អត្ថបទសម្រាប់អ្នកធាត់ៗ! តើអ្នកធាត់ផ្នែកណា? ហើយធាត់ព្រោះអ្វី?

New Copy
ការផ្សាយពាណិជ្ជកម្ម

តើអ្នកធាត់ផ្នែកណា…..ព្រោះអ្វី ?

ពេលពោលពាក្យថាធាត់ មនុស្សភាគច្រើននឹកដល់ខ្លាញ់ក្បាលពោះ តែធាត់មិនបានចំកាត់ត្រឹមតែបរិវេណក្បាលពោះតែប៉ុណ្ណោះ ព្រោះអ្នកខ្លះធាត់ផ្នែកខាងលើ អ្នកខ្លះធាត់ផ្នែកខាងក្រោម ឬអ្នកខ្លះមានក្បាលពោះធំឬហៅថាធាត់ចុះក្បាលពោះ ដែលអាស្រ័យលើរាងកាយនិងសកម្មភាពនៃការរស់នៅរបស់បុគ្គល មកស្វែងយល់ទាំងអស់គ្នាថាធាត់ផ្នែកនីមួយៗបណ្តាលមកពីសកម្មភាពអ្វីខ្លះ ?

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

1. ធាត់ផ្នែកខាងលើ បរិភោគអាហារនិងស្ករច្រើនពេក!
2. ធាត់ផ្នែកក្បាលពោះ ស្ត្រេសចុះក្រពះ មានជំងឺធ្លាក់ទឹកចិត្ត!
3. ធាត់ផ្នែគខាងក្រោម ប្រតិកម្មអាហារតែដែលមាន Gluten ប្រភេទនំប៉័ងឬធញ្ញជាតិ!
4. ហើមក្បាលពោះ កើតបណ្តាលមកពីការសេពគ្រឿងស្រវឹងច្រើនពេក ឬកើតបណ្តាលមកពីប្រព័ន្ធផ្លូវដង្ហើមលំបាក!
5. ធាត់ផ្នែកខាងក្រោម រហូតទៅដល់ជើង ភាគច្រើនតែងបណ្តាលមកពីតំណពូជ ឬកើតអំឡុងពេលមានផ្ទៃពោះ!
6. ធាត់ត្រង់បរិវេណពោះខាងលើនិងហៀរទៅខាងក្រោយ កើតមកពីចូលចិត្តនៅស្ងៀមៗ មិនប្រើអវយវ:ក្នុងរាងកាយសោះបណ្តាលឲ្យក្លាយទៅជាជំងឺធាត់!

ការផ្សាយពាណិជ្ជកម្ម

ដូច្នោះហើយទើបគួរធ្វើលំហាត់ប្រាណជាប្រចាំ ព្រមទាំងការគ្រប់គ្រង់ប្រភេទអាហារកាបូអ៊ីដ្រាត ខ្លាញ់ៗ និងកាត់បន្ថយការសេពគ្រឿងស្រវឹងនិងជកបារី ប្រសិនជាព្យាយាមកាត់បន្ថយហើយនៅតែមិនឃើញប្រសិទ្ធិភាពនោះអាចជាជំងឺធាត់ គួរប្រឹក្សាវេជ្ជបណ្ឌិតដើម្បីរកដំណោះស្រាយឲ្យបានត្រឹមត្រូវ

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយបច្ចុប្បន្នមានបច្ចេកទេសទំនើបថ្មីក្នុងការជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាពនិងមានសុវត្ថិភាពនោះគឺការសុងកាមេរ៉ាបញ្ជូល #ប៉េងប៉ោងក្នុងក្រពះអាហារ អាចជួយសម្រកទម្ងន់បានដល់ទៅ២៤គីឡូក្រាមក្នុងរយ:ពេលត្រឹមមួយឆ្នាំក្រៅពីនេះនៅមានប៊ិចចាក់សម្រកទម្ងន់ មានឈ្មោះថា LIRAGLUTIDE មានប្រសិទ្ធិភាពធ្វើឲ្យក្រពះបន្ថយល្បឿនក្រពះ កាត់បន្ថយភាពឃ្លានពេលអ្នកជំងឺបានទទួលថ្នាំនឹងមានអារម្មណ៍ថាឆ្អែតលឿន និងមិនសូវចង់អាហារ ធ្វើឲ្យទម្ងន់ស្រកលឿនបានដល់ទៅ ៥-១០% នៃទម្ងន់ខ្លួនក្នុងអំឡុងពេលត្រឹម ៣ ខែ

ការផ្សាយពាណិជ្ជកម្ម

#មុននឹងសម្រេចចិត្តចង់ពឹងឲ្យពេទ្យជួយ សូមឲ្យងបងប្អូនសាកល្បងព្យាយាមដោយខ្លួនឯងមុនសិន ប្រសិនជាព្យាយាមហើយនៅតែមិនឃើញផលប្រែប្រួល ទើបសម្រេចចិត្តពឹងពេទ្យ គឺទៅពិភាក្សារកដំណោះសា្រយសិនដ៏ត្រឹមត្រូវនិងដើម្បីសុវត្ថិភាព 💪

ចិត្ត្រា ស្នេហាអ្នកអាន / image source:google

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម