាតុ។ ជាពិសេស វាជួយការពារក្រពះ និងពោះវៀនពីជំងឺមហារីក និងជំងឺបេះដូង។
ទោះជាយ៉ាងណាក៏ដោយ ទឹកខ្ញី គឺល្អខ្លាំងណាស់នៅពេលទទួលទាននៅពេលព្រឹក ព្រោះនៅពេលនេះ មានឧស្ម័នច្រើននៅក្នុងក្រពះ ល្អសម្រាប់យ៉ាង។ ផ្ទុយទៅវិញ ការទទួលទានទឹកខ្ញីពេលយប់មិនមានអត្ថប្រយោជន៍នោះទេ នៅពេលនេះ មានយិនស៊ិនច្រើនក្នុងខ្លួន ធម្មជាតិក្តៅនៃខ្ញីនឹងបង្កគ្រោះថ្នាក់ ធ្វើឱ្យឈឺពោះ ពិបាកគេង ក្តៅខាងក្នុង។ លើសពីនេះ ការផឹកតែខ្ញីច្រើននៅពេលល្ងាច ក៏នឹងធ្វើឱ្យនោមញឹកញាប់ រំខានដល់ដំណេក។

២. ទឹកដូងខ្ចី
ការទទួលទានទឹកដូង មានអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ បត់ជើងតូច ប្រព័ន្ធភាពស៊ាំ… ហើយពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹកដូង គឺនៅពេលព្រឹក។ ទឹកដូងសម្បូរទៅដោយអាស៊ីត lauric ដែលបង្កើនភាពស៊ាំ ចាប់ផ្តើមការរំលាយអាហាររបស់អ្នក និងជួយក្នុងការសម្រកទម្ងន់។
លើសពីនេះ ការទទួលទានទឹកដូងនៅពេលព្រឹក ក៏ជួយកាត់បន្ថយសម្ពាធឈាម និងជៀសវាងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ នេះក៏ព្រោះតែផ្លែឈើនេះមានប៉ូតាស្យូមខ្ពស់ ដែលអាចជួយទ្រទ្រង់សុខភាពបេះដូង ដោយកាត់បន្ថយសម្ពាធឈាម និងថែមទាំងការពារជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។
ប៉ុន្តែពេលល្ងាច គឺជាពេលមួយដែលត្រូវចៀសវាងការទទួលទានទឹកដូង ព្រោះនេះជាពេលវេលាដែលរាងកាយត្រូវការសម្រាក ចំណែកទឹកដូងមានប្រសិទ្ធភាពបញ្ចុះទឹកនោម វានឹងធ្វើឱ្យអ្នកត្រូវក្រោកពីដំណេកច្រើនដងនៅពេលយប់។ ទៅបង្គន់ប៉ះពាល់ដល់ដំណេក និងធ្វើឱ្យរាងកាយទន់ខ្សោយ។

៣. កាហ្វេ
កាហ្វេតែងតែជួយដាស់អារម្មណ៍នៅពេលព្រឹក ព្រោះវាជួយធ្វើឱ្យអារម្មណ៍ប្រសើរឡើង ជម្រុញការរំលាយអាហារ បង្កើនភាពច្បាស់លាស់ និងជួយឱ្យខួរក្បាលផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។
ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរពិសាកាហ្វេនៅពេលល្ងាច ព្រោះជាតិកាហ្វេអ៊ីនអាចធ្វើឱ្យអ្នកបាត់បង់ដំណេកទាំងស្រុង ឬប៉ះពាល់ដល់គុណភាពនៃការគេងយ៉ាងខ្លាំង។ ជាងនេះទៅទៀត ការផឹកកាហ្វេក្រោយអាហារពេលល្ងាច ក៏នឹងធ្វើឱ្យអ្នកជួបប្រទះនូវរោគសញ្ញាមិនល្អដូចជា ឈឺក្បាល ចង្អោរ ញ័របេះដូង ឈឺពោះ…។

៤. តែ
យោងតាមការសិក្សាជាច្រើនបានឱ្យដឹងថា តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់សុខភាពមនុស្ស។ ជាពិសេសនៅពេលដែលអ្នកផឹកតែបៃតងនៅពេលព្រឹក វាជួយបង្កើនការរំលាយអាហារ ដុតបំផ្លាញជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកផឹកតែបៃតងនៅពេលយប់ វានឹងធ្វើឱ្យមានភាពតានតឹង និងគេងមិនលក់ ព្រោះតែបៃតងមានសារធាតុរំញោចដែលប៉ះពាល់ដល់ការគេង និងសុខភាពរបស់អ្នក៕
ប្រភព ៖ Phunutoday / Knonsgrok

