អាហារពេលព្រឹក ពិតជាមានសារៈសំខាន់ខ្លាំងចំពោះសុខភាពមនុស្ស ជួយរក្សាថាមពលសម្រាប់ថ្ងៃថ្មី កម្ចាត់ជាតិពុលចេញពីរាងកាយ ជួយចិញ្ចឹមថ្លើម និងតម្រងនោមឱ្យមានសុខភាពល្អ។
១. ទឹក
នៅពេលព្រឹក បន្ទាប់ពីភ្ញាក់ពីគេង អ្នកគួរផឹកទឹកចម្រោះក្តៅឧណ្ហៗមួយកែវភ្លាមៗ។ ដោយសារតែទឹកជួយឱ្យការរំលាយអាហារកោសិកាខ្លាញ់ប្រព្រឹត្តទៅបានល្អប្រសើរ។ បរិមាណទឹកតិចក្នុងរាងកាយនឹងបង្កើនដំណើរការនៃការប្រមូលផ្តុំជាតិខ្លាញ់ ហើយថ្លើមនឹងត្រូវធ្វើការកាន់តែខ្លាំង។
រឿងដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់ថ្លើមរបស់អ្នក គឺរក្សាទម្ងន់ដែលមានសុខភាពល្អ។ ដូច្នេះ ចូរបង្កើតទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ។

២. ស៊ុត
សម្រាប់អាហារពេលព្រឹក កុំភ្លេចញុំាស៊ុត រួមមាន ស៊ុតមាន់ ស៊ុតទាជាដើម … ស៊ុតមានប្រូតេអ៊ីនគុណភាពខ្ពស់ ពោលគឺទម្រង់អាស៊ីតអាមីណូនៃប្រូតេអ៊ីនគឺនៅជិតទម្រង់អាស៊ីតអាមីណូរបស់មនុស្ស។ ដូច្នេះហើយ វាត្រូវបានរំលាយ និងស្រូបយកដោយរាងកាយបានយ៉ាងងាយស្រួល។
លើសពីនេះ នៅក្នុងសមាសភាពនៃស៊ុតពណ៌ស មានសារធាតុជាច្រើនដូចជា methionine, eytein, eystin ដែលជាអាស៊ីតអាមីណូដែលការពារថ្លើម។ ស៊ុតលឿងមានផ្ទុកជាតិខ្លាញ់ច្រើន ប៉ុន្តែខ្លាញ់នេះគឺ phosphatidylcholine (lecithin) ដែលល្អសម្រាប់ថ្លើម។
លើសពីនេះ សមាសធាតុអាហារូបត្ថម្ភនៃស៊ុតក៏មានផ្ទុកនូវវីតាមីន B ផងដែរ ប្រសិនបើអ្នកទទួលទានស៊ុតលឿងមួយគ្រាប់ជារៀងរាល់ថ្ងៃ វានឹងបំពេញតម្រូវការវីតាមីន ១/៣ របស់រាងកាយ។ លើកលែងតែអ្នកដែលមានប្រតិកម្មនឹងស៊ុត អ្នករាល់គ្នាអាចញុំាស៊ុតមួយថ្ងៃផ្សេងទៀត ដើម្បីជួយបំប៉នថ្លើម។
លើសពីនេះ ស៊ុតក៏ជួយរក្សាទម្ងន់ឱ្យស្ថិតស្ថេរ មិនធ្វើឱ្យធាត់ និងលើសទម្ងន់។ ដូច្នេះ ចូរបង្កើតទម្លាប់ញុំាស៊ុត និងទឹកជារៀងរាល់ថ្ងៃ ដើម្បីជួយឱ្យថ្លើមអ្នកមានសុខភាពល្អ។

៣. Oat
គ្រាប់ធញ្ញជាតិដែលមិនទាន់កែច្នៃ គឺជាធញ្ញជាតិដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ សម្បូរទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ ខ្លាញ់ សរសៃរលាយ និងសារធាតុប្រឆាំងអុកស៊ីតកម្ម…។
អាហារប្រភេទនេះមានជាតិសរសៃខ្ពស់ ដែលអាចជួយឱ្យថ្លើមដំណើរការបានល្អបំផុត។ ជាតិសរសៃដែលមាននៅក្នុង oatmeal មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ថ្លើម និងជួយឱ្យមានស្ថិរភាពសកម្មភាពនៃប្រព័ន្ធរំលាយអាហារ។ ការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់ oatmeal អាចជួយអ្នកស្រកទម្ងន់ និងខ្លាញ់ក្បាលពោះ ដែលជាវិធីមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺថ្លើម។
៤. ប្រូខូលី
ដើម្បីឱ្យថ្លើមមានសុខភាពល្អ ចាំបាច់ត្រូវបង្កើនបន្លែបៃតងក្នុងរបបអាហារ។ ជាពិសេស ផ្កាខាត់ណាខៀវ គឺជាអាហារអាទិភាពកំពូល។
ការស្រាវជ្រាវមួយចំនួនបង្ហាញថា ប្រូខូលី អាចជួយការពារអ្នកពីជំងឺខ្លាញ់រុំថ្លើមដែលមិនមានជាតិអាល់កុល បន្លែនេះអាចប្រើក្នុងមុខម្ហូបបានច្រើនមុខ ហើយមានរសជាតិឆ្ងាញ់ខ្លាំង៕
ប្រភព ៖ Phunutoday / Knongsrok

