ការស្រកទម្ងន់ គឺជាអ្វីដែលមនុស្សប្រុស និងនារីជាច្រើនចង់បាន តែពួកគាត់តែងតែធ្វើកំហុសមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើឱ្យគាត់មិនអាចស្រកទម្ងន់បាន។ ថ្ងៃនេះ សូមលើកយកកំហុស ៧ ចំណុចដែលធ្វើអោយយើងមិនស្រកទំងន់៖
១. ញុំាប្រូតេអ៊ីនមិនគ្រប់គ្រាន់
នៅក្នុងអាហារមួយពេលៗ ត្រូវមានសារជាតិប្រូតេអ៊ីនដូចជា សាច់គោ ទ្រូងមាន់ ពងមាន់ ឬម្សៅប្រូតេអ៊ីន ហើយត្រូវប្រាកដថាអាហារដែលយើងញុំា គឺមិនមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម។ ប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំឱ្យសាច់យើងហាប់ណែន ម្យ៉ាងទៀត សារជាតិប្រូតេអ៊ីនធ្វើឱ្យយើងមិនសូវឃ្លាន ដែលជួយអោយយើងញាំតិចជាងមុន។
២. ផឹកទឹកច្រើនមុខ
ត្រូវចាំថា ជាតិទឹកដែលល្អជាងគេសម្រាប់រាងកាយរបស់យើងនោះគឺ ទឹកធម្មតា។ ប្រាកដហើយថាយើងអាចញុំាកាហេ្វ ភេសជ្ជៈផ្សេងៗ ទឹកដោះគោ តែយើងមិនគួរញុំារបស់ទាំងនោះច្រើនពេកទេ។ មានតែទឹកធម្មតាទេ ដែលមិនមានកាឡូរីដែលធ្វើឱ្យយើងឡើងទម្ងន់បាន។

៣. មិនយល់ដឹងពីកាឡូរី
កាឡូរី Calorie គឺជាសារជាតិគ្រប់គ្រងទម្ងន់របស់យើង ញុំាកាឡូរីច្រើន ទម្ងន់ឡើងច្រើន ញុំាជាតិកាឡូរីតិចធ្វឱ្យស្រកទម្ងន់។ គ្រប់អាហារទាំងអស់រួមទាំងបន្លែ គឺសុទ្ធតែមានកាឡូរី គ្រាន់អាហារខ្លះមានតិច ខ្លះមានច្រើន មានតែទឹកសាបទេដែលគ្មានកាឡូរី។ សរុបមកយើងត្រូវយើងជ្រើសរើសញុំាអាហារណាដែលមានជាតិកាឡូរីទាប ទើបទម្ងន់របស់យើងអាចស្រកបាន។
៤. ហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការដុតកាឡូរី ក៏ដូចជាដុតជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់យើង មិនតែប៉ុណ្ណោះការហាត់ប្រាណក៏ធ្វើឱ្យរាងកាយយើងមាំមួនទៀតផង។ យើងគួរហាត់ប្រាណឱ្យបានយ៉ាងតិច ៣០ នាទី ក្នុងមួយថ្ងៃ និង ៤ ទៅ ៥ ថ្ងៃក្នុងមួយសប្តាហ៍។

៥. មិនមានគ្រូបង្វឹកណែនាំត្រឹមត្រូវ
ការហាត់ប្រាណដោយខ្លួនឯង ដោយមិនដឹងពីក្បួនខ្នាតត្រឹមត្រូវនៃលំហាត់ប្រាណ និងមិនទាន់យល់ពីរបបអាហារ អាចធ្វើឱ្យយើងខាតពេលច្រើន និងមិនទទួលបានលទ្ធផលនោះឡើយ។
៦. ស្រេ្តសច្រើន
ទោះបីជាយើងហាត់ប្រាណគ្រប់គ្រាន់ គ្រប់គ្រងរបបអាហារបានល្អ តែបើជារៀងរាល់ថ្ងៃយើងមានការស្ត្រេសច្រើន វានឹងធ្វើឱ្យយើងប្រព័ន្ធដុតជាតិខ្លាញ់របស់យើងដំណើរការមិនល្អនោះទេ។ ដើម្បីកាត់បន្ថយភាពស្ត្រេសនេះ យើងអាចហាត់យូហ្គា (yoga) , អានសៀវភៅ, មើលរឿងកំប្លែង និងធ្វើសមាធិឱ្យបានទៀងទាត់។
៧. គេងមិនគ្រប់គ្រាន់
យើងដឹងហើយថា រាងកាយរបស់យើងដុតជាតិខ្លាញ់ខ្លាំងនៅពេលដែលយើងគេង។ មនុស្សដែលគេងមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ៗជ្រៅ ប្រឈមនឹងការឡើងទម្ងន់ជាលំដាប់៕
ប្រភព ៖ ហ្វេសប៊ុគ

