សុខភាពយើង ពិតជាថោកជាងផ្ទះ ឡាន ទូរសព្ទទំនើបមែនទេ?

៥
ការផ្សាយពាណិជ្ជកម្ម

– យើងចំណាយលុយរាប់លាន ដើម្បីសង់ផ្ទះ យើងក៏គិតថា វាជារឿងធម្មតា។

– យើងចំណាយលុយរាប់សែន ដើម្បីទិញឡានទំនើបជិះ យើងគិតថា វាជារឿងធម្មតា។

ការផ្សាយពាណិជ្ជកម្ម

– យើងចំណាយលុយរាប់ម៉ឺន ដើម្បីទិញទូរសព្ទ សម្ភារនិយម របស់ថ្លៃៗផ្សេងៗ យើងគិតថា វាជារឿងធម្មតា។

– យើងចំណាយលុយរាប់ពាន់ ដើម្បីទិញសម្លៀកបំពាក់ ឡូយឆាយ ដេញទាន់សម័យកាល យើងគិតថា វាជារឿងធម្មតា។

ការផ្សាយពាណិជ្ជកម្ម

– យើងបានចំណាយប្រាប់រាប់មិនអស់ទៅលើរបស់របរប្រើប្រាស់ដែលគ្មានបានការ ជាមួយនឹងការដើរលេង ស៊ីចាយ ខ្លះក៏មានទាំងល្បែងស៊ីសង ក៏គិតថា វាជារឿងធម្មតា។

តែបែរជាមិនហ៊ានចំណាយលុយ១ខែ ៥០-៦០ដុល្លាដើម្បីហាត់ប្រាណ ថែសុខភាព សួរកន្លែងហាត់ប្រាណ ថ្លៃណាស់ ចំណាយថ្លៃពិនិត្យសុខភាព អីក៏ថ្លៃម៉េះ? អ្នកខ្លះក៏គិតថា ចំណាយប៉ុណ្ណឹង សម្រាប់សុខភាព គឺខ្ជះខ្ជាយណាស់ មិនសមសោះ។

ការផ្សាយពាណិជ្ជកម្ម

68caf8446a7492a3e03c4a48608869f4

តើអ្នកមានដឹងទេថា នៅក្នុងថ្ងៃដែលអ្នកស្លាប់ គ្រប់គ្នាដែលទៅចូលរួម ប្រាកដជាសួរថា “ហេតុអ្វីបានជាគាត់ស្លាប់? គាត់ឈឺអី?” តែមិនមានអ្នកណាសួរថា ឡានប៉ុន្មានសិបម៉ឺនហ្នឹងដុតទៅជាមួយមែន? ក្ដារមឈូសហ្នឹងថ្លៃប៉ុន្មាន? ហើយសម្លៀកបំពាក់ដែលពាក់ហ្នឹងខ្លួនសពហ្នឹងប្រេនអីដែរ?

ការផ្សាយពាណិជ្ជកម្ម

សុខភាពយើង ពិតជាថោកជាងផ្ទះ ឡាន ទូរសព្ទទំនើបមែនទេ?

ជា​ការ​ពិត…

ការផ្សាយពាណិជ្ជកម្ម

សុខភាព ” គួរតែសំខាន់ជាងអ្វីៗទាំងអស់។

ពាក្យចុងក្រោយរបស់លោក (Steve Job) បានផ្ដាំថា ៖

ការផ្សាយពាណិជ្ជកម្ម

‘ លុយអាចទិញអ្វីៗគ្រប់យ៉ាង តែ .. ខ្ញុំមិនអាចទិញអ្នកណាម្នាក់អោយឈឺជំនួសយើងបានទេ។”

យើងខ្វល់ពីសុខភាពផ្ទាល់ខ្លួនតិចពេក។ ប៉ុន្តែយើង .. តែងតែដឹងថាពេលណាយឺតហើយ។

′′ ស្រឡាញ់ ′′ ដល់ក្រុមគ្រួសារដល់អ្នកដែលស្រលាញ់ និងមិត្តភក្តិ ថែរក្សាសុខភាពរបស់អ្នក និងយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នក៕

Maxresdefault 9

ប្រភព ៖ Cr. Fitgirl / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម